• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអភិវឌ្ឍសេដ្ឋកិច្ចតំបន់ភាគកណ្ដាល


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាបណ្ដាស្តង់ទំនិញនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំ (រូបថត៖ VGP) 
 

 នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅខេត្ត Binh Dinh នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួម​ជាមួយ​ ឧបនាយករដ្ឋ​មន្ត្រីមួយចំនួន បានអញ្ជើញ ​ធ្វើជាអធិបតី​នៅក្នុងកិច្ចប្រ​ជុំ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ភាគ​កណ្ដាល​។ 
 
ព្រឹត្តិការណ៍​ នេះក៏មានវត្តមានថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័ន តំបន់ និងតំណាងជាង ៧០០នាក់ដែលជា​អ្នក​ជំនាញ​ អ្នកវិទ្យាសាស្ត្រ វិនិយោគិននៅក្នុងនិងក្រៅប្រទេស ។ អញ្ជើញថ្លែងបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc បាន លើកច្បាស់ថា នេះជា​កិច្ចប្រជុំមាន​ទ្រង់ទ្រាយ​ធំបំផុត​តាំង​ពីមុន​មក​នៃតំ​បន់​ភាគ​​កណ្ដាល។ លោកអញ្ជើញមានប្រសាសន៍​ថា៖​

​“តំបន់ភាគកណ្ដាលមិនត្រឹមតែមានសារសំខាន់ខាងសេដ្ឋកិច្ចចំពោះប្រទេសជាតិប៉ុណ្ណោះទេ ថែម​ទាំង​ខាង​សន្តិសុខ​ការពារជាតិ​ទៀតផង។ ហេតុនេះហើយ​ ការអភិវឌ្ឍតំបន់ភាគ​កណ្ដាល​មិនមែន​ជាការ​ងារ​ដោយ​ឡែក​របស់​ខេត្ត​ក្រុង​ទាំង ១៤ក្នុងតំបន់នេះទេ។ វត្តមានរបស់ថ្នាក់ដឹក​នាំទាំងអស់នៃបណ្ដាស្ថាប័នរបស់ រ​ដ្ឋសភានិ​ងរ​ដ្ឋាភិបាល​ បានបង្ហាញនូវការយកចិត្ត​ទុកដាក់យ៉ាងខ្លាំងដល់សារ​ សំខាន់​នៃការ​អភិវឌ្ឍតំ​បន់​ភាគ​កណ្ដាល​ចំពោះ​ប្រទេស​ជាតិ”។
 
លោកនាយ​ករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចប្រជុំលើកនេះនឹងលើកឡើងនូវការវិភាគ ដំណោះស្រា​យ​និ​ង​គំនិត​ផ្ដួច​ផ្ដើម​ជាក់ស្ដែង​ជាច្រើន ដើម្បីចេញផ្សាយសារាចរណ៍ មួយរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលប​ន្ទាប់ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់​ ជាពិសេសគឺ ដំណោះស្រាយក្នុងឆ្នាំ២០២០ និងដំណាក់កាល៥ឆ្នាំខាងមុខចំពោះខេត្តក្រុង នានា​ក្នុង​តំបន់​ភាគ​កណ្ដាល៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top