• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ


 នាយករដ្ឋមន្ត្រីអញ្ជើញសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៃក្រសួងផែនការនិងវិនិយោគ
 

 នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងផែន ការនិងវិនិយោគ ដើម្បីពិនិត្យ​លើការ​អនុវត្ត​ផែនការ​ដែល​បានរដ្ឋាភិបាលប្រគល់​ជូន។
 
នៅឯ​ជំនួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោ​គ មុននេះ៣ឆ្នាំ ​លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើឲ្យក្រ​សួង​ធ្វើការ​កែ​ទម្រង់​ និងមានការផ្លាស់ប្តូរថ្មី ពោលគឺ ​ត្រូវក្លាយទៅជាស្ថាប័នមានច​ក្ខុវិស័យយុទ្ធសាស្ត្រ ​សេនាធិការ​ត្រឹម​ត្រូវ​នូវ​ដំណោះស្រាយនិង គោលន​យោ​បាយ​​សម្រាប់​រដ្ឋាភិបាល ទាំង​ក្នុង​រយៈ​ពេល​ខ្លីក៏​ដូច​ជា​ក្នុង​រយៈ​ពេល​វែង​ផង​ដែរ​។
 
ក្រោយរយៈពេល៣ឆ្នាំអនុវត្តន៍តាមបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រីមក រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​និង​វិនិយោគ​ លោក Le Chi Dung បានឲ្យដឹងថា ក្រសួងបាន​កំណត់ភារកិច្ចស្នូលនៃអាណត្តិ​របស់​ខ្លួន គឺកសាង​យុទ្ធសាស្ត្រ​ រៀ​បចំផែនការ បង្កើតយន្តការ គោលនយោបាយ ​ក្នុងវិស័យវិនិយោគ​។ ក្នុងនោះ​មាន​ច្បាប់​រៀប​ចំ​ផែន​​ការ​ ច្បាប់ជួយឧបត្ថម្ភសហគ្រា​សធុនតូច និង មធ្យមនិងច្បាប់អង្គភាព​រដ្ឋបាល - សេដ្ឋ កិច្ចពិសេស​ជា​ដើម​​។ ក្រសួងក៏បានប្រឹក្សាក​សាងសេណារីយូកំណើនសេដ្ឋកិច្ច​ បម្រើការងារដឹកនាំរប​ស់រដ្ឋាភិបាល​ សំដៅ​រក្សា​នូវ​​គោល​​ដៅកំណើន​ ដែលបានដាក់​ចេញ​៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top