• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ការពេញចិត្តរបស់អង្គការនិងបុគ្គល ជារង្វាស់នៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសម័យប្រជុំ (រូបថត៖ TTXVN) 

 នាព្រឹក​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករ​ដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជាប្រធានសម័យប្រជុំលើកទី១នៃ គណៈកម្មាធិការជាតិអំពីរ​ដ្ឋាភិបាល​អេឡិចត្រូនិក។
 
ថ្លែង​នៅ​ទីនេះ លោកនាយក រដ្ឋមន្រ្តីបានលើកច្បាស់ថា ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាមត្រូវ បាន​កំណត់​តាំងពីរយូរណាស់មកហើយ និងក្រសួង ស្ថាប័​នគ្រប់ជាន់ថ្នាក់បាន អ​នុវត្តន៍​បច្ចេក​វិទ្យាព័ត៌មាន​ដើម្បី​ជួយ​ឲ្យប្រជាជនសមនឹង​បរិយកាសអេឡិច ត្រូនិកនិងបរិយាកាសអ៊ីនធឺណែត​។ ប៉ុន្តែ តាមពិតទៅ​ ចំណាត់​ថ្នាក់រដ្ឋាភិបាល​ អេឡិចត្រូនិករបស់វៀតណាមនៅតែរៀបនៅថ្នាក់ទី៦៨ក្នុងចំណោម​ប្រទេស ប្រមាណ៩៣​លើ​ពិភពលោក ហើយថ្នាក់ទី៦ក្នុងចំណោមប្រទេសអាស៊ានទាំង ១០។ នេះជាចំណាត់ថ្នាក់ទាប ហើយ​ប្រការ​នោះសរ​ឲ្យ​ឃើញ​ថា វៀតណាមត្រូវ ជំរុញនិងប្ដេជ្ញាថែមទៀតក្នុងការកសាងរ​ដ្ឋាភិបាលអេឡិចត្រូនិ​ក​។
 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀថា ក្រៅពី សមា​ជិករដ្ឋាភិបាលមួយចំនួនរូ​បនោះ គឺគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាល ​អេឡិចត្រូនិក​នៅតែ​មាន​ការ​ចូល​រួម​របស់​តំណាង​នៃសម្ព័ន្ធ​ក្រុមហ៊ុន​បច្ចេក​វិទ្យា ព័ត៌មានធំៗចំនួន៤អង្គភាព ដែលបង្ហាញនូវកិច្ចសហប្រតិ បតិ្តការសាធារណៈ- ឯកជន ក្នុងការ​កសាង​រដ្ឋាភិបាលអេឡិចត្រូនិក។ការបង្កើតគណៈកម្មា ធិការ ដោយមាន​ការ​ចូល​រួម​របស់​នាយក​រដ្ឋមន្រ្តី​និងឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលនោះ បានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តដ៏ខ្ពស់​ដើម្បីអនុវត្តន៍​រដ្ឋាភិបាល​អេឡិច​ត្រូនិក​។
 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីកសាងរដ្ឋាភិបាលអេឡិច ត្រូនិក​ប្រកប​ដោយ​ជោគជ័យសំ​ដៅបម្រើប្រជាជននិងបុព្វហេតុកសាងនិងការពា​រមាតុប្រទេសឲ្យបានល្អបំ​ផុត​នោះ គឺថ្នាក់​ដឹកនាំ​នៃអង្គភាពនិងមូលដ្ឋាននានាចាំបាច់​ត្រូវបញ្ជាណែនាំ​ការងារឲ្យបាន​សមស្រប​ហើយត្រូវ​មាន​វិន័យ​ដ៏រឹង​មាំក្នុង​ការរៀប​ចំ​អនុវត្តផង​ដែរ​។
 
 “យើងត្រូវបន្ត​អភិវឌ្ឍន៍កម្មវិធីបច្ចេក​វិទ្យាព័ត៌មាន កម្មវិធីកសាង​រដ្ឋាភិបាល​អេឡិចត្រូនិក​ឲ្យបាន​ខ្លាំង​ក្លាថែម​ទៀត​ តាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ របស់រដ្ឋាភិបាល​និង​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​។ ត្រូ​វតភ្ជាប់ការកែសម្រួលបែបបទរដ្ឋបាលជាមួយនឹង ​ការផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើការ ត្រូវកំណ​ត់យ៉ាងច្បាស់ថា កា​រ​អនុវត្ត​បច្ចេកវិទ្យាព័ត៌មានគឺជាឧបករណ៍ដ៏មានប្រយោជន៍ដើម្បីជួយឧបត្ថម្ភ ជំរុញការកែ​សម្រួល​ដល់​បែប​បទ​រដ្ឋបាល​ ក្នុងនោះយកប្រជាជននិងសហគ្រាសជាគោល។ ការពេញចិត្តរបស់​អង្គការ​និង​បុគ្គល​គឺជា​រង្វាស់​នៃការ​អភិវឌ្ឍ​រដ្ឋាភិបាល អេឡិចត្រូនិ​ក”​។
 
លោកនាយក​រដ្ឋមន្រ្តីបានសំណូមពរថា ក្នុងខែតុលាឆ្នាំ២០១៨ ក្រសួងព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​សហការ​ជាមួយ​ខុទ្ទកាល័យរដ្ឋាភិបាល កសាងយ៉ាងឆាប់ៗនូវក្របខ័ណ្ឌ​រដ្ឋាភិបាលអេឡិ​ច​ត្រូនិ​កវៀត​ណាម​កំណែ​២.០ ឲ្យសមស្រប​ទៅនឹងសនិន្នាការ​អភិវឌ្ឍរដ្ឋាភិបាល​អេឡិចត្រូនិក​លើពិភពលោក​និងស្ថាន​ភាពជាក់​ស្ដែងនៃ​បដិវត្តន៍ឧស្សាហកម្ម​លើកទី៤ ដើម្បីដាក់ជូន​នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​ពិនិត្យ​មើល​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top