• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid (រូបថត៖ chinhphu.vn)
 

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ម៉ាឡេស៊ី​នឹង​គាំទ្រ​វៀត​ណាម​ក្នុង​ការ​អនុវត្ត​តួនាទី​ជាប្រធានអាស៊ានឆ្នាំ២០២០ និ​ងសមាជិកមិន​អចិន្រ្តៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​អាណត្តិ២០២០-​២០២១ ប្រកបដោយជោគជ័យ​។ 
 
នៅក្នុង​ជំនួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Zamruni Khalid ដែល មកជំរាប​លាក្នុង​ឱកាស​លោក​បញ្ចប់​អាណត្តិ​បេស​កកម្មការទូតនៅវៀតណាមកាលពីរសៀលថ្ងៃទី១០ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតដោយបានសម្រេចអាណត្តិ បេសកកម្មការ​ទូតទី២​នៅវៀតណា​មប្រកបដោយជោគជ័យ។ លោកនាយ​ករដ្ឋ មន្រ្តីជឿជាក់ថា ក្នុ​ងឋានៈ​ថ្មី លោកឯ​កអគ្គរដ្ឋទូតបន្ត​យកចិត្តទុកដាក់ គាំទ្រនិ​ង ពូនជ្រុំសម្រាប់ទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​រវាងវៀត​ណាម និង ម៉ាឡេស៊ី​។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា​ ម៉ាឡេស៊ីនឹង​គាំទ្រវៀ​តណា​មក្នុ​ងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិអាណត្តិ២០២០- ២០២១ប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយ ស្ថាប័នសម​ត្ថកិច្ចនានារបស់ម៉ាឡេស៊ីបន្តបង្ក​លក្ខណៈ ជួយឧបត្ថម្ភប្រជាពលរ​ដ្ឋ វៀតណាមក្នុង​ការរស់នៅ​និង​ធ្វើអាជីវ​កម្ម​នៅម៉ាឡេស៊ី។
 
ជាការឆ្លើយ​តប ឯកអគ្គរដ្ឋទូតលោក Zamruni Khalid បានថ្លែងអំណរគុណ ជាទីគោរព​ជូន​ចំពោះ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc រដ្ឋាភិបាលនិងស្ថាប័នទាក់ទិននានារបស់វៀតណាម ដោយ​បាន​បង្ក​ល​ក្ខណៈ ងាយស្រួលដើម្បីអោយលោកឯកអគ្គ​រដ្ឋទូតអាចសម្រេចបេសកកម្មការ​ទូតនៅ វៀតណាមប្រកប​ដោយ​ជោគ​ជ័យ។ លោកឯកអគ្គរដ្ឋទូតម៉ា​ឡេស៊ីបានចែករំលែក ថា វៀតណាម​ជានិច្ចកាល​ស្ថិតនៅ​ក្នុងបេះដូង​របស់​ខ្លួន ហេតុដូច្នេះបានជា​លោក នឹងវិលត្រឡប់មកវៀត​ណាមវិញ​យ៉ាងឆាប់ៗ​ព្រមទាំង​អំពាវនាវអោយ​វិនិយោគិនម៉ាឡេស៊ីមកបណ្ដាក់ទុននៅវៀត​ណាមផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top