• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តី ប្រធានតំបន់ Flanders និងរដ្ឋមន្រ្តី ប្រធានតំបន់ Wallonie

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តី ប្រធានតំបន់ Flanders លោក Geert Bourgeois (រូបថត៖ TTXVN)

 ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៨ នៅរាជធានីប្រ៊ុចសែល នាយក​រដ្ឋមន្រ្តីវៀតណាមលោក N​guyen Xuan Phuc បានអញ្ជើញទទួលជួបសវនា​ការជាមួយ​រដ្ឋមន្រ្តី ប្រធាន​តំបន់​ Flanders លោក ​Geert Bourgeois។
 
នៅក្នុង​ជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃ ថា ទំនាក់​ទំនង​សហប្រតិ​បតិ្តការ​រវាង​វៀត​ណាម​ ជាមួយតំប​ន់ Flanders បាននិង កំពុងមានការរីក​ចម្រើនជាច្រើន។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ស្នើឲ្យរដ្ឋមន្រ្តី​លោក Geert Bourgeois និងអាជ្ញាធរតំប​ន់ Flanders បង្កភាពងាយស្រួលសម្រា​ប់កិ​ច្ច សហប្រតិបតិ្តការ រវាងដៃគូនានានៃភាគីទាំងពីរ សំ​ដៅធ្វើអាជីវកម្មនូវសក្ដានុភាព​ របស់ Flanders និងវៀត​ណាម​ក្នុង​ដំណាក់កាលអភិវឌ្ឍន៍នាប​ច្ចុប្បន្ន។

 ​
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងរដ្ឋមន្រ្តី ប្រធានតំបន់ Wallonie លោក Willy Borsus (រូបថត៖ TTXVN)

ចំណែក​ឯរដ្ឋមន្រ្តី ប្រធានតំបន់ Flanders លោក Geert Bourrgeois បាន អះអាងថា តំបន់ Flanders មានគោល​បំណង​​ចង់​អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិ បតិ្តការជាមួយវៀតណាមឲ្យបានទូលំទូលាយ​ថែម​ទៀត សំដៅ​បង្កើន​​​ទំហំ ពាណិជ្ជកម្មរវាងភាគីទាំងពី​រឡើងទ្វេដង។ លោករដ្ឋមន្ត្រីអះអាងថា​ តំបន់​ Flanders គាំទ្រការ​ចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀ​តណាម-EU (EVFTA) យ៉ាង​ឆាប់ៗ​។
 
មុននោះ ​នារសៀលថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្រ្តីវៀតណា​មលោក Nguyen Xuan Phuc បានទទួលជួប​សវនាការ​​ជាមួយរដ្ឋមន្រ្តី ​ប្រធានតំបន់ Wallonie លោក Willy Borsus។ លោ​កនាយករដ្ឋមន្ត្រីបានអះអាងថា ​វៀត​​ណាម ​ជានិច្ចកាលទទួលស្វាគមន៍សហគ្រាសបរទេស ក្នុងនោះមាន​សហគ្រាស បែលហ្ស៊ិកនិងតំបន់ ​Wallonie មក​បណ្ដាក់ទុននិងធ្វើអាជីវ​កម្មនៅវៀតណាម​។​​
 
រដ្ឋមន្រ្តី ​ប្រធានតំបន់ Wallonie បានអះអាងថា តំបន់ Wallonie ជានិច្ចកាល ចាត់ទុក វៀត​ណាម​ជាដៃ​គូសំខាន់​​មួយនៅ​ក្នុងតំបន់ ហើយសង្កត់ធ្ងន់ថា ​ភាគី ទាំងពីរអាច​សហប្រតិបត្តិការ​លើវិស័យ​ជាច្រើន​នាពេល​ខាង​​មុខ​ ក្នុងនោះមាន វិស័យ​ជាប្រៀបខ្លាំងនៃតំបន់ ​Wallonie ដូចជា វិស័យកែច្នៃកសិផ​ល និងចំណី ​អាហារ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top