• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ វិនិយោគសម្រាប់គោលនយោបាយសង្គមគឺវិនិយោគសម្រាប់ការអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់នូវទស្សនៈ ថា មនុស្សជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍ ហើយការធានាគោលនយោបាយត្រូវតែបានកសាងនិងអនុវត្តឲ្យបានស្របទៅតាមការអភិវឌ្ឍសេដ្ឋកិច្ច។ ការវិនិយោគសម្រាប់គោលនយោបាយសង្គមគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍដែរ។
 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៤ មីនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបការ អនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹម ៥ នីតិកាលទី ១១ ស្ដីពីបញ្ហាមួយចំនួន ជុំវិញគោលនយោបាយសង្គមដំណាក់កាលឆ្នាំ២០១២-២០២០។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ត្រូវតែលុបបំបាត់ភាពក្រីក្រ យ៉ាងពេញលេញសម្រាប់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយផ្ដោតសំខាន់ទៅលើក្រុមអ្នកក្រីក្របំផុតនិងតំបន់ក្រីក្របំផុត។ ជាពិសេស ក្នុងពេលវេលាដ៏លំបាកដោយសារជំងឺ Covid-19 នាបច្ចុប្បន្ន ត្រូវការគិតដល់កញ្ចប់ជំនួយឧបត្ថម្ភជាតិអំពីសន្តិសុខសង្គម ដែលមានលក្ខណៈពិត ជាក់ស្ដែងចំពោះពលករ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់នូវទស្សនៈថា មនុស្សជាមជ្ឈភាពនៃដំណើរការអភិវឌ្ឍ ហើយការធានាគោលនយោបាយត្រូវតែបានកសាងនិងអនុវត្តឲ្យបានស្របទៅតាមការអភិវឌ្ឍ សេដ្ឋកិច្ច។ ការវិនិយោគសម្រាប់គោលនយោបាយសង្គមគឺជាការវិនិយោគ សម្រាប់ការអភិវឌ្ឍដែរ។

គោលនយោបាយសង្គមត្រូវធានាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ ជាពិសេសគឺលើកកំពស់គុណភាពអភិវឌ្ឍរបស់មនុស្ស បង្កើតការងារធ្វើដ៏ល្អនិងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូប។ គ្រប់គ្រងឲ្យបានល្អថែមទៀតនូវគម្លាតរវាងអ្នកមាននិងអ្នកក្រីក្របន្ធូរបន្ថយវិសមភាព សង្គម។ ក្នុងបដិវត្តន៍៤.០និងស្ថានភាពនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ត្រូវផ្ដោតសំខាន់ទៅលើការងារបណ្ដុះបណ្ដាល ប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវប្រភពធនធានដែលមានសមត្ថភាព គុណភាពខ្ពស់ អភិវឌ្ឍទីផ្សារពលករឲ្យបានទំនើបនិងសមាហរណកម្ម។ ទន្ទឹមនឹងនោះគឺអភិវឌ្ឍប្រព័ន្ធធានារ៉ាប់រងសង្គមយ៉ាងសម្បូរបែប ទំនើប សមាហរណកម្ម ឆ្ពោះទៅរកការធានារ៉ាប់រងសម្រាប់ប្រជាជនទាំងមូល ជាពិសេសគឺការធានារ៉ាប់រ៉ង់សង្គមស្ម័គ្រចិត្តចំពោះវិស័យកសិកម្មនិងពលករមិនមែនផ្លូវការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top