ខុទ្ទកាល័យរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈបក្សប្រជាជនកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានផ្ញើរលិខិតអំណរគុណជូនចំពោះនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyễn Xuân Phúc ក្រោយពីផ្ញើរលិខិតអបអរសាទរការដែលកម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ ប្រកបដោយជោគជ័យកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ។
សម្ដេច តេជោ ហ៊ុន សែន ចូលរួមយុទ្ធនាការឃោសនារកសម្លេងរបស់
គណៈបក្សប្រជាជនកម្ពុជាមុននឹងការបោះឆ្នោត (រូបថត៖ VOV)
ក្នុងលិខិត សម្ដេច តេជោ ហ៊ុន សែនបានអះអាងថា ទំនាក់ទំនងសហ ប្រតិបតិ្តការរវាងកម្ពុជានិងវៀតណាម កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃដោយស្មារតីជា“អ្នកជិតខាងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង”។ ទំនាក់ទំនងនេះនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកជំរុញស្ថិរភាពនិងវិបុលភាពក្នុងផ្ទះរួមអាស៊ាន ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម