• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ការកសាងរដ្ឋាភិបាល​អេឡិចត្រូនិកត្រូវតភ្ជាប់​នឹងតួនាទីរបស់អ្នកដឹកនាំ​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅវេទិកា Vietnam ICT Summit (រូបថត៖ VGP)

 នាព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក ​Nguyen Xuan Phuc បានអញ្ជើញ​ចូលរួម​វេទិកា​ជាន់ខ្ព​ស់​ផ្នែកបច្ចេកវិទ្យាព័ត៌​មាន-គមនាគមន៍​វៀត​ណាម (Vietnam ICT Summi​t) ឆ្នាំ២០១​៨​។ នេះ​ជាលើក​ទី៨ហើ​យ​ដែលកម្ម វិធីនេះត្រូវបានរៀបចំឡើង​ដោយប្រធានបទ ​“ឆ្ពោះទៅរ​ដ្ឋាភិបាលឌីជី​ថល់​និង សេដ្ឋកិច្ច​ឌីជីថល់”។​
 
អញ្ជើញថ្លែងមតិនៅវេទិកា នា​យករដ្ឋមន្រ្តីលោក Ng​uyen Xuan Phuc ​បានវាយ​តំលៃខ្ពស់​ចំពោះខ្លឹម​សារនានា​នៃវេទិកាលើក​នេះ ដែលពា​ក់ ព័ន្ធយ៉ាងស្អិតរមួតដល់ភារកិ​ច្ចកសាងរដ្ឋាភិបាល អេឡិច​ត្រូនិក ដែលជាភារកិច្ច​ គន្លឹះមួយ​របស់រដ្ឋាភិបាល​វៀតណាម ក្នុងដំណាក់កាលពីឆ្នាំ២០១៨ដល់​ឆ្នាំ២​០២០ ឆ្ពោះទៅឆ្នាំ២០២៥​។
 
​លោក Nguyen Xuan Phuc​ បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានចា​ប់ ផ្ដើម​កសាង​រដ្ឋាភិបាល​អេឡិច​ត្រូនិក​ចាប់ពីដើម​បណ្ដាឆ្នាំ២​០០០ ហើយទទួល បានលទ្ធផលជា​ក់ស្ដែង។ តាមលោកនាយករដ្ឋ​មន្រ្តីថា​ ការកសាង​រដ្ឋាភិបាល​ អេឡិ​ចត្រូនិកត្រូវតភ្ជាប់នឹងតួនាទីរបស់អ្ន​កដឹកនាំ ហើយជំ​រុញខ្លាំង​ការ​អនុវត្ត បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងការកែទម្រង់​រដ្ឋបាល​ សំដៅធានាប្រសិទ្ធភា​ព។ ដោយ ហេតុនេះ​ វៀតណាម​កំពុង​បង្កើត​គណៈ​កម្មាធិការ​​ជាតិអំពីរដ្ឋាភិបាល​អេឡិច ត្រូនិក​ក្រោម​ការបញ្ជា​ណែនាំដោយ​ផ្ទាល់របស់នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​។ បណ្ដា គណៈកម្មាធិការនេះ មា​នសមាជិកជារដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធនា​នា និង​តំណាង​ផ្នែកឯកជន​ សំដៅ​ពង្រីក​ប្រកប​ដោយប្រសិទ្ធភាព ​នៃកិច្ចសហការ​រវាងសាធារណៈ​និងឯកជន​ក្នុងការ​អនុវត្ត​ភារកិច្ច​នេះផងដែរ​។ ចំពោះ​ដំណាក់កាលខា​ងមុខ នាយករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc បាន​ លើក​សំណើថា​៖
 
“កត្តាសម្រេចកំណត់​លើជោគជ័យគឺជាកត្តាមនុ​ស្ស ដោយហេតុនេះប្រភព ធន​ធានមនុស្ស​មានជំនាញ​ខ្ពស់ក្នុង​សម័យ​កាលឧស្សាហកម្ម៤.០គឺជាតម្រូ​វការចាំបាច់នាពេលខាង​មុខ និងក្នុងរយៈពេលយូ​រអង្វែង​ដែរ។ យើង​មិន​ត្រឹមតែត្រូវ យកចិត្តទុក​ដាក់ដល់ការងារបណ្ដុះបណ្ដាល​ប៉ុណ្ណោះទេ​ ថែមទាំងយក​ចិត្ត​ទុក ដាក់​ដល់​បរិយាកាស​រស់នៅ ធ្វើ​ការ ចំណូល ធានារ៉ាប់រង់ ​ទៀតផង។ ប្រភពធ​ន ធានឆ្លាត​គួបផ្សំ​នឹង​ភាពច្នៃ​ប្រឌិត​គឺជា​បុព្វបទ​នៃការអភិ​វឌ្ឍសេដ្ឋកិច្ចក្នុងបដិវត្តន៍ ឧស្សាហកម្ម ៤.០”។
 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បា​នស្នើឲ្យមានការសុក្រិតនិង លើ​កកំពស់គុណភាពយន្តការច្បា​ប់ គោលនយោ​បាយនានាដែលជាគ្រឹះស្ថាន នៃកា​រកសាងរដ្ឋាភិបាល​អេឡិច​ត្រូនិកដូច​ជាការអនុវត្ត​បច្ចេកវិទ្យាព័ត៌មាន​ កា​រ​តភ្ជាប់​និងចែករំលែកទិន្នន័យ និងការពារព័ត៌មា​នបុគ្គល ជាដើ​ម៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top