• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Hoa Binh

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្ត Hoa Binh ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីរួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh (រូបថត៖ VOV)

លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយខេត្ត Hoa Binh ចាំបាច់ត្រូវអភិវឌ្ឍន៍ វិស័យទេសចរណ៍យ៉ាងខ្លាំងក្លាថែមទៀតដើម្បីកសាងខេត្តក្លាយទៅជាខេត្តទេសចរណ៍មួយជាពិតប្រាកដ។ ដោយសារតែ នាបច្ចុប្បន្ន ខេត្ត Hoa Binh មិនទាន់មានក្រុមហ៊ុនទេសចរណ៍ធំៗ ឬក៏កម្មវិធីផ្សព្វផ្សាយអំពីគុណសម្បត្តិផ្នែកទេសចរណ៍ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរនៅឡើយ។ រួមជាមួយគ្នានោះគឺចាំបាច់ត្រូវអភិវឌ្ឍន៍វិស័យឧស្សាហកម្មកែច្នៃ កសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងផលិតផលអនាម័យដើម្បីផ្គត់ផ្គង់សម្រាប់រដ្ឋធានីហា​ណូយ​  ព្រមទាំងអភិវឌ្ឍន៍វិស័យរុក្ខកម្មដោយតភ្ជាប់នឹងការកែច្នៃឈើនិងនាំចេញផងដែរ។

នៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំក្រសួងនានាក៏បានលើកមតិថា ខេត្ត Hoa Binh គប្បីផ្ដោតទៅលើការអភិវឌ្ឍវិស័យឧស្សាហកម្ម ទេសចរណ៍និងកសិកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ រួមជាមួយគ្នានោះ ខេត្តចាំបាច់ត្រូវចាក់វិធានការ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត ជាពិសេសគឺលើវិស័យឧស្សាហកម្ម ឧបត្ថម្ភ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top