• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុង​វេទិកា​លើកកម្ពស់​ជំនាញ​ពលករវៀតណាម

វេទិកានេះមានគោលបំណងបញ្ជាក់ពីចក្ខុវិស័យនិងសេចក្តីប្រាថ្នាក្នុងការរៀបចំធនធានមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ ចូលរួមចំណែកលើកកំពស់ទិន្នផលការងារ កែលំអរសមត្ថភាពប្រកួតប្រជែង ឆ្លើយតប​នឹង​តម្រូវការនៃបដិវត្ត ឧស្សាហកម្ម ៤.០ និង សមាហរណកម្មអន្តរជាតិ។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងវេទិកាលើកកម្ពស់ជំនាញពលករវៀតណាម (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងវេទិកាស្តីពីការលើកកម្ពស់ជំនាញពលកររបស់ប្រទេសវៀតណាម ក្រោមប្រធានបទ “សហគ្រាសរួមដំណើរក្នុងការផ្លាស់ប្ដូរថ្មី និងលើកកម្ពស់គុណភាពអំពីវិជ្ជាជីវៈ” ។

វេទិកានេះមានគោលបំណងបញ្ជាក់ពីចក្ខុវិស័យនិងសេចក្តីប្រាថ្នាក្នុងការរៀបចំធន ធានមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ ចូលរួមចំណែកលើកកំពស់ទិន្នផល ការងារ កែលំអរសមត្ថភាពប្រកួតប្រជែង ឆ្លើយតបនឹងតម្រូវការនៃបដិវត្ត ឧស្សាហ កម្ម ៤.០ និង សមាហរណកម្មអន្តរជាតិ។

អញ្ជើញថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាការកែលម្អផលិតភាព និងគុណភាព របស់កម្លាំងពលករគឺមានតួនាទីស្លាប់រស់ក្នុងការកែលំអល្បឿនកំណើននិងការខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។

យោងតាមលោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ធនធានអភិវឌ្ឍន៍របស់ប្រទេសជាតិមិនត្រឹមជាធនធានព្រៃ និង​សមុទ្រប៉ុណ្ណោះទេពោលគឺប្រជាជនចំនួនប្រមាណ ១០០ លាននាក់ ។ ដូច្នេះជំនាញការងារ ជំនាញគ្រប់គ្រងជាតិ ផ្នែក វិស័យ សមត្ថភាពបញ្ញានិងវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗ ក្នុងប្រព័ន្ធបានកំណត់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ជំនាញវិជ្ជាជីវៈគឺជាបញ្ហាដ៏ធំធេងរបស់ពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាម។ ខ្ញុំបាននិយាយច្រើនអំពីយន្តការត្រីភាគីគឺ រដ្ឋ សាលារៀន និងសហគ្រាស។ ពិតណាស់ថា អត្រាពលករដែលបានទទួលការបណ្តុះបណ្តាលគឺនៅមានកម្រិតទាប ហើយចាំ​បាច់​ត្រូវជំនះពុះពារ។ ទីពីរគឺរចនាសម្ព័ន្ធពលករទាប។ ប្រសិនបើយើងបណ្ដុះបណ្ដាលល្អនោះបញ្ហាទាំងអស់នឹងត្រូវដោះស្រាយបានល្អ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top