• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សង្ឃឹមបង្កើត​មជ្ឈមណ្ឌល​ផលិតកម្មន័រវេសនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលគាល់ព្រះមហាក្សត្រនៃប្រទេសន័រវេស ព្រះនាម Harald V
 

ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅន័វេស  តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីន័រវេស លោកស្រី Erna Solberg នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុននាំមុខរបស់ន័រវេស រួមមាន Kongssberg, DVL-GL, Pharmaq, Vard, Juton, Scatec Solar ជាដើម ដែលកំពុងធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​វៀត​ណាម​។

នៅទី​នេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះ​វិស័យ​សេដ្ឋ​កិច្ចទាំងអស់ ដោយផ្តោតសំខាន់លើការវិនិយោគ បើកទូលាយ។ ប្រការនេះ បានជួយ​ឲ្យវៀត​ណាម​ទទួ​ល​បាន​កំណើនខ្ពស់ ក្នុងពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានជឿជាក់ថា សហគ្រាស​នានា​របស់​ ន័រវេស នឹងបន្តធ្វើការវិនិយោគនិងដំណើរការប្រកបដោយប្រសិទ្ធភាពនៅវៀត ណាម។ ឈរលើ​ស្មារតី​នោះ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Ph​uc បានរំពឹងថា សម្ព័ន្ធក្រុមហ៊ុនទាំងអស់នេះ នឹ​ងសហការគ្នា​ ធ្វើការ​វិនិយោគ ដើម្បីបង្កើតមជ្ឈ មណ្ឌ​ល​ផលិតកម្មន័រវេសមួយនៅវៀតណាម​ផងដែរ។
 
ចំណែកឯថ្នាក់​ដឹកនាំនៃអង្គភាពអាជីវកម្ម​ បានវាយតម្លៃខ្ពស់ ​ចំពោះបរិយាកាស​ធ្វើអាជីវកម្ម​និងវិនិយោគ​នៅវៀត​ណាម​ ដើម្បីអង្គភាពអាជីវកម្មជាច្រើន នឹងបើកទូលាយការវិនិយោគនៅវៀតណាម ដោយសហការ​ជាមួយ​វៀត​ណាម ក្នុងការជំរុញបច្ចេក​វិទ្យាវារីវប្បកម្ម​ ជាពិសេស​ គឺរបរនេសាទ​និង​អភិវឌ្ឍន៍​ថាមពលក​កើត​ឡើង​វិញ​ពីសមុទ្រ​ផង​ដែរ។​
 
មុននោះ នាព្រឹកថ្ងៃដដែល​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលគាល់ព្រះ​មហាក្សត្រ​នៃ​ប្រទេសន័រវេស ព្រះនាម Harald V ផងដែរ។ នៅឯជំនួបនេះ ព្រះមហាក្សត្រន័រវេស បានកោតសរ​សើរ​ចំពោះ​លទ្ធផលទទួលបានពីជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប។ ព្រះអង្គក៏អរព្រះ​គុណ​ចំពោះ​សេចក្តី​សួរសុខ​ទុក្ខរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ ព្រះ អង្គបាន​អះអា​ងថា​ រាជវង្សន័រវេស ​តែងតែគាំទ្រកា​រអភិវឌ្ឍគ្រប់​ជ្រុងជ្រោយ​នៃចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ។
 
នាយករដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc បានថ្លែងគំណរគុណ ចំពោះមនោ សញ្ចេតនារបស់​ព្រះមហាក្ស​ត្រនិ​ង​ប្រជាជ​នន័​រវេស ចំពោះប្រជាជនវៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យ ឯកភាពមាតុប្រទេស និងកសា​ង​ប្រទេស​ជាតិ ធ្វើសមា ហរណកម្មអន្តរជាតិដូចសព្វថ្ងៃ។ មនោសញ្ចេតនា មិត្តភាព​រវាង​ប្រជាជន​នៃប្រ​ទេស​ទាំង​ពីរ​ ជា​មូលដ្ឋាន ដើម្បីទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព នាំមក​នូវ​​ផល​ប្រយោជន៍សម្រាប់ភាគីទាំងពីរ និង​សង្ឈឹម ថា ទទួលបា​នការ​គាំទ្រពីរ​ដ្ឋាភិបាល​និងរាជ​វង្ស​ន័រវេស​ផង​ដែរ​។
 
ស្រប​ពេលជាមួយគ្នានេះ ពោលគឺនាររៀលថ្ងៃដដែល (តាមម៉ោងតំបន់) នៅរដ្ឋធានី Oslo នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ លោ​ក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការ ជាមួយប្រ​ធានរដ្ឋសភាន័រវេស លោកស្រី ​Tone Wihelmsen​ Troen។
 
ក្នុងឱកាស​នៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសន័រវេស របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguy Xuan Phuc ភាគី​ទាំងពីរបានចេញសេចក្តីថ្លែងកា​រណ៍រួម។ សេចក្តីថ្លែងការណ៍បាន​វាយតម្លៃខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ទំនាក់​ទំន​ងការទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេស​ទាំង​ពីរ​ ដែលឆ្លងកាត់អស់រយៈពេលជាង ៤ ទសវត្សមកហើយ។ សេចក្តីថ្លែង​ការណ៍​បាន​បញ្ជាក់​ពីការ​លើកទឹ​កចិ​ត្តសហគមន៍ពាណិជ្ជកម្មរបស់ប្រទេស​ទាំងពីរ ដើម្បីក​ម្ពស់និង​ពង្រីក​កិច្ចស​ហប្រតិបត្តិ​ការវិនិយោគអា​ជីវកម្ម ព្រមទាំងកោ​តសរសើរ ចំពោះយន្តការនៃការសន្ទនា​សិទ្ធមនុស្ស​ដែលមាន​ចរិត​លក្ខណៈស្ថាបនា​រវាងវៀត​ ណាមនិងន័រវេស។ ភាគីទាំងពីរបានគាំទ្រការខិតខំប្រឹងប្រែង ដើម្បីជំ​រុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិប​ត្តិការ​ និងមិ​​ត្តភាពនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងបញ្ជ​ក់ពីសារៈសំខាន់ នៃការធានាសេរីភាព និង​កាតព្វកិច្ចដែលកំណត់ដោយអនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨​២ (UNCLOS 198​2) ដែលជា​ក្របខ័ណ្ឌច្បាប់មួយ ដែលកំណត់សកម្មភាពទាំងអ​ស់ លើសមុទ្រនិងមហាសមុទ្រផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top