• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ វៀតណាមជាសមាជិកដែលមានការទទួលខុសត្រូវនិងរួមចំណែកយ៉ាងសកម្មក្នុងរាល់សកម្មភាពរបស់អ.ស.ប


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  

 នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងដូច្នេះ នៅក្នុងការឆ្លើយសម្ភាសជាមួយអ្នក យកព័ត៌​មាន​នា​ឱកាស​ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាមដើម្បីចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី៧៣ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិដែលបានប្រារព្ធនៅទីក្រុងញូវយ៉ក ស​ហរដ្ឋអាមេរិចចាប់ពីថ្ងៃទី២៥ ដល់​ថ្ងៃទី​១ ខែ​តុលា​ ឆ្នាំ២០១៨ ។

នាយក​រដ្ឋមន្រ្តី​ លោក Nguyen Xuan Phuc​ បានលើកឡើងថា ចាប់​ពី​ពេល​បាន​ចូល​រួម​អង្គការ​សហប្រជា​ជាតិ​នាឆ្នាំ​១៩៧៧​មក វៀតណាមគឺជាអ្នកត្រួសត្រា​យក្នុងការជម្រុញសន្តិភាព ​វឌ្ឍន​ភាព កិច្ច​សហប្រតិ​បត្តិការ​និងការ​អភិវឌ្ឍនៅ​លើទូទាំងពិភព លោ​ក។ វៀតណាម​ក៏ជាប្រទេស​ដែល​សកម្ម​បំផុត​និង​មាន​ការរួម​ចំណែក​ជាក់លាក់​ក្នុងការ​ប្រតិបត្តិ​សន្ធិសញ្ញា​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​និង​កសាង​យន្តការ​ពហុភាគី​ប្រកប​ដោយ​តម្លាភាព​និងប្រសិទ្ធ​ភាព សំដៅឆ្លើយតបតាមបំណងប្រា​ថ្នារបស់មនុស្សលោក។ ​ក្នុងតួនាទី​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ ដំណាក់កាល២០០៨-២​០០៩​ វៀតណាម​បានរួម​ចំណែក​ដល់កិច្ច​ខិតខំប្រឹងប្រែង​រួមដើម្បីគ្រប់គ្រងជម្លោះនៅក្នុងតំបន់មួយ​ចំនួននិងបង្កើនសក​ម្ម ភាពរក្សា​សន្តិភាព​របស់អង្គការ​សហប្រជាជាតិ។​

បច្ចុប្បន្ននេះ វៀតណាមក៏ត្រូវទទួលបានការគាំទ្រពីប្រទេសជាច្រើនដើម្បីឈ​រឈ្មោះបេក្ខភាព​ជាថ្មីម្តង​ទៀត​នៃអង្គ​ការ​សហប្រជាជាតិ ដំណាក់កាល ២០២០-​២០២១។ វៀតណាមក៏​បានចូលរួម​យ៉ាងសកម្ម​ក្នុងអង្គការ​និងវេ​ទិកាសំខាន់​ៗ​ក្នុងតំបន់និង លើពិភពលោក​ផងដែរ​។
 
នៅក្នុង​​សម័យប្រជុំ​ចាប់ពីថ្ងៃទី២៥ខែកញ្ញាដល់ថ្ងៃទី១ខែតុលានេះ ​ នាយករដ្ឋមន្រ្តី វៀតណាម លោក ​Nguyen Xuan Phuc នឹងរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រ ទេសចំនួន ១៩៣ ជាសមាជិក​របស់​អង្គការ​សហប្រជា​ជាតិ ​ដើ​ម្បីពិភាក្សានិងដាក់ចេញនូវវិធានការប្រកបដោ​យប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាប្រឈម​ ចំពោះ​សន្តិ​សុខ​។ គោលបំណងរបស់វៀតណាមនៅក្នុងសក​ម្មភាពនៅអង្គការសហប្រជាជាតិលើក​នេះ គឺដើម្បី​ឆ្លៀត​យក​​រាល់​ប្រភពកម្លាំង​និងឱកាសសម្រាប់ការអភិវឌ្ឍ ជាពិសេសគឺ​ជម្រុញការអនុវត្តគំនិត​ផ្តួចផ្តើ​ម និង​អាទិភាព​​​សម្រាប់សកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងកម្រិតថ្នាក់ជាតិនិងថ្នាក់តំបន់។ នេះគឺ​ជា​ឱកាស​មួយ​សម្រាប់​វៀតណាមផ្សព្វផ្សាយនូវសមិទ្ធិផលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍមនុស្ស សំដៅ​ឆ្ពោះ​ទៅ​រក​គោល​ដៅគ្របដណ្តប់​ប្រកបដោយនិរន្តរភាព​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top