នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៩
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងអង្គប្រជុំបានផ្លាស់ប្តូរយោបល់ ស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៩ និង រយៈពេលមធ្យមក្នុងបរិបទពាណិជ្ជកម្ម មានបម្រែបម្រូលតាមនិន្នាការគាំពារ។
ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាមនាឆ្នាំ២០១៩ នារសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំទូទៅនិងកិច្ចសន្ទនាគោលនយោបាយខ្ពស់ដោយប្រធានបទ "សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៨ និងយថាទស្សន៍ឆ្នាំ ២០១៩ ពង្រឹងមូលដ្ឋានសម្រាប់កំណើនឆាប់រហ័សនិងចីរភាព "។
នៅក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងអង្គប្រជុំបានផ្លាស់ប្តូរយោបល់ ស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៩ និង រយៈពេលមធ្យមក្នុងបរិបទពាណិជ្ជកម្ម មានបម្រែបម្រូលតាមនិន្នាការគាំពារ ឬបង្កើនការធ្វើសមាហរណកម្ម ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី បញ្ហាប្រឈមនិងកាលានុវត្តភាពសំរាប់វៀតណាម ក៏ដូចជាការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីចូលរួមយ៉ាងសកម្មទៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម