• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងនូវតម្រូវការចំនួន ៤ សម្រាប់សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែចុងឆ្នាំ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
 

នាព្រឹក​​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការដ្ឋាភិបាល  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធាន​គណៈកម្មាធិការដឹកនាំតម្លៃជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ សំដៅ​វាយ​តម្លៃ​អំពី​ការ​ងារគ្រប់គ្រងតម្លៃក្នុងឆមាសទី ១ នៃឆ្នាំ និងវិធានការសម្រាប់ប៉ុន្មានខែចុងឆ្នាំ ដោយប្តេជ្ញា​ចិត្ត​ដើម្បី​អនុវត្ត​គោលដៅ​ដែលបានដាក់ចេញ។

អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទោះបី​មាន​កត្តាជា​ច្រើន​ដែល​ជះឥទ្ធិពលទាំងខាងក្រៅនិងក្នុងស្រុកក៏ដោយ ប៉ុន្តែរដ្ឋា ភិបាលនៅតែប្តេជ្ញាចិត្ត គ្រប់​គ្រង​សន្ទស្សន៍​​ថ្លៃប្រើប្រាស់ មិនលើស ពី ៤% សេចក្តីសម្រេចចិត្តដែលរដ្ឋសភាប្រគល់។ លោក​នាយក​រដ្ឋមន្រ្តីបាន​វាយតម្លៃ​ថា ការគ្រប់គ្រងល្អជំងឺរាត ត្បាត COVID-19 រួមជាមួយសកម្ម ភាពជំរុញតម្រូវការក្នុងស្រុក បានប​ង្កើត​​លក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ស្តីពីគោលដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ក្នុងរយៈ​ពេល​​ ៦ ខែចុងឆ្នាំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ទីមួយ ត្រូវ​អនុវត្តន៍​បានគោលដៅកំណើនខ្ពស់បំផុតដែលអាចធ្វើបាន ហើយរដ្ឋាភិ បាលត្រូវខិតខំដើម្បីសម្រេចបានកំណើន ៤%។ ទីពីរ​គឺត្រូវ​ធានាសន្តិសុខសង្គមនិងកុំឲ្យកើតមានភាពអត់ការងារធ្វើ ពីព្រោះ មនុស្សរាប់រយលាន​នាក់​លើទូទាំង​ពិភពលោកកំពុងបាត់បង់ការងារដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត។ នេះជាឱកាស​សម្រាប់​យើង​ទាំង​អស់គ្នា ដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការរៀបចំរចនាសម្ព័ន្ធនៃការបណ្តុះបណ្តាលពលករ។ ទី ៣ កំណត់​គោលដៅត្រួតពិនិត្យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់មិនលើសពី ៤%។ ទី ៤ ធានាតុល្យភាពសេដ្ឋកិច្ច។  ស្របជាមួយ​នោះគឺជាការធានាបំរុងស្បៀងអាហារនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ហើយអាចធ្វើ​អន្តរាគមន៍​ក្នុងគ្រប់​ស្ថានភាព​ផង​ដែរ៕ ​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top