• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតំបន់


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបប្រាស្រ័យ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ​​ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀតណា​មលោក ​Nguyen Xuan Phuc ដឹកនាំគណៈ​ប្រតិភូសមាជិក​សភាមណ្ឌល​ Hai Phong បានជួបប្រាស្រ័យជាមួយអ្នកបោះ​ឆ្នោតនៅស្រុក ​Tien Lang ដើម្បីជូន​ដំណឹង​​អំពីលទ្ធផល​​ នៃសម័យប្រជុំលើកទី​៥ រដ្ឋសភាវៀតណាមនី​តិកាលទី១៤។​
 
អ្នកបោះឆ្នោត Hai Phong បានវាយតំលៃខ្ពស់ចំពោះលទ្ធ​ផលខាងសេដ្ឋកិច្ចសង្គម​ សន្តិសុខ​ការពារ​ជាតិ​របស់​ប្រទេស​ជាតិ​ដែលសម្រេចបា​នក្រោមការដឹកនាំរបស់បក្ស​ រដ្ឋសភា និងការ​បញ្ជាណែនាំ​ប្រកបដោយ​ប្រសិទ្ធភាព​របស់រដ្ឋាភិបាល​និងនាយករដ្ឋមន្រ្តី។​ អ្នកបោះឆ្នោត​ក៏បាន​វាយតំលៃ​ខ្ពស់ចំពោះ​លទ្ធផលនៃ​សម័យ​ប្រជុំ​​លើកទី៥របស់​រដ្ឋសភា ក្នុងនោះ​មានការលើក​ពេលវេលា​អនុម័ត​លើពង្រាង​ច្បាប់ស្ដី​ពីអង្គភាព​រដ្ឋបាល​សេដ្ឋកិច្ច​​ពិសេស​ដែរ។
 
យល់ស្របជាមួយអ្នក​បោះឆ្នោត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុក​ថា សម័យ​ប្រជុំរដ្ឋសភា​នាពេលកន្លង​ទៅ ជាសម័យប្រជុំជោគជ័យមួ​យ ដោយបង្ហាញនូវលក្ខណៈប្រជា​ធិបតេយ្យនិងការផ្លា​ស់ប្ដូរ​ថ្មី ក៏ដូច​ជាឆ្លើយតប​នឹងបំណងប្រាថ្នារបស់ប្រជា​ជនផងដែរ។ ​រដ្ឋសភា​បាន​ផ្ទៀងស្ដាប់​និង​ទទួល​យករាល់​មតិដ៏​ត្រឹម​ត្រូវ​របស់ប្រជាជនក្នុងរយៈពេលប្រ​ព្រឹត្តទៅសម័យប្រជុំ។​ ក្នុងនោះ​មានការ​លើក​ពេល​វេលាអនុម័ត​លើពង្រាង​ច្បាប់ស្ដីពីអង្គភាព​រដ្ឋបាលសេដ្ឋកិច្ចពិសេស។ ប្រ​ការនេះបង្ហាញ​នូវការផ្ទៀងស្ដាប់​និងការយោគយល់​របស់រដ្ឋាភិបាល​និងរដ្ឋសភា ដើម្បីកែតម្រូវពង្រាងច្បាប់នេះឲ្យ​មានគុណភាពល្អថែមទៀ​ត៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top