• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong (រូបថត៖ VGP)
 

 នៅជំនួបនេះ អ្នកបោះឆ្នោតបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះបញ្ហា ជាច្រើន​ទាក់​ទិន​ដល់​គោល​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមរបស់ប្រទេសជាតិនិ​ងទី ក្រុង Hai Phong ​ការអនុវត្ត​ច្បាប់​នានា​ដែល​ត្រូវ​បាន​អនុម័ត​នៅសម័យ​ប្រជុំក​ន្លង​ ទៅ​បញ្ហាសន្តិសុខការ​ពារជាតិ ការងារកែទម្រង់រ​ដ្ឋបាល បដិវត្តន៍បច្ចេក​វិទ្យា​៤.០ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន និងបញ្ហាកសាងជីវភាពវប្ប​ធម៌នៅមូល​ដ្ឋាន ជាដើម។

នាព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅស្រុក An Duong នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយ​គណៈប្រតិភូសមាជិកសភានៃទីក្រុង Hai Phong បានអញ្ជើញ​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​បោះឆ្នោត​ទីក្រុង​បន្ទាប់​ពីសម័យ ប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៤។
 
នៅជំនួប​នេះ អ្នកបោះឆ្នោតបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះបញ្ហា ជាច្រើនទាក់​ទិនដល់​គោល​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមរបស់ប្រទេសជាតិនិងទី ក្រុង Hai Phong ​ការអនុវត្ត​ច្បាប់នានាដែល​ត្រូវបាន​អនុម័ត​នៅសម័យ​ប្រជុំកន្លង​​ទៅ  បញ្ហាសន្តិសុខ​ការពារជាតិ ការងារកែទម្រង់រដ្ឋបាល​ បដិវត្តន៍បច្ចេកវិទ្យា៤.០​ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឯកជន និងបញ្ហាកសាងជីវភាពវប្ប​ធម៌នៅមូលដ្ឋាន ជាដើ​ម​។
 
តាំងចិត្តជាមួយ​អ្នកបោះឆ្នោតអំពីការដែលឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ លោក​នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ជាថ្មីម្ដង ទៀតលើព្រឹត្តិការណ៍ដែលវៀត​ណាម​ទើបនឹង​បាន​បោះឆ្នោត​ជ្រើស​តាំង​ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិដោយសម្លេ​ង គាំទ្រខ្ពស់​បំផុត​។ ទន្ទឹមនឹងការអភិវ​ឌ្ឍរបស់ប្រទេសជាតិ ទីក្រុង Hai Ph​ong ក៏ កំពុងបោះជំ​ហានទៅមុខ​យ៉ាងខ្លាំង​ក្លាទៀត​ផង​ ដែលក្នុងនោះលេចធ្លោបំផុតគឺ ​ការបង្កើតឡើង រោងចក្រផលិតរថយន្តដោ​យ​ពាណិជ្ជ​សញ្ញា​វៀត​ណាម​។
 
ចំពោះ​បញ្ហាអំពើពុករលួយដែលអ្នកបោះឆ្នោតបានលើកឡើង លោក នាយករដ្ឋមន្រ្តីបានអះអាងថា នឹងផ្ដន្ទា​ទោសយ៉ាង​ម៉ឺងម៉ាត់ចំ​ពោះកម្មាភិបាល ដែលរំលោភច្បាប់ទាំងអស់​។
 
 “ត្រូវផ្តន្ទាទោ​សយ៉ាង​ម៉ឺងម៉ាត់ចំពោះកម្មាភិបាល បក្ខជនដែលមានអំពើពុក រលួយ ហើយប៉ះពាល់​ដល់ជីវ​ភាព​របស់​ប្រជាជន។ នាពេលថ្មីៗនេះ មានកម្មា ភិបាលមួយចំនួន​នៃក្រសួង​សំណង់​ទៅបំពេញ​ការងារ​អធិការកិច្ច​នៅខេត្ត​ Vinh Phuc ដែលមានអំពើរំលោភច្បាប់ យើងខ្ញុំបានសំណូមពរអោយត្រូវដោះស្រាយ យ៉ាងម៉ឺងម៉ាត់។ ត្រូវ​ដោះស្រា​យអោយបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព​ ព្រម​ ទាំងត្រូវ​មានបច្ចេក​វិទ្យាឃ្លាំ​មើលដើម្បី​រាំងស្កាត់​អំពើរំលោភ​អំណាច របស់កម្មាភិបាល។ នេះគឺជាសំណូមពរមួយក្នុងស្ថាន​ភាពថ្មីនា​បច្ចុប្បន្ន”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top