• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ចូលរួមពិធី​រំលឹកខួប​លើកទី ១២០ នៃការបង្កើតខេត្ត Tra Vinh

នាយប់ថ្ងៃទី ១៤ ខែមករា នៅខេត្ត Tra Vinh បានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ១២០ នៃការបង្កើតខេត្ត (១៩០០-២០២០) ។


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រតិភូ បានចូលរួមក្នុងពិធីរំលឹកខួបលើកទី ១២០ នៃការបង្កើតខេត្ត (១៩០០-២០២០) (រូបថត៖ VGP / Quang Hieu)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Tra Vinh បន្តច្នៃប្រឌិតថែមទៀត ក្នុងការឆ្លៀតយកសក្តានុពលនិងឧត្តមភាពរបស់ខេត្ត ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្ម logistics ដែលផ្សារភ្ជាប់ជាមួយឧស្សាហកម្ម ជំរុញការកែលម្អបរិយាកាសបរិយាកាសវិនិយោគ។  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ “ពង្រីកប្រពៃណីបដិវត្តដោយស្មារតីមិនខ្លាចការលំបាក ក្លាហានធ្វើការផ្លាស់ប្ដូរថ្មីនូវការត្រេះរិះដោយផ្នែកលើមូលដ្ឋានសមិទ្ធិផលដែលទទួលបាន។ ជាពិសេស ក្រោយរយៈពេល ២៨ ឆ្នាំនៃការបង្កើតខេត្តនោះ ខ្ញុំជឿជាក់ថា បក្សភាគនិងប្រជាជនខេត្ត Tra Vinh បន្តសាមគ្គីគ្នា ឯកភាពគ្នា រួមកម្លាំងកាយចិត្ត បន្តជំរុញខ្លាំងការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍លើគ្រប់វិស័យ; អនុវត្តប្រកបដោយជោគជ័យនិងសម្រេចហួសពីគោលដៅ ភារកិច្ច ដែលមហាសន្និបាតបក្សភាពលើកទី ១០ បានដាក់ចេញ; កសាងខេត្ត Tra Vinh ឲ្យកាន់តែសម្បូរសប្បាយ ប្រជាជនមានជីវភាពរស់នៅសម្បូរធូធារ សុភមង្គល រួមចំណែកជាមួយប្រទេសជាតិអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស”។

ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ឯក ជូនប្រជាជននិងកម្មាភិបាលខេត្ត ដោយមានសមទ្ធិផលដ៏ឆ្នើមក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជារួមចំណែកទៅក្នុងការកសាងសង្គមនិយម និងការពារប្រទេសជាតិផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top