• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់បុរសនិងនារីវៀតណាម


 ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VOV) 
 

នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បាន​អញ្ជើញរៀបចំពិធីជួបជុំដ៏កក់ក្ដៅជា មួយក្រុមបាល់ទាត់បុរសជម្រើសជាតិ វៀតណាមមានអាយុតិចជាង២២ឆ្នាំ​ (U22) និងក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមដែលទើបតែវិល ត្រឡប់​មក​ប្រទេស​វិញ​ក្រោយ​ពីដណ្ដើម​បាន​ពានជើងឯកមហោស្រពកីឡា SEA Games លើកទី៣០។ ក្នុងប្រវត្តិសាស្ត្រចូលរួម SEA Games កន្លងមក នេះ​ជា SEA Games ប្រកបដោយជោគជ័យបំផុតរបស់បាល់ទាត់វៀត ណាម ដោយដណ្ដើម​បាន​មេដាយ​មាស​ទាំងផ្នែកបុរសនិងនារី។
 
នៅក្នុងជំនួប​នេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវមោទនភាព ចំពោះស្នាដៃរបស់ក្រុមកីឡាវៀតណាមនៅ SEA Games 30 ដោយដណ្ដើម បានមេដាយមាស៩៨គ្រឿងនិងមេដាយ​ប្រាក់និង​មេដាយ​សំរិទ្ធរាប់​រយគ្រឿង​ទៀត​ ដែលឈរលំដាប់ទី២លើតារាងមេដាយ។ លោកនាយក រដ្ឋមន្រ្តីបានចាត់ទុកថា ជ័យជំនះរបស់ក្រុម U22 វៀតណាម​បាន​បង្កើត ឡើងរបត់សំខាន់មួយក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសជាតិ ព្រម ទាំង​ស្ងើច​សរសើរ​​ក្រុម​បាល់ទាត់នារីវៀតណាមបាន “ប្រកួ​តលើសពី១០០% កម្លាំងកាយរបស់ខ្លួន” ​ជាពិសេស​លោក​នាយករដ្ឋ​មន្រ្តីក៏បាន​សង្កត់ធ្ងន់ទៅលើ ទេពកោសល្យនិងកិច្ច​ខិតខំប្រឹង​ប្រែង​របស់​គ្រូបង្វឹក​ក្រុមបាល់​ទាត់​ ទាំងពីរនោះគឺលោក Park Hang Seo និងលោក Mai ​Duc Chung ផងដែរ។ នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc អញ្ជើញ​មានប្រសាសន៍ថា៖
 
 “អាចនិយាយបានថា ជ័យជំនះនេះមិនត្រឹមតែជាជ័យជំនះកីឡាធម្មតា ប៉ុណ្ណោះទេ ថែមទាំង​ជាជ័យ​ជំនះនៃ​ស្មារតី​ស្នេហា​ជាតិ ស្មារតីវៀត ណាម។ នេះជាជ័យជំនះនៃចំណងសាមគ្គីភាព ការប្ដេជ្ញាចចិត្ត ព្រមទាំង ជាការទទួល​ខុសត្រូវចំពោះប្រជាជនស្នេហាជាតិរាប់លាននាក់ផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top