• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទទួលជួបជាមួយ ស្ថាបនិកក្រុមហ៊ុន Gulf Energy នៃប្រទេសថៃ


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយស្ថាបនិកនិងជានាយកប្រតិបត្តិ (CEO)
ក្រុមហ៊ុន Gulf Energy Development នៃប្រទេសថៃលោក Sarath Ratanavadi

 នាថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៨ នៅទី​ក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc អញ្ជើញ​​ទទួល​ជួបជាមួយស្ថាបនិកនិ​ងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Gulf Energy Development នៃប្រទេស​ថៃលោក Sarath Ratanavadi។

នៅ​ក្នុង​ជំនួ​បនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយមាន ល្បឿន​កំណើន​សេដ្ឋកិច្ច​ដូច​សព្វ​ថ្ងៃ​នេះ ​វៀតណាមត្រូវការប្រភពថាមពលធំធេង ​នាពេលអនាគត។ហេតុដូច្នេះ​ហើយ វៀតណាម​លើក​ទឹកចិត្ត​វិនិយោ​គិន​ក្នុងវិ​ស័យ ថាមពល ជាពិសេសថាមពល​កកើតឡើងវិញ។ លោក Ng​uyen Xuan Phuc ក៏បាន​អបអរ​សាទ​រ​ក្រុមហ៊ុន  Gulf Energy Development វិនិយោគលើវិស័យ ថា​មពលកកើតឡើងវិញនៅវៀតណា​ម ដែល​ជាក់​ស្តែងគឺ​អគ្គិសនីពន្លឺព្រះអាទិត្យ ហើយលោ​កក៏អះអាងថា​វៀតណាម​ផ្តល់អាទិភាព​សំរាប់គម្រោង​ការណ៍ថា​ម​ព​លក​​កើត ឡើងវិញ ព្រមទាំងមិនលើកទឹកចិត្តឲ្យ​ប្រើប្រាស់ថាមពលកំដៅ អគ្គិសនី ​ធ្យូងផងដែរ។ លោក​ Nguyen Xuan Phuc មានគោលបំណងចង់ឲ្យក្រុមហ៊ុ​ន សិក្សាស្រាវជ្រាវដើម្បីបន្តជម្រុញកា​រវិនិយោគ​លើ​វិស័យ​នេះ​​នៅ​វៀតណាម​នាពេលខា​ងមុខ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top