ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយបុណ្យ តេតសម្រាប់ជនរួមជាតិនៅស្រុក Cu Jut ខេត្ត Dak Nong
(រូបថត៖ chinhphu.vn)
មុនពេលបញ្ចប់ដំណើរទស្សនកិច្ចការងារនៅតំបន់ Tay Nguyen នាព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយបុណ្យតេតសម្រាប់ ជនរួមជាតិនៅស្រុក Cu Jut ខេត្ត Dak Nong។
សំណេះសំណាលជាមួយ ប្រជាជននៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ គ្រួសារគោលនយោ បាយ ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញបញ្ជូនការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ បក្សនិងរដ្ឋចំពោះប្រជាជននៅស្រុក Cu Jut និយាយដោយឡែកនិងប្រជាជន តំបន់ Tay Nguyen និយាយរួម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយអាជ្ញាធរ ខេត្ត Dak Nong គ្រប់ជាន់ថ្នាក់រៀបចំអោយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកប ដោយសុវត្ថិភាពនិងភាពសប្បាយរីករាយ ផងដែរ។
ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជូន អំណោយចំនួន ១០កញ្ចប់សម្រាប់គ្រួសារដែលមានស្ថានភាពរស់នៅលំបាកនិងគ្រួសារគោលនយោបាយនៅស្រុក Cu Jut ហើយតាមរយៈថ្នាក់ដឹកនាំខេត្តនិង ស្រុក លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជូនអំណោយចំនួន៩០កញ្ចប់បន្ថែមទៀតសម្រាប់ គ្រួសារក្រីក្រនានាក្នុងស្រុកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម