• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលឆ្នាំ២០១៩

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការយោធាមជ្ឈឹម ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​បាន​រៀបចំ​កិច្ចប្រជុំយោធានយោបាយកងទ័ពទាំងមូលឆ្នាំ២០១៩។ 
 
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើរអោយកងទ័ពទាំងមូល ត្រូវតែ​ប្រុង​ប្រយ័ត្ន ម្ចាស់ ការក្ដាប់ជាប់ វាយតម្លៃ ព្យាករណ៍ស្ថានភាពអោយបានត្រឹមត្រូវ ជាពិសេសគឺ បញ្ហាដ៏​ស្មុគ​ស្មាញ​ដែល​អាចកើតមានឡើង ធ្វើសេនាធិការទាន់ពេលវេលាចំពោះ បក្ស រដ្ឋ ដើម្បីចាត់វិធាន​ការ​ដោះស្រាយ​ករណី​យោធា ការពារជាតិប្រកបដោយ ជោគជ័យ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព បូរណភាពដែន​ដីមាតុ​ប្រទេស​ យ៉ាងដាច់ខាត ជាពិសេសគឺនៅសមុទ្រ។ ទន្ទឹមនឹងនោះ ក្រសួងការពារជាតិបន្ត ជ្រួតជ្រាប​យ៉ាង​ជ្រាល​ជ្រៅនូវ​គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន របស់បក្ស លើកកំពស់ប្រសិទ្ធ​ភា​ព​នៃ​កិច្ច​ការ​បរទេស​ផ្នែក​ការ​ពារជាតិដោយឥត ឈប់ឈរ ត្រៀមរៀបចំយ៉ាងហ្មត់ចត់ហើយរៀបចំយ៉ាងល្អនូវសកម្មភាពយោធា ការពារជាតិ​ក្នុងឆ្នាំ២០២០នៅពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន ជំរុញទំនាក់ទំនង​សហប្រតិ​បតិ្តការ​ផ្នែកការពារជាតិជាមួយប្រទេសដទៃ ជាពិ សេសគឺប្រទេសជិតខាង ប្រទេសអា​ស៊ាន​និង​ប្រទេស​ជាដៃ​គូ​ប្រពៃណី​នានា។ ក្រៅពីនោះ ចូលរួមដោយម្ចាស់ការក្នុងយន្តការសហប្រតិបត្តិការពហុភាគីផ្នែក ការពារជាតិ បើក​ទូលាយ​កិច្ចសហប្រតិបតិ្តការជាមួយសហភាពអឺរ៉ុប បន្តចូលរួម ប្រកបដោយ​ទទួល​ខុស​ត្រូវ​ក្នុង​សកម្ម​ភាព​រក្សាសន្តិភាព​របស់អង្គការសហប្រជា ជាតិ តាមនោះលើកកំពស់ឋានៈនិងរូបភាព​របស់ប្រទេសជាតិនិងកង​ទ័ព ប្រជាជន​វៀត​ណាម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top