• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាល​ជាមួយតំណាង​សហគមន៍វៀតណាមនៅ​អូទ្រីស​និង​បណ្តា​ប្រទេស​នៅអឺរ៉ុប


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិក
នៃស្ថានទូតនិងសហគមន៍វៀតណាមនៅប្រទេសអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប។

 នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា រួម​ទាំង​គណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាម បានមកដល់​​អាកាសយានដ្ឋានអ​ន្ដរជាតិ​  Vienna ចាប់ផ្តើមដំណើរទ​ស្សន​កិច្ច​ផ្លូវ​ការ​នៅសា​ធារណរដ្ឋ​អូទ្រីស។
​ 
អញ្ជើញ​ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ភរិយានិងគណៈប្រតិភូវៀតណាម នៅឯព្រ លានយន្តហោះ មានតំណាង​រដ្ឋាភិបាល​អូទ្រីស ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅ អូទ្រីស លោក  Le ​Dung តំណាង​សហគមន៍​វៀតណាម​នៅប្រទេស​អូទ្រីសនិងបណ្ដាប្រទេសនៅអឺរ៉ុប​;  ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន​នៅក្នុង​ប្រទេស​អូទ្រីស​ផ​ង​ដែរ​។

 
 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយាអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនិង​បុគ្គលិកនៃស្ថានទូតនិងសហគមន៍វៀតណាមនៅប្រទេសអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុប។

នាយប់​ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៨ (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង​ភរិយា​រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម​ បានអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​តំណាង​សហគមន៍​វៀតណាម​នៅប្រទេសអូទ្រីស និងបណ្តាប្រ ទេស​នៅអឺរ៉ុប។ ក្នុងជំនួប​នេះ លោក​នាយករដ្ឋ​មន្ត្រីបាន​សង្កត់​ធ្ងន់​ថា​ សហ​គមន៍​ជនវៀតណាមនៅឯបរទេសគឺជាផ្នែ​កមួយ​ មិនអាចកាត់ផ្តាច់ចេញរបស់​ប្រ​ទេសជាតិ​ឡើយ។
 
បក្ស​និងរដ្ឋាភិបាលវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិនៅក្រៅប្រទេស។ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc មានបំណងថា៖​ “ទ្វីបអឺរ៉ុប​មានកា​រអភិវឌ្ឍន៍​ដ៏ធំធេង​ក្នុងវិស័​យវិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យា ហើយនេះគឺជាលក្ខណៈងាយស្រួលសម្រា​ប់ប្រជាជនសិក្សាស្រាវជ្រាវនិងអ​ភិវឌ្ឍ​និង រួម​ចំណែក​អភិ ​វឌ្ឍន៍ប្រទេសជាតិ។ មុនបង្អស់ ជំនាន់វ័យក្មេង ​ត្រូវព្យាយាមរៀនសូត្រដើម្បីមាន​ចំណេះដឹងបន្ថែម ​រួម​វិភាគ​​ទាន​កសាង​ប្រទេស។ មាតុប្រទេសស្វាគ​មន៍ ប្រជាជនទាំង​អស់ដែលជានិច្ចកាលមានការចូ​លរួម​ចំណែក​ក្នុង​ប្រទេស។ សូ​មឲ្យបងប្អូនមា មីង បន្ត​អប់រំឲ្យកូន​ចៅអំពី​ប្រពៃណី​គ្រួសារ​និង​ប្រទេស​ជាតិ​ដើម្បី​មាន​ជំនឿរឹ​ងមាំ​អំពី​​ប្រទេសមួយមានការខិតខំប្រឹងប្រែងរៀន​សូត្រ  រួមចំណែកដល់គ្រួសារ ​ដល់ជីវ​ ភាព​ប្រចាំថ្ងៃ​និង​ កសាង​ប្រទេសជា​តិ”។

 
 សហគមន៍វៀតណាមនៅអូទ្រីសនិងបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួនសប្បាយរីករាយទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹង​ចូលរួម​ពិធី​ទទួល​ស្វាគមន៍​ជាផ្លូវការ​និង​ពិភាក្សាជាមួយ​នាយករដ្ឋមន្ត្រី​អូទ្រីស លោក Sebastian​ Kurz; ធ្វើជាសាក្សីក្នុ​ងរបៀប​វារៈសហប្រតិ​បត្តិការ​មួយ​ចំនួន​និង​ចូលរួមសន្និសីទសារព័ត៌មា​នរួម។ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc  នឹង​អញ្ជើញ​ជួប​សវនាការ​ជាមួយ​ប្រ​ធាន​រដ្ឋសភាអូទ្រីស; ជួបសម្តែងការគួរសមលោកប្រ​ធានា​ធិបតីអូទ្រីស; ចូល​រួមនិង​ថ្លែងនៅ​វេទិកាធុរកិច្ចវៀតណាម​ - អូទ្រីសនិង​ធ្វើជាសាក្សី​នៃការចុះ​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​រវា​ង​ប្រទេស​ទាំង​ពីរ​។ ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់​ប្រទេសអូទ្រីសជាសកម្មភាពចាប់​ផ្តើ​មនៃដំណើរទស្សនកិច្ចជាផ្លូ​វការ​នៅអឺរ៉ុប​របស់​នាយក​រដ្ឋម​ន្ត្រី លោក Nguyen Xuan ​Phuc៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top