• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចេញសារាចរណ៍ជំរុញការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 យ៉ាងប្ដូរផ្ដាច់

នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺ Covid-19 នាថ្ងៃទី២៧ មីនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចេញសារា ចរណ៍ស្ដីពីការអនុវត្តយ៉ាងប្ដូរផ្ដាច់នូវការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

តាមនោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យគ្រប់ថ្នាក់ គ្រប់ ស្ថាប័ន តំបន់ និងប្រជាជនទាំងមូលបន្តជ្រួតជ្រាបនូវស្មារតី “ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ទទួលយកការខូចខាត ខាងសេដ្ឋកិច្ច ការពារសុខភាព អាយុជីវិតរបស់ប្រជាជនគឺគោលដៅចម្បង។

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យដាក់កំហិតទៅលើសកម្មភាពប្រមូលផ្ដុំមនុស្សជាច្រើន ចាប់ពីវេលាម៉ោង០ថ្ងៃទី២៨ មីនា រហូតដល់ ដំណាច់ថ្ងៃទី១៥ មេសាឆ្នាំ២០២០ រក្សាចម្ងាយយ៉ាងហោចណាស់២ម៉ែត្រ រវាងមនុស្សជាមួយមនុស្សនៅតាមកន្លែងសាធារណៈ។ បញ្ឈប់ជាបណ្ដោះ អាសន្ននូវពិធីបុណ្យ កិច្ចប្រជុំ ពិធីការសាសនា ដែលមានចូលរួមរបស់ មនុស្សលើសពី២០នាក់ ក៏ដូចជាសកម្មភាពវប្បធម៌ កីឡា កំសាន្តនៅតាម ទីកន្លែងសាធារណៈ។ បញ្ឈប់ជាបណ្ដោះអាសន្នសកម្មភាពនៃមូលដ្ឋាន អាជីវកម្មសេវាកម្មទាំងអស់ លើកលែងតែមូលដ្ឋានលក់ប្រភេទទំនិញនិង សេវាកម្មចាំបាច់តែប៉ុណ្ណោះ។

ដាក់កំហិតទៅលើការធ្វើដំណើររបស់ប្រជាជនបញ្ឈប់ជាបណ្ដោះអាសន្នឬរៀបចំឡើងវិញនូវសកម្មភាពចរាចរណ៍សាធារណៈ ដើម្បីជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើន លើកលែងតែមធ្យោបាយដឹកទំនិញ។

គណៈកម្មការជាតិដឹកនាំការងារប្រយុទ្ធប្រឆាំងនឹង Covid-19 បន្ត ណែនាំដល់បណ្ដាក្រសួង ស្ថាប័ននិងតំបន់ ត្រៀមរៀបចំឲ្យបានគ្រប់គ្រាន់នូវធនធានមនុស្ស ឧបករណ៍សម្ភារៈ ថ្នាំសង្កូវនិងវិធានការប្រយុទ្ធប្រឆាំង នឹងជំងឺរួមទាំងការកៀរគរមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាអង្គការ សហគ្រាស ដើម្បីត្រៀមខ្លួនជាស្រេចទប់ទល់នឹងករណីជំងឺឆ្លងរីករាលដាល យ៉ាងទូលំទូលាយ។

រួមជាមួយការងារប្រយុទ្ធប្រឆាំងនឹងជំងឺយ៉ាងប្ដូរផ្ដាច់ លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យក្រសួង ស្ថាប័ននានា ផ្ដោតសំខាន់ទៅលើការ អនុវត្តដំណោះស្រាយជាក់លាក់និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយការលំបាកសម្រាប់ផលិតកម្មអាជីវកម្ម ធានាសន្តិសុខសង្គមផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top