• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៩០ឆ្នាំទិវាប្រពៃណី របស់កម្មករកំពង់ផែ Hai Phong


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ឆ្វេង) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 
 

ពិធីរំលឹកខួបលើកទី៩០​ឆ្នាំទិវាប្រពៃណីរបស់កម្មករកំពង់ផែ Hai Phong និងរំលឹកខួបលើកទី៩០ឆ្នាំទិវា​បង្កើត​បក្សភាគ​កុម្មុយនិស្ត​ដំបូង នៅកំពង់ផែ Hai Phongបានប្រព្រឹត្តទៅនាយប់​ថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុង Hai Phong។ 

ពិធីនេះ​ជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវដំណាក់កាលប្រវត្តិសាស្ត្រមួយដែលជួរកម្មករនៅកំពស់ផែ Hai Phong បានដំណើរការតស៊ូដើមដំបូងទាមទារអោយបង្កើនប្រាក់បៀវត្តន៍ ទឹកផឹក កាត់បន្ថយម៉ោងធ្វើការ ប្រឆាំង​នឹងអំពើវាយដំ ហើយដណ្ដើមបានជ័យជំនះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៩។ ការតស៊ូនេះ​បាន​ក្លាយ​ទៅជា​និមិត្ត​រូបនៃស្មារតបដិវត្តន៍របស់វណ្ណៈកម្មករវៀតណាមនិយាយរួមនិងកម្មករកំពង់ផែ Hai Phongនិយាយដោយ​ឡែក។ ដោយអនុវត្តតាមគោលមាគ៌ាផ្លាស់ប្ដូរថ្មី បើកទ្វារនិងធ្វើសមាហរណកម្មរបស់បក្សនិងរដ្ឋ កំពង់​ផែ Hai Phongទទួលបានការរីកចម្រើនដោយឥតឈប់ឈរ។ តាមការប៉ាន់ស្មានថា ក្នុងឆ្នាំ២០១៩ បរិមាណ​​ទំនិញឆ្លង​កំពង់ផែនេះសម្រេចបាន៣៥លានតោន នាំមកនូវប្រាក់ចំណូលជាង២,២លានលានដុង រួម​វិភាគទាន​ទៅក្នុងថវិកាប្រមាណ២០០ពាន់លានដុង។ ជាកំពង់​ផែសមុទ្រ​ដែល​មាន​អាយុកាល​ដ៏យូរ​យាណាស់​មក​​ហើយ​​នៃប្រទេសវៀតណាម កំពង់ផែ Hai Phongជាស្ពានតភ្ជាប់​ការដោះដូរពាណិជ្ជកម្ម​រវាងវៀតណាម​ជាមួយ​ពិភព​លោក។ អញ្ជើញចូលរួមពិធី​រំលឹកខួប​នេះតាងនាម​ថ្នាក់ដឹកនាំ​បក្ស រដ្ឋ នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phucបានប្រគល់គ្រឿង​ឥស្សរិយយសការ​ងារថ្នាក់ទី៣​ជូនចំពោះជួ​រកម្មាភិបាល​កម្មករ​និង​​ពលករនៃកំពង់ផែ Hai Phong៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top