• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី Pham Minh Chinh៖ រដ្ឋាភិបាលនៅតែបន្តបង្ករលក្ខខណ្ឌអតិបរិមាសម្រាប់ទីក្រុងហូជីមិញនិងខេត្តនានាដើម្បីរុញថយក្រោយជំងឺរាត្បាតយ៉ាងឆាប់ៗ

រដ្ឋាភិបាលតែងតែចែករំលែកនិងបង្ករលក្ខខណ្ឌអតិបរិមាសម្រាប់ទីក្រុងហូជីមិញនិងខេត្តជុំវិញ ក្នុងការជំនះពុះពារលើការឆ្លង រាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ស្ថេរភាពស្ថានភាពនិងរៀបចំជីវភាពនិងផលិតកម្មឡើងវិញឱ្យបានឆាប់ៗ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំតាមអ៊ីនធឺរណែត (រូបថត៖ Duong Giang/TTXVN)


នាយប់ថ្ងៃទី ២៣ ខែកក្កដា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញរវាងគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយខេត្តក្រុងចំនួន ២១ នៅតំបន់ភាគខាងត្បូងនិងភាគកណ្តាលប៉ែកខាងត្បូងដែលជាបណ្តាខេត្តកំពុងជួបប្រទះនូវការលំដាកដោយសារការឆ្លងរាលដាលជំងឺរាតត្បាត ដោយវាយតម្លៃលើស្ថានភាពក្រោយរយៈពេលនៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម យោងតាមសារាចរណែនាំរបស់នាយករដ្ឋមន្រ្តីនិងសារលិខិតចុះថ្ងៃទី ២១ ខែកក្កដា របស់អចិន្រ្តៃយ៍លេខាធិការដ្ឋាន ស្តីពីការបន្តបង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។

អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា អាទិភាពលេខ ១ របស់ទីក្រុងហូជីមិញនិងខេត្តដែលជំងឺកូវីដ ១៩ កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញនៅពេលនេះ គឺនៅតែផ្តោតសំខាន់លើការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ហើយ កន្លែងដែលបានឆ្លើយតបតាមតម្រូវការសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតគឺនៅតែរក្សានិងស្តារផលិតកម្មឡើងវិញ។ រដ្ឋាភិបាលនៅតែចែករំលែកនិងបង្ករលក្ខខណ្ឌអតិបរិមាសម្រាប់ទីក្រុងហូជីមិញនិងខេត្តនានា ក្នុងការជំនះ ពុះពារលើការលំបាកបណ្តាលមកពីជំងឺរាតត្បាត  ស្ថេរភាពស្ថានភាពនិងរៀបចំជីវភាពនិងផលិតកម្មឡើងវិញឱ្យបានឆាប់ៗ។ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង សាខានិងមូលដ្ឋាននានា ត្រូវអនុវត្តសកម្មភាពប្រកបដោយភាពច្នៃប្រឌិតនិងអាចបត់បែនបាន។ ទន្ទឹមជាមួយគ្នានោះ អំពាវនាវឱ្យប្រជាជនបង្កើនការយល់ដឹងនិងគោរពតាមបទប្បញ្ញត្តិស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

“ស្មារតីសំខាន់បំផុត គឺជាការប្រមូលអ្នកជំងឺជា F0 ហើយត្រូវបានបែងចែកប្រភេទភ្លាមៗ។ ការបែងចែកនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងកំណត់កម្រិត F0 ដែលស្ថិតនៅស្ថានភាពណា ពោលគឺ ជាន់ទី១ ជាន់ទី ២ ជាន់ទី ៣ ឬជាន់ទី ៤  ហើយពីនោះ ប្រភពធនធានណាសម្រាប់កម្រិតខ្ពស់បំផុត ជាពិសេស យើងផ្តល់អាទិភាពដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាពូកែសម្រាប់កម្រិតខ្ពស់បំផុតដែលជាការសង្គ្រោះបន្ទាន់។ គ្រឿងបរិក្ខារមានរបស់របរសំខាន់ពីរគឺម៉ាស៊ីនដកសង្ហើមនិងអុកស៊ីហ៊្សែនហើយស្នើឲ្យទីក្រុងផ្តល់អាទិភាពនិងទុកបម្រុង ពីព្រោះមិនទុកឲ្យខ្វះអុកស៊ីសែននិងមិនទុកឲ្យខ្វះម៉ាស៊ីដកដង្ហើមបានឡើយ”។  នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រសួងស្ថាប័ន សាខាមូលដ្ឋាន ក្រុមការងារពិសេសរបស់រដ្ឋាភិបាល ចាំបាច់ត្រូវពង្រឹងការសម្របសម្រួលផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍ជាប្រចាំដើម្បីមានការកែតម្រូវសមហេតុសមផលនិងមានប្រសិទ្ធភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយស្មារតីនៃភាពបត់បែននិងការច្នៃប្រឌិត ដោយផ្តោតលើការងារការពារសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនដែលជាមុននិងជាចម្បងបង្អស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top