• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភាវៀតណាមអញ្ជើញអុជធូបទៀនគោរព​វិញ្ញាណក្ខ័ន្ធលោ​កប្រធានហូជីមិញ​


 បណ្ដាតំណាងអុជធូបទៀនគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN) 
 

 ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បាន​អញ្ជើញប្រគល់អាហារូបករណ៍ ចំនួន១៦ចំណែកជូនសិស្សានុសិស្សនៅឃុំចំនួន១៦តំបន់​ឧទ្យាន​ជាតិ​ Ba Vi ផង​ដែរ។
 
ក្នុងឱកាសរំលឹក​ខួបលើកទី៧៤ឆ្នាំនៃបដិវត្តន៍ខែសីហា(ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥-ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩) និង​រយៈពេល៥០ឆ្នាំនៃការអនុវត្តមរតក សាសន៍របស់លោកប្រធានហូជីមិញ នាថ្ងៃទី១៨ ខែសីហា នាយក​រដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាមលោ​កស្រី Nguyen Thi Kim Ngan បានអញ្ជើញមកអុជធូបទៀនគោរ​ពវិញ្ញាណក្ខ័ន្ធ​លោក ប្រធានហូជីមិញ​នៅវិហារ​លោក​ប្រធាន​ហូជីមិញ​ដែល​ស្ថិត​លើភ្នំ Ba Vi រដ្ឋធានី ហាណូយ។
 
ក្នុងឱកាស​នេះដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញប្រគល់អាហារូបករណ៍ ចំនួន១៦ចំណែកជូនសិស្សានុសិស្សនៅឃុំចំនួន១៦តំបន់ឧទ្យាន​ជាតិ​ Ba Vi ផងដែរ។ មុននេះពាក់កណ្ដាលសតវត្ស នាវេលាម៉ោង៩និង៤៧នាទីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ លោក​ប្រធាន​ហូជីមិញបានទទួលមរណភាព។
 
មុនពេលលា​ចាក លោកទៅ លោកប្រធានបានបន្សល់ទុកនូវមរតកសាសន៍ដ៏ពិសិដ្ឋមួយ ដែលជាទ្រព្យ សម្បត្តិ​ខាង​​ស្មារតី​ដែល​កាត់ថ្លៃមិនបានដោយពោរពេញទៅដោយពាក្យទូន្មាននិង មនោសញ្ចេតនាដ៏ស្មោះត្រង់ និងជំនឿជាក់​ដ៏ជ្រាលជ្រៅចំពោះជំនាន់ក្រោយៗ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top