• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតចិននិងដាណឺម៉ាក

នារសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រ ចាំនៅវៀតណាមលោក  Xiong Bo និងឯកអគ្គរដ្ឋទូតដាណឺម៉ាក លោក Kim Højlund Christensen ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតទាំងពីររូបមកទទួល បេសកកម្មការទូតនៅ វៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតចិន លោក Xiong Bo

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរជូនចំពោះឯកអគ្គរដ្ឋទូតចិន លោក Xiong Bo ដែលទើបនឹងបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងចិន ព្រមទាំង​ស្នើអោយឯកអគ្គរដ្ឋទូតចិន លោក  Xiong Bo ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមនឹងជួយពង្រីកនូវតួនាទីជាស្ពានដ៏សំខាន់មួយក្នុងការចូលរួមចំណែកដល់បុព្វហេតុមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខ។

ចំពោះឯកអគ្គរដ្ឋទូតចិន លោក Xiong Bo បានអះអាងថា ក្នុងនាមជាឯកអគ្គរដ្ឋទូតលោកនឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងចិន ដោយអនុលោមតាមអត្ថប្រយោជន៍ ក៏ដូចជាការអភិវឌ្ឍនៃប្រទេសនីមួយៗ ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក

នៅរសៀលថ្ងៃទី ១៣ ខែធ្នូ នេះដែរ  អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតដាណឺម៉ាកលោក Kim Højlund Christensen នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញ ពីចំណាប់អារម្មណ៍ដ៏ល្អប្រពៃនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសដាណឺម៉ាកនិងចូលរួមកិច្ចប្រជុំកំពូល “ដៃគូដើម្បីកំណើនបៃតងនិងគោលដៅ​​​ជាសកលដល់ឆ្នាំ២០៣០” (P4G) នៅក្នុងប្រទេសដាណឺម៉ាកនាខែតុលាកន្លងទៅ ហើយបានស្នើអោយភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនូវលទ្ធផលដែលសម្រេចបានក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ​។ ដោយចាត់ទុកថា តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីដែលបច្ចុប្បន្នទើបទទួលបានត្រឹមតែ ៧០០ លានដុល្លារប៉ុណ្ណោះគឺមិនសក្តិសមជាមួយសក្តានុពលទេនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចង់ឱ្យភាគីទាំងពីរ ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទុន។ ជាពិសេស ស្នើអោយឯកអគ្គរដ្ឋទូត រៀប​ចំ​គណៈប្រតិភូអង្គភាពអាជីវកម្មដាណឺម៉ាកជាច្រើនមកវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីឱកាសសំរាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលជាមួយភ្នាក់ងារនានារបស់វៀតណាម ដើម្បីធានាការប្រើប្រាស់ប្រភពហិរញ្ញវត្ថុរបស់ដាណឺម៉ាកប្រកប ដោយប្រសិទ្ធភាព។

ឯកអគ្គរដ្ឋទូតដាណឺម៉ាកលោក Kim Højlund Christensen បានឲ្យដឹងថា បច្ចុប្បន្នមានអាជីវកម្មរបស់ប្រទេសដាណឺម៉ាកជាច្រើន មានការយកចិត្តទុកដាក់ក្នុងការវិនិយោគទុននៅក្នុងប្រទេសវៀតណាម ព្រមទាំងសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួនដោយបានឃើញថា រដ្ឋាភិបាលវៀតណាមបានកែទម្រង់បរិយាកាសវិនិយោគយ៉ាងរឹងមាំហើយបានបញ្ជាក់ពីការខិតខំប្រឹងប្រែង ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top