• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc - សមាគមសាសនាកាតូលិកវៀតណាមចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាប៊ីស្សពវៀតណាមដឹកនាំដោយប្រធានក្រុមប្រឹក្សាប៊ីស្សព លោក Nguyen Chi Linh ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានជឿជាក់ថាលោក  Nguyen Chi Linh ប្រធានក្រុមប្រឹក្សាប៊ីស្សពវៀតណាមនិងគណៈកម្មាធិការអចិន្ត្រៃយ៍ក្នុងអាណត្តិថ្មីនឹងបន្តអនុវត្តយ៉ាងល្អប្រសើរនូវច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងការពារមាតុភូមិវៀតណាម។ ក្នុងឱកាសនេះ លោក Nguyen Xuan Phuc ក៏បានជូនដំណឹងអំពីលទ្ធផលដ៏លេចធ្លោជាច្រើនដែលសម្រេចបាននៅក្នុងការកសាងនិងអភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនាឆ្នាំ២០១៩ និងលើសគោលដៅចំនួន ១២ ដែលរដ្ឋសភាបានប្រគល់​ជូន​ផងដែរ។ ម្យ៉ាងវិញទៀត នាឆ្នាំ២០១៨ ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសផ្សេងៗត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរដែលក្នុងនោះមានទំនាក់ទំនងជាមួយវ៉ាទីកង់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top