• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Craig Chittick  (រូបថតៈ Baoquocte)
 

 នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Craig Chittick ​ដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការ ​ទូតនៅវៀតណាមនោះ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់លោក ឯកអគ្គរដ្ឋទូត Craig Chittick ដែល​បាន​បន្សល់​ទុកនូវសញ្ញាសម្គាល់ជាច្រើន ខណៈពេលដែល ទំហំពាណិជ្ជកម្មទ្វេភាគី​រវាងវៀត​ណាម​និង​អូស្ត្រាលីក្នុង​រយៈពេល​ ៣ ឆ្នាំកន្លងមកនេះ បានកើនឡើ​ង​ជាមធ្យម​ ១៧%។ 
 
ក្នុង​អាណត្តិរយៈពេល ៣ ឆ្នាំនៅវៀតណាមរបស់ខ្លួន លោកឯក​អគ្គរដ្ឋទូត​បាន​រួម​ចំណែក​ជំរុ​ញ​យ៉ាង​សកម្ម​នូវកិច្ច​សហប្រតិ​បត្តិការរវាងប្រទេសទាំងពីរលើវិស័​យជាច្រើន មិនត្រឹមតែនយោបាយ ការទូ​ត សន្តិសុខ ការពារ​ជាតិ​ប៉ុណ្ណោះទេ ថែមទាំងកិច្ចសហប្រតិ​បត្តិការ​លើរដ្ឋាភិបាល​អេឡិចត្រូនិក​និង​ការ​បណ្តុះ​បណ្តា​ល​បុគ្គលិក​ទៀត​​ផង​។
 
នាយករដ្ឋមន្ត្រី​សង្ឃឹមថាក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តវិធានការជាក់ស្តែង សំដៅ​បង្ក​លក្ខណៈ​​ងាយស្រួលថែមទៀត សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ជាពិសេស ឆ្លៀត​យក​ផល​​ប្រយោជន៍ពីបណ្តាកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចូលរួមជាសមាជិកភាព ជាពិសេសក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង CPTPP។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អូស្ត្រាលីនឹងបន្តផ្តល់ ODA សម្រាប់វៀតណាម​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top