• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញបំផុសចលនាប្រឡងប្រណាំងអនុវត្តវប្បធម៌ការិយាល័យ


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវ ឲ្យកម្មាភិបាល បុគ្គលិកគ្រប់រូប ពង្រីក​​នូវស្មារតីស្នេហាជាតិ ជាពិសេស សាមគ្គី រួមកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍វប្បធម៌ការិយា ល័យ សីលធម៌​វិជ្ជាជីវៈ​ បម្រើប្រជាជននិងបម្រើប្រទេសជាតិអស់ពីចិត្តពីថ្លើម។
 
សំដៅរំលឹ​ក​ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាលោកប្រធានហូជីមិញចេញ​សេចក្តី​អំពាវនាវ​ប្រឡង​ប្រណាំង​ស្នេហា​ជាតិ​ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០១៩) ខួបលើកទី១២៩នៃទិវាកំណើត​របស់​លោក​ប្រធាន​ហូជីមិញ​ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៩) និងរយៈពេ​ល៥០​ឆ្នាំ នៃការអនុវត្ត​មរតក​សាសន៍​របស់​លោក​ប្រ​ធានហូជីមិញ (១៩៦៩ - ២០១៩) នាព្រឹកថ្ងៃទី​១៩ ខែឧសភា ក្រុ​មប្រឹក្សាប្រឡង​ប្រ ណាំងកោត​សរសើរ​មជ្ឈិម​ បានបំផុសចលនាប្រឡងប្រណាំង “កម្មាភិបាល បុគ្គលិក ប្រឡងប្រណាំង​អនុវត្តន៍​វប្បធម៌​ការិយាល័យ”​។
 
អញ្ជើញ​ចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវ ឲ្យកម្មាភិបាល​ បុគ្គលិកគ្រប់រូប ពង្រីកនូវស្មារតីស្នេហាជាតិ ជាពិសេស សាមគ្គី រួមកម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍​វប្បធម៌ការិយាល័យ សីលធម៌វិជ្ជាជីវៈ បម្រើប្រជាជននិងបម្រើប្រទេសជាតិអស់ពីចិត្តពីថ្លើម។ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “មនុស្សយើងម្នាក់ៗ ពេលបានបំពេញ​ភារកិច្ច​ជាកម្មាភិបាល បុគ្គលិកក្របខ័ណ្ឌរដ្ឋ ត្រូវហាត់ពត់លត់ដំឲ្យក្លាយទៅជាកម្មាភិ បាល បុគ្គលិកគំរូ ជានិច្ច​កាល​បម្រើ​ការងារដើម្បីប្រជាជន និងដើម្បីកន្លែងធ្វើការផ្ទាល់ខ្លួន។ ក្នុងលក្ខណៈបំពេញការងារ ត្រូវខិតខំប្រឹង​ប្រែង​បំពេញ​ឲ្យបានល្អនូវការ ងារដែលបានប្រគល់ជូន បង្កើតទំនុកចិត្តជាមួយសហការី និងភាពស្និទ្ធស្នាល​របស់​ថ្នាក់​ដឹកនាំជាមួយកម្មាភិបាលក្រោមឪវាទ។ លក្ខណៈជំនាញក្នុងការិយាល័យ គឺបង្ហាញតាម​រយៈ​ការ​ប្រតិ​បត្តិ​ជាមួយ​ថ្នាក់ដឹកនាំ ជាមួយសហការី មានវិធីសាស្ត្រក្នុងការងារ និងត្រូវបំពេញល្អនូវភារ​កិច្ច​ដែល​ត្រូវ​បាន​ទទួល​”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top