• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃការបង្កើតអង្គការកែច្នៃឡើងវិញសំបកវេចខ្ចប់


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc 
 

 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើប​បាន​ផ្ញើ​រលិខិត​ជូន​អង្គ​ការ​កែ​ច្នៃ​ឡើង​វិញ​សំបក​វេច​ខ្ចប់​ (PRO VIETNAM) ​ដោយបាន​វាយតម្លៃខ្ពស់​ចំពោះការ​ផ្តួចផ្តើម​នៃការ​បង្កើត​អង្គភាព​កែច្នៃ​ឡើង​វិញ​សំបកវេច​ខ្ចប់​របស់បណ្តា​ក្រុមហ៊ុន​វៀត​ណាម​និង​ក្រុមហ៊ុន​ពហុជាតិ​សាសន៍​ដែល​កំពុង​ប្រតិបត្តិការ​ឧស្សាហកម្ម​អាហារ​និង​ភេសជ្ជៈនៅវៀតណាម​។
 
នៅក្នុងលិ​ខិតនេះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា: នៅឆ្នាំ ២០១៨ អង្គការ សហប្រជា​ជាតិ​បាន​បំផុស​ប្រធាន​បទ “ដោះស្រាយការបំពុលប្លាស្ទិក” ដើម្បីផ្សព្វផ្សាយ ចលនា និងអំពាវនាវឱ្យសហគមន៍ ផ្លាស់ប្តូរ​ទម្លាប់​ប្រើប្រា​ស់​ផលិតផលប្លាស្ទិក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាននិងការពារសុខភាពមនុស្ស។ ហើយនៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោកឆ្នាំ ២០១៩ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិ បាន ប្តេជ្ញាយ៉ា​ង​ខ្លាំង​ក្នុង​ការ​ប្រឆាំងនឹងកាកសំណល់ប្លាស្ទិក។ ​តាមនោះ​ ប្រទេស​ជាច្រើន​បាន​ចាត់​វិធាន​ការ​ជាក់​លាក់​ដើម្បី​កាត់​បន្ថយ​និង​ហាមឃាត់ការប្រើផលិត​ផលប្លាស្ទិច រួមទាំង​ហាម​មិន​ឲ្យប្រើប្រាស់​ផលិត​ផល​ប្លាស្ទិក​មួយ​ចំនួន​ដែលមិន​ស្និទ្ធស្នា​លជាមួយបរិស្ថាន។ រីឯ​ រដ្ឋាភិបាលវៀតណាម ក៏កំពុងធ្វើ​ការយ៉ាង​សកម្ម​ដើម្បី​ត្រួតពិ​និត្យ​និងអំពាវ​នាវ ​កៀងគរប្រជាជនទាំងមូល ឱ្យ​រួមដៃដើម្បី​ការពារ​បរិស្ថាន​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​កាក​សំណល់​ប្លាស្ទិក​។
 
តាងនាម​រដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយ​តម្លៃខ្ពស់​ចំពោះគំនិត​ផ្តួច​ផ្តើម​នៃ​ការបង្កើតអង្គការកែច្នៃឡើង​វិញសំបកវេច​ខ្ចប់ (PRO VIETNAM) របស់បណ្តាក្រុមហ៊ុនវៀ​តណាម​និង​សម្ព័ន្ធ​ក្រុមហ៊ុ​នពហុជាតិ ​ដែលកំពុង​ប្រតិបត្តិការ​នៅក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​នៅវៀ​ត​ណាម​។ លោក​នាយករដ្ឋមន្ត្រី​បានសង្ឃឹមថា PRO VIETNAM នឹងរួមដំ​ណើរ​ជាមួយ​រដ្ឋាភិបាល​និងប្រ​ជាជន​វៀត​ណាម​ក្នុងការ​ខិតខំប្រឹងប្រែង ដោះស្រាយនិងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិចចោល។ ទន្ទឹមជា​មួយ​គ្នានោះ​​ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីប្រមូលយក កែច្នៃឡើង​វិញនូវ​សំបក​វេច​ខ្ចប់​នៅវៀត​ណាម ដោយ​ធានាគុណ​ភាពនិង​សុវត្ថិភាពផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top