• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួល​ជួបជាមួយរដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃឡាវ​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡាវ  លោក Khammanh Sounvileuth ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម 
 

 នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០១៩ នៅទីស្តីការរដ្ឋាភិបាល នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡាវ  លោក Khammanh Sounvileuth ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀតណាម។ 
 
ក្នុងជំនួបនេះ រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃឡាវ  លោក Khammanh Sounvileuth បានឲ្យដឹងថា យោងតាម​ការ​បញ្ជា​ណែនាំ​របស់​ការិយាល័យនយោបាយឡាវ ដំណើរទស្សនកិច្ចរបស់រូបលោក​ផ្ទាល់និង​គណៈ​ប្រតិភូ​ក្រសួ​ង​មហា​ផ្ទៃឡា​វ​នៅវៀតណាមលើកនេះ ដោយគោលបំណ​ង សិក្សារៀនសូត្រ ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​របស់​វៀត​ណាម​ក្នុង​ការគ្រ​ប់គ្រងរដ្ឋបាល ការលើ​កកម្ពស់​សមត្ថភាព​របស់​កម្មាភិបាល​និង​ការពង្រឹង​ប្រព័ន្ធ​រដ្ឋបាល​មូលដ្ឋាន​ជាដើ​ម។​ លោក Khammanh Sounvileuth មានបំណងចង់ឲ្យក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ បង្កើ​ន​កិច្ចស​ហប្រតិបត្តិការលើគ្រប់វិស័យ ដែលរួ​មចំណែកជាក់ស្តែង​ទៅក្នុងទំនាក់​ទំនងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរផងដែរ។
 
អញ្ជើញថ្លែង​មតិក្នុងជំនួប នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហប្រតិ​បត្តិការរវាងក្រសួងទាំងពីរ កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើវិស័យសាសនានិងរដ្ឋបាល ដែលជា​វិស័យ​សំខាន់ៗ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹម​ថា ក្រសួងទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរជាប្រចាំអំពីគោលនយោ បាយ ក្បាល​ម៉ាស៊ីននិងធនធានមនុស្ស ដើម្បីស្វែងរកឲ្យបាន​ទិសដៅ​ល្អបំផុត​ដើម្បី​ប្រតិបត្តិ​យ៉ាងល្អ​បំផុតរាល់​ភារ​កិច្ច​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top