• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញឆ្លើយសម្ភាសន៍ជាមួយកាសែតថៃ “The Nation”

 ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤នៅទីក្រុងបាំងកក នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc បានឆ្លើយបទ ​សម្ភាសន៍​ជាមួយកាសែត​ “The Nation” របស់ថៃ។
 
លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគាំទ្រហើយនឹងចូល រួម​អនុវត្តន៍​គំនិត​ផ្ដួច​ផ្ដើម​នានា​រប​ស់​ប្រទេស​ថៃក្នុង​ឋានៈជាប្រធានអាស៊ានឆ្នាំ ២០១៩។ លោកបានបន្តថា នាពេលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ វៀត​ណាមនឹងទទួលហើយពង្រីកលទ្ធផលនានាដែលអាស៊ានសម្រេចបានក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងបន្តរួម​ចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវ ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដើម្បីអាស៊ានមួយ​ប្រកបដោយ សាមគ្គីភាព រឹងមាំ តភ្ជាប់គ្នាយ៉ាងស្អិតរមួត ហើយមានតួនាទីនិងឋានៈនៅក្នុង តំបន់និង​លើ​ពិភពលោក។  
 
Nguyen Xuan Phuc បានចាត់ទុកថា បញ្ហាសន្តិសុខទាំងនេះ ចាំបាច់ត្រូវ​បាន​ដោះ​ស្រាយ​អោយ​បាន​សម​ហេតុ​សម​ផល​ ដោយសន្តិវិធីដែលពឹង ផ្អែកលើច្បាប់អន្តរជាតិ។ ចំពោះបញ្ហាសមុទ្រខាងកើត អាស៊ានត្រូវការប្រកាន់ យ៉ាង​ខ្ជាប់​នូវ​គោលជំហរស្ដីពីតំបន់សមុទ្រនេះ ដែលក្នុងនោះភាគីនានាត្រូវមាន ភាពអត់ធ្មត់ មិន ធ្វើអោយ​ស្ថាន​ភាព​កាន់​តែ​ស្មុគស្មាញថែមទៀត មិនធ្វើយោធូប នីយកម្ម ដោះស្រាយជម្លោះប្រកបដោយសន្តិភាព ហើយខិត​ខំប្រឹង​ប្រែង​កសាង​ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។
 
ចំពោះទំនាក់​ទំនងទ្វេភាគីរវាងវៀតណាមនិងថៃ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា នាពេល​ខាង​មុខ ភាគីទាំងពីរត្រូវការរក្សា សន្ទុះអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើទិសដៅស្នូលចំនួន៤ដែល​រួម​មាន៖ បង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ឆ្ពោះទៅរកគោលដៅនាំទំហំ ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់ទៅ២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ ពង្រីក លក្ខណៈស្រដៀងគ្នាខាងវប្បធម៌ សាសនា ភូមិសាស្ត្រ​-សេដ្ឋកិច្ច បង្កើនការ តភ្ជាប់គ្នានៅអនុតំបន់មេគង្គ។ ទន្ទឹមនឹងនោះ នាំកិច្ចសហ​ប្រតិបតិ្ត​ការ​វប្បធម៌​ កីឡា ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ក្លាយទៅ ជាសសរទ្រូង​នៃកិច្ច​សហ​ប្រតិបតិ្ត​ការទ្វេ​ភាគី ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភា​គីនានា ជាពិសេសគឺអាស៊ាន ​ផងដែ​រ​៕​

 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top