• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលើកឡើងនូវកម្លាំងចលករគ្របដណ្តប់សម្រាប់ជួយខេត្ត Quang Nam អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
 

 បន្តដំណើរការងារនៅខេត្ត Quang Nam នារសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀត​ណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីជាមួយថ្នាក់ដឹកនាំក្រសួងមួយចំនួន ដើម្បី​ជួប​ធ្វើ​ការ​នឹង​ថ្នាក់​ដឹក​នាំសំខាន់ៗនៃខេត្ត Quang Nam ស្តីពីការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។

នៅក្នុង​​ជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវសមិទ្ធផលលើគ្រប់វិស័យដែលខេត្ត Quang Nam ទទួល​​បាន ដោយស្មារតីនៃការច្នៃប្រឌិត ក្នុងនោះ លេចធ្លោគឺការប្រមូលថវិកាកើនឡើងយ៉ាងខ្លាំងក្លា ហើយបាន​ក្លាយទៅជាមជ្ឈ មណ្ឌលឧស្សាហកម្មរថយន្តរបស់វៀតណាម។ ខេត្តក៏មាន​គោលការណ៍ណែ​នាំនិង​វិធា​ន​ ការ​មួយ​ចំនួន ដោយបានផ្តោតការយកចិត្តទុកដាក់ដល់ប្រជា​ជនជាជនជាតិ ភាគតិ​ចផង​ដែរ។

ក្នុង​ជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានផ្តល់មតិយោ បល់​លើ​សំណូម​ពរ​មួយ​ចំនួន​របស់​ខេត្ត Quang Nam ដែលក្នុងនោះមានការកសាងយន្តការនិង​ គោលនយោបាយពិសេស ដើម្បី​ថែរ​ក្សាអ​ភិវឌ្ឍន៍នូវ​តម្លៃនៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទី​ក្រុងបុ​រាណ Hoi An។

 ចំពោះ​ការវិនិយោគលើការធ្វើទំនើបកម្មព្រលានយន្តហោះ Chu Lai  ក្នុងទម្រង់នៃការធ្វើសមាហរណកម្ម នាយក​រដ្ឋមន្ត្រី​បានប្រគល់ភា​រកិច្ចឱ្យក្រសួង​ដឹកជញ្ជូន​វាយតម្លៃនិ​ងរា​យការណ៍​ជូន​នាយក​រដ្ឋមន្រ្តី​ឱ្យពិចារណានិង​សម្រេចចិត្តភ្លាមៗនៅក្នុងត្រីមាសទី ២ ឆ្នាំ​ ២០១៩ នេះតែ​ម្តង៕​ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top