• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការបរទេសអេស្តូនី

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបសវនាការ ជាមួយលោក Sven Mikser រដ្ឋមន្រ្តីការបរទេសអេស្តូនី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា បទពិសោធន៍របស់អេស្តូនីអំពីរដ្ឋា ភិបាលអេឡិចត្រូនិកគឺជាមេរៀនដ៏ល្អចំពោះវៀតណាម ហើយទទួលស្វាគមន៍អ្នកជំនាញអេស្តូនីមក​ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។


 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការបរទេសអេស្តូនី (រូបថត៖ TTXVN)



លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសអេស្តូនីទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Sven Mikser មានក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យរដ្ឋាភិបាល អេឡិចត្រូនិកនិងគ្រប់គ្រងអេឡិចត្រូនិក។ រដ្ឋមន្រ្តីលោក Mikser បានអះអាងថា អេស្តូនីនឹងខិតខំប្រឹងប្រែង ដើម្បីជំរុញដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU ជាមួយវៀតណាមហើយនឹងជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top