• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០១៨នៃផ្នែកឧស្សាហ-ពាណិជ្ជកម្ម


 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN) 

 អញ្ជើញថ្លែងនៅសន្និសីទបូកសរុបការងារឆ្នាំ២០១៨ និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩នៃផ្នែកឧស្សាហ-ពាណិជ្ជកម្ម ​នាព្រឹកថ្ងៃទី១៧ ខែមករា នាយករដ្ឋមន្រ្តី ​វៀតណាមលោក Nguyen Xuan P​huc បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​រួមចំណែក នៃផ្នែកឧស្សាហ​-ពាណិជ្ជកម្មក្នុងការរៀបចំអ​នុវត្តភារកិច្ចចំនួន​៩ក្នុង​ ឆ្នាំ២០១៨ ដែលជួយ​អោយ​ប្រទេសជាតិសម្រេចបាននូវ​កម្រិតកំណើនដ៏ល្អ។​

ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើថា៖​ “ក្នុង​កាលៈ​ទេសៈ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​យ៉ាងទូលំ​ទូលាយនាបច្ចុប្បន្ននេះ ការអភិវឌ្ឍខឿន​សេដ្ឋកិច្ចជាតិអោយបានខ្លួនទីពឹងខ្លួ​ន គឺជាទិស​ដៅសំ​ខាន់​ មួយចំពោះផ្នែកឧស្សាហ​-ពាណិជ្ជកម្មទាំងមូល។ ធ្វើ​យ៉ាងម៉េចដើម្បីអោយសម្ព័ន្ធ ​ក្រុមហ៊ុន​ក្នុងស្រុក​ពង្រីក​ការវិនិយោគ​យ៉ាងខ្លាំងក្លា ក៏ដូចជាសម្ព័ន្ធក្រុម​ហ៊ុនពហុ ជាតិបង្កើនដើម​ទុនចូល​មក​វៀត​ណាម​បន្ថែម​ទៀត? យើងត្រូវគិតគូរនិងចាត់​ វិធានការដើម្បីអាចឆ្លើយសំណួរទាំង​នោះ។ ចាប់តាំងពីឥឡូវនេះ ត្រូ​វតែមាន​ការ បោះជំ​ហានសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍ។​ វៀតណាមអាចក្លាយទៅជាសត្វ ខ្លាឬសត្វ​នាគដែរឬទេ គឺពឹ​ងផ្អែក​ទៅលើយុទ្ធសាស្ត្រលោ​តផ្លោះរបស់ផ្នែក ឧស្សា​ហ-ពាណិជ្ជកម្ម”។
 ​
ដើម្បី​អនុវត្តន៍ភារកិច្ចនានានៃផ្នែកឧស្សាហ-ពាណិជ្ជកម្ម លោកនាយករដ្ឋ មន្រ្តីចាត់ទុកថា ដំណោះ​ស្រាយ​សំខាន់​បំផុត​គឺត្រូវប្រើប្រាស់វិទ្យាសាស្ត្របច្ចេក វិទ្យាដើម្បីលើ​កកំពស់ផលិតភាពពលកម្ម​​។ លោក​ក៏បញ្ជា​ណែនាំអោយ​ផ្នែក ឧស្សាហ-ពាណិជ្ជកម្ម មិនទុកអោយកើតមានឡើងស្ថានភាពឱនភាពពា​ណិជ្ជ កម្មក្នុងឆ្នាំ២០១៩ទៀតឡើយ​ផងដែ​រ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top