• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចេញដំណើរទៅចូលរួមកិច្ចប្រជុំ ASEM 12 កិច្ចប្រជុំ P4G និងទៅបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចេញដំណើរទៅកាន់រដ្ឋធានីវៀននៃប្រទេសអូទ្រីស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ កិច្ចប្រជុំកំពូលនៃភាពជាដៃគូ ដើម្បីកំណើនបៃតងនិងគោលដៅជាសកលដល់ឆ្នាំ២០៣០ (P4G) និងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក និងបំពេញទស្សនកិច្ច ការងារនៅសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២១ ខែតុលា។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បើតាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋអូទ្រីសលោក Sebastian Kurz នាយករដ្ឋមន្រ្តីព្រះរាជាណាចក្របែលហ្ស៊ិកលោក Charles Michel និងនាយករដ្ឋមន្រ្តីព្រះរាជាណាចក្រ ដាណឺម៉ាកលោក Lars Lokke Rasmussen។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើកនេះគឺសំដៅអះអាងនូវគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ ពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ។ ដំណើរទស្សនកិច្ចលើកនេះក៏សំដៅជំរុញនិងលើកស្ទួយឋានៈរបស់វៀតណាមនៅក្នុងកិច្ចការបរទេសពហុភាគី រួមចំណែកកសាង និងពង្រឹងយន្តការពហុភាគីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយ ការសាកល្បងសកលលោកនៅអង្គការពុហភាគីនានា ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top