• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ កំពូល APEC ២៦ នៅប្រទេសប៉ាពួញូវហ្គីណេ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកដល់ព្រលានយន្តហោះអន្តរជាតិនៅទីក្រុង Port Moresby (រូបថត៖ Chinhphu.vn)

 នាព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅកាន់​រដ្ឋធានី​ Port Moresby នៃប្រទេសប៉ាពួញូវហ្គីណេ ចាប់ផ្ដើម​ដំណើរចូលរួមសប្ដាហ៍កិច្ចប្រ​ជុំកំ​ពូល APEC លើក​ទី២៦ ចាប់ពីថ្ងៃទី ១៧ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ​តាមការអញ្ជើញ​របស់នាយក​រដ្ឋមន្រ្តីប្រទេសម្ចាស់​ផ្ទះ ​លោក Peter​ O’Neill។
 
តាម​ផែន​ការ នាថ្ងៃទី១៧ ​ខែវិច្ឆិកានេះ នាយករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc​ នឹងអញ្ជើញ​ជួបសវនាការ​ជាមួយ​នាយក​រដ្ឋមន្រ្តីប៉ាពួញូវហ្គីណេ ​ចូលរួម ពិធីទទួលបដិសណ្ឋារ ​កិច្ចថ្នាក់ដឹ​កនាំ APEC​ ចូលរួម​កិច្ច​សន្ទនា​ជាមួយ​ក្រុមប្រឹក្សា ​ពិគ្រោះយោបល់សហគ្រាស AP​EC ចូលរួមកិច្ចសន្ទនារវាង​ថ្នាក់ដឹ​ក​នាំ APEC ជាមួយ​ថ្នាក់ដឹក​នាំប្រទេស​កោះប៉ាស៊ីហ្វិកនានា ជួបសវ​នាការជាមួយនាយក រដ្ឋ​មន្រ្តីប្រទេសវ៉ានូ​អាទូ និង​ទទួល​ជួប​គណៈ​ ប្រតិភូ​នៃសហភាព​សភាអាមេរិក​ ផង​ដែរ។
 
នាថ្ងៃទី១៨ ខែវិច្ឆិ​កា ​លោកនាយករដ្ឋមន្រ្តីវៀតណាម​នឹងអញ្ជើញចូលរួមកិច្ច សន្ទ​នារវាង​ថ្នាក់ដឹក​នាំ APEC ជាមួយ​មូលនិធិរូបិយ​វត្ថុអន្តរជាតិ​ និងចូលរួមកិច្ច ប្រជុំសម្ងាត់មួយ​ចំនួនរបស់ថ្នាក់ដឹកនាំ​ APEC​ ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top