• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទ្ធអាស៊ានណាប៉ុល ៣៩

នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc  បានទទួលជួបជួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៣៩ (ASEANAPOL 39) ដែលកំពុងប្រារព្ធនៅទីក្រុងហាណូយ។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី 

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ុល ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតនិងរកឃើញករណីឆ្លងដែន, បង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការទប់ស្កាត់បទឧក្រិដ្ឋជាមួយនឹងការទទួលខុសត្រូវខ្ពស់ ការទុកចិត្តគ្នា សាមគ្គីភាព ដើម្បីអាស៊ានមួយឯកភាពនិងវិបុលភាព។ លោកនាយករដ្ឋមន្រ្តីរំពឹងថា សន្និសីទអាស៊ានណាប៉ុល ៣៩ នឹងបន្តពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដាក់ចេញនូវដំណោះស្រាយដែលអាចធ្វើទៅបានដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលអាស៊ាននាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអន្តរជាតិលើគ្រប់វិស័យ។ ប្រទេសវៀតណាមត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១; ប្រទេសវៀតណាមក៏នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។

ហេតុដូច្នេះ រដ្ឋាភិបាលវៀតណាមគាំទ្រនិងលើកទឹកចិត្តចំពោះការដែលក្រសួងនគរបាលនិយាយរួមនិងកម្លាំងប៉ូលីសវៀតណាមនិយាយដោយឡែក ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរំលោភបំពានឆ្លងដែនជាមួយប៉ូលីសនៃបណ្តាប្រទេសនៅជុំវិញពិភពលោក ជាពិសេសប្លុកអាស៊ាន ដៃគូការសន្ទនា អង្គការប្រតិបត្តិច្បាប់អន្តរជាតិពាក់ព័ន្ធផងដែរ។

តាងនាមប្រតិភូចូលរួមអាស៊ានណាប៉ុល ៣៩ នាយឧត្តមសេនីយ៍ Muhammad Tito Karnavian មេបញ្ជាការប៉ូលីសជាតិឥណ្ឌូនេស៊ីបានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការតាមរយៈយន្តការអាស៊ានណាប៉ុល ធានាស្ថិរភាព សន្តិសុខក្នុងតំបន់ ប្រទេសអាស៊ាននឹងមានលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកជឿជាក់ថា ការរៀបចំសន្និសីទនេះនឹងជាការគូសសញ្ញាសំគាល់មួយនៅក្នុងដំណើរការនៃប្រតិបត្តិការអាស៊ានណាប៉ុល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top