• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ស្ដីពីការផ្លាស់ប្ដូរថ្មីសហគ្រាសរដ្ឋ


 ទិដ្ឋភាពនៃសន្និសីទនេះ 

 នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានី​ហាណូយ នាយករដ្ឋមន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc បាន​​អញ្ជើញ​​ធ្វើជាអធិបតី ក្នុងសន្និសីទស្ដីពីការផ្លាស់ ប្ដូរថ្មី​ និង​លើក​កំពស់​ប្រសិទ្ធភាព​សកម្មភាព​​ នៃ​សហគ្រាស​រដ្ឋ ដោយផ្តោតទៅ​លើ សម្ព័ន្ធក្រុម​ហ៊ុន​សេដ្ឋកិច្ច​និង​ស​ហគ្រាស​រដ្ឋ​ធំៗ។
​ 
អញ្ជើញចូលរួមក្នុងសន្និសីទនេះក៏ មានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ឧបនាយក​រដ្ឋមន្រ្តី​ លោក Trinh Dinh Dung និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន​មជ្ឈឹម​និង​តំបន់​នានា រួមជាមួយ​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធក្រុម​ហ៊ុន សហគ្រាសរដ្ឋ អង្គការនៅក្នុង​និងក្រៅ ប្រទេស​ផងដែរ។
 
អញ្ជើញ​ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុកការ​ផ្លាស់​ប្ដូរថ្មីនិងអភិវឌ្ឍសហគ្រាស បានអោ​យដឹងថា លទ្ធផលក្នុងដំណើរការផ្លាស់ប្ដូរថ្មី​ ធ្វើភាគ​ហ៊ុន​ភាវូបនីយកម្ម​ សហគ្រាសរដ្ឋក្នុងដំណាក់កាលពី​ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨គឺខ្ពស់ជា​ង២ដងកន្លះ​បើប្រៀប​ធៀប​​នឹង​រយៈពេលពីឆ្នាំ២០១១ដល់ឆ្នាំ២​០១៥។ ក្នុងរយៈពេល៨ខែដើម ឆ្នាំ២០​១៨នេះ ប្រាក់​ចំណូល​និង​ចំណេញរបស់​សហគ្រាសរដ្ឋសុទ្ធតែទទួល​បាន ជាង៧០%នៃផែនការ​ឆ្នាំទាំងមូល។
 
ឧបនាយក​រដ្ឋមន្រ្តីលោក Vuong Dinh Hue បានស្នើអោយអង្គសន្និសីទវាយ តម្លៃឡើង​វិញនូវ​កិច្ចការ​ផ្លាស់ប្ដូរ​ថ្មីនិងអភិវឌ្ឍ​សហគ្រាសរដ្ឋនាពេលកន្លងទៅ ដើម្បីបំភ្លឺអោយបានច្បាស់នូវបញ្ហាដែ​លសេសសល់​ទាំងអស់។
 
អញ្ជើញ​ថ្លែង​សេចក្ដីសន្និដ្ឋាននៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាង​នូវ​ទស្សនៈ​របស់​បក្សនិង​រដ្ឋនោះគឺបន្តអនុវត្តន៍យ៉ាងហ្មឺងម៉ា​ត់នូវការងារបង្ការប្រឆាំងអំ​ពើពុក​រលួយ ជំនះ​ពុះពារ​លើគុណ​វិបត្តិនិង​កំហិតក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្ម​សហគ្រាសរដ្ឋ​។ លោកនាយករដ្ឋមន្រ្តីបានស​ង្កត់​ធ្ងន់​ថា៖
 
“ពិភពលោកកំពុងផ្លាស់ប្ដូរ បានជាសហគ្រាសរដ្ឋវៀតណាមក៏ត្រូវផ្លាស់ប្ដូរ រៀបចំរចនាសម្ព័ន្ធឡើងវិញផងដែរ សំដៅ​លើក​កំពស់ផលិតភាព គុណភាព សមត្ថភាពប្រកួ​តប្រជែងក្នុងសម័យកាលឌីជីថ​ល។ ដោយ​ឈរលើ​ស្មារតី​នោះ ខ្ញុំដា​ក់ចេញគោលដៅទូទៅនោះគឺរៀបចំរចនាស​ម្ព័ន្ធឡើងវិញ ផ្លាស់​ប្ដូរថ្មីនិង​លើកកំពស់​ប្រសិទ្ធភាព​សកម្មភាព នៃសហគ្រាសរដ្ឋ ដោយឈរលើគ្រឹះស្ថានបច្ចេកវិទ្យាទំនើប​ៗ សមត្ថភាពច្នៃប្រ​ឌិត​ ក៏ដូច​ជាការគ្រប់​គ្រង​តាមស្តង់​ដារអន្តរជាតិ ​សំដៅគៀងគរ បែងចែក​និងប្រើ​ប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវប្រភពកម្លាំងសង្គមនានាដើម្បីការ​ពារនិងអភិវឌ្ឍដើមទុនរបស់រ​ដ្ឋនៅសហគ្រាស”​៕

 

​តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top