• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


 នាយករដ្ឋមន្ត្រីរុស្ស៊ី លោក  Dmitry Medvedev (រូបថតៈ TTXVN)

 នាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានបញ្ចប់ប្រកប ដោយ​​ជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា តាមការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc ។ 

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក  Dmitry Medvedev បាន​អញ្ជើញ​ជួប​ពិភាក្សា​ជាមួ​យ​នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc; ជួបសម្តែងការគួរស​ម ​អគ្គលេខាបក្ស ប្រធាន​រដ្ឋ​វៀត​ណាម​ លោក Nguyen Phu Trong និងជួបសវនាការជាមួយប្រ​ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។
 
នៅក្នុង​បណ្តាជំនួប​នេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទិសដៅនិងវិធានការមួយចំនួន ដើម្បីជម្រុញថែមទៀត កិច្ចសហប្រ​តិបត្តិការ​លើគ្រប់វិស័យ រវាងប្រទេសទាំ​ងពីរ ដើម្បីធ្វើ​ឲ្យទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​វៀត​ណាម​ - រុស្ស៊ីកាន់តែស៊ីជម្រៅថែមទៀត។ ភាគី​ទាំងពីរក៏បានពិភាក្សា ​លើបណ្តាបញ្ហាអន្តរជាតិនិងតំប​ន់ ដែល​មាន​​ការយកចិត្តទុក​ដាក់ដូចគ្នា ដោយសង្កត់ធ្ងន់ថា ត្រូវក្សា​ឲ្យបានល្អ សន្តិភាព ស្ថិរភាព ​ ស​ន្តិសុខ សុវត្ថិភាព​​នាវាចរណ៍​និងអាកាសចរណ៍នៅក្នុងសមុទ្រខា​ងកើត រួមទាំងដោះស្រាយ​ជម្លោះដោយ​សន្តិវិធី​ឈ​រ​លើមូល​ដ្ឋាន​​​នៃការគោរពច្បាប់អន្តរជាតិ។ ​ភាគីទាំ​ងពីរក៏​បានអះអា​ងបន្តកិច្ចសហប្រតិបត្តិការនៅប​ណ្តាវេទិកាព​ហុភាគី ​និង​ជម្រុញថែមទៀតនូវកិច្ច​សហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃ​អង្គការសហប្រជាជាតិ,​ APEC, ASEM និង អាស៊ាន - ​រុស្ស៊ីជាដើម៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top