• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្រភពធនធានធំជាងគេសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជារិគឺសក្តានុពលនៃមនុស្ស


លោកនាយករដ្ឋមន្ត្រី អញ្ជើញឆ្លើយសំណួរសួរដេញដោលរបស់សមាជិកសភា
 

នារសៀល​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អញ្ជើញថ្លែង មតិ ដើម្បីបញ្ជាក់ពីបញ្ហាពាក់ព័ន្ធនិងឆ្លើយសំណួរ ដេញ ដោល​របស់​សមាជិកសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំទី ២ ជា​បន្តបន្ទាប់ ដែលវៀតណាមត្រូវបានព្យាករណ៍ថា នឹងឈានដល់និងលើសទាំងស្រុង នូវគោល​ដៅដែ​ល​បាន​ដាក់​ចេញ​ទាំង ១២/១២ ដែលក្នុងនោះ គោលដៅចំនួន ៥ បានលើស ពីផែនការដែលបានដាក់ចេញ។ 
 
លទ្ធផល​ទាំងនេះនឹងខ្ពស់ជាង ប្រសិនបើយើងទាំងអស់គ្នា នឹងធ្វើសកម្មភាពយ៉ាងខ្លាំង ដើម្បីដក​ចេញ​នូវ​ការ​លំបាក​នៃ​បញ្ហាសេដ្ឋកិច្ច។ ស្តីពីគំរោងការណ៍ជាតិសំខាន់ៗមួយចំនួននាពេលខាងមុខ នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc បានអះអាងថា៖ “ទាក់ទងនឹងគម្រោងព្រលានយន្តហោះ Long Thanh និងផ្លូវ​ល្បឿន​លឿនខាងជើង - ខាងត្បូង នៃភាគខាងកើតនោះ នេះគឺជាគម្រោង​ដែល​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ លើគោលនយោបាយវិនិយោគដោយមានអាទិភាពក្នុងការ បែងចែកដើមទុន។ រដ្ឋាភិបាល​បាន​ដឹកនាំការ​អនុវត្តន៍យ៉ាងសកម្ម។ លោកនាយករដ្ឋមន្រ្តីក៏បានរាយការណ៍ជូនរដ្ឋសភាថា ខេត្ត Dong Nai បាន​សន្យា​ប្រគល់​ទីតាំងនៅដើមឆ្នាំ ២០២០ ដើម្បីចាប់ផ្តើមការសាងសង់នៅដើមឆ្នាំ ២០២១; ការធ្វើបង្ហើយ​ដំណាក់​កាល​ទី ១ នឹងបញ្ចប់នៅឆ្នាំ ២០២៥”។
 
ទាក់ទងនឹង​ការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លោក​នាយក​រដ្ឋមន្រ្តីបានមានប្រសាសន៍ថា រដ្ឋាភិបាលបាន​នឹង​កំពុង​ផ្តោត​លើការ​ដឹក​នាំនិ​ង​ប្តេជ្ញា​បញ្ចប់​ខ្សែ​ផ្លូវ​សំខាន់​ៗ ដែលតភ្ជាប់មូលដ្ឋានក្នុងតំបន់។ យោងតាមនាយករដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំនេះ សមាជិក​សភា​បាន​សម្តែង​ការយកចិត្តទុកដាក់និងការព្រួយបារម្ភ អំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនទឹក​របស់​វៀត​ណាម​ ដែលបានកំណត់ដោយច្បាប់អន្តរជាតិនៅសមុទ្រខាងកើតនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ក្រោមការដឹកនាំរបស់បក្សនោះ និងឈរលើមូលដ្ឋានច្បាប់ជាក់លាក់ ក្នុង​រយៈ​ពេល​កន្លងមក វៀតណាមបានការពារយ៉ាងរឹងមាំនិងខ្ជាប់ខ្ជួននូវបូរណភាពទឹកដី និងអធិបតេយ្យ​ភាព​លើ​សមុទ្រ​។ រដ្ឋាភិបាលវៀតណាមនឹងបន្តដឹកនាំកម្លាំងមានសមត្ថ កិច្ច ដើម្បី​អនុវត្ត​សកម្មភាព​អនុវត្ត​ច្បាប់​ដោយមាន​ដំណោះស្រាយសមស្រប ដើម្បីធានាបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ប៉ុន្តែមិនអត់ឧិន ជាមួយនឹងសកម្មភាព​រំលោភលើអធិបតេយ្យភាព និង​យុត្តាធិការ​របស់​វៀត​ណាម​នៅសមុទ្រ​ខាង​កើត​នៅឡើយ។ ទន្ទឹមនឹងនេះ វៀតណាមក៏បានឆ្លៀតយកការ​គាំទ្រនិងកិច្ច​ព្រមព្រៀងពីមិត្តភក្តិ​អន្តរជាតិ​ពីបណ្តា​ប្រទេស​និង​កម្លាំងដែលស្រឡាញ់សន្តិភាពនិងយុត្តិធម៌”។
 
នៅក្នុ​ងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា៖ ធនធាន​អភិវឌ្ឍន៍​ដ៏ធំបំផុត​របស់​ប្រទេស​គឺប្រ​ជាជន​ ពោលគឺប្រជាជនវៀតណាមជិត ១០០ រយលាននាក់តែម្តង ។ បក្ស​និងរ​ដ្ឋ​និង​ប្រព័ន្ធ​នយោបាយ​ទាំង​មូល​ បានប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងថែរក្សាប្រជាជនទាំងអស់ក្នុងការថែទាំសុខភាព ការ​អប់​រំនិង​មាន​ការ​ងារ​ធ្វើ។ ទន្ទឹមជាមួយគ្នានោះ ពលរដ្ឋវៀតណាមគ្រប់រូប សុទ្ធទែមានឱកាស​អនុវត្តន៍​បំណង​ប្រាថ្នា​របស់​ខ្លួន​ក្នុង​ការ​ធ្វើអ្នកមានស្របច្បាប់និងអភិវឌ្ឍន៍លទ្ធភាពរបស់ខ្លួន​លើទឹកដី​កំណើត​របស់ខ្លួន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top