• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ដំណើរទ​ស្សនកិច្ចចូលរួម​សន្និសីទ​ជាន់ខ្ពស់​ ACMECS 8 និង CLMV 9​


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងសន្និសីទ (រូបថតៈ VOV)

នាយប់ថ្ងៃទី១៦ ​ខែមិថុនា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល វៀតណាម លោក N​guyen Xuan Phuc និងលោ​កជំទាវ​ រួមទាំងគណៈ ប្រតិ​ភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហា​ណូយ បញ្ចប់ប្រ កបដោយជោ​គជ័យ ដំណើរ​ទស្សនកិច្ច​ចូលរួមសន្និសីទជាន់ខ្ពស់​​យុទ្ធសាស្ត្រសហប្រតិបត្តិការសេ​ដ្ឋកិច្ច អេយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-​មេគង្គ​ (ACMECS) លើកទី៨ និងកិច្ច​សហប្រតិបត្តិការ កម្ពុជា ​- ឡាវ - មីយ៉ាន់ម៉ានិងវៀត​ណាម​ (CLMV) តាមការ​អញ្ជើញ​របស់នាយករដ្ឋមន្ត្រីថៃ ​លោក Prayut Chan ocha និងនាយករដ្ឋមន្ត្រីក​ម្ពុជា សម្តេច ហ៊ុនសែន។
​ 
ដំណើរទស្សន​កិច្ចចូលរួមសន្និសីទជាន់ខ្ពស់ទាំងអស់នេះ របស់នា​យករដ្ឋមន្ត្រីវៀតណាម លោ​ក Nguyen Xuan Phuc បានអះអាងអំពីការ​យកចិត្តទុកដាក់របស់វៀត​ណាម ចំពោះកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អេយ៉េ​យ៉ាវ៉ាឌី​​-ចៅប្រាយ៉ា​-មេគង្គ និងកិច្ចសហប្រតិបត្តិកា​រកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណា​ម លើក​កម្ពស់តួនាទី​និង​ឋានៈ​រ​បស់វៀតណាម រួ​មចំណែក​បើកចេញ​ទំព័រថ្មីសម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​មេគង្គ ​រួមវិភាគទាន​កាន់​តែច្រើនថែ​មទៀត ទៅក្នុងការអភិវឌ្ឍចីរភាពនិង​វិបុលភាព​រួមក្នុង​តំបន់។
 
ក្នុងឱកាស​នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម លោក Bui Thanh Son បាន​ជូនដំណឹង​ជាមួយ​សារព័ត៌​មាន​ អំពីលទ្ធផល​នៃដំណើរទស្សនកិច្ចនេះ។ ធ្វើ​ការវាយតម្លៃអំពីលទ្ធផលគន្លឹះនៃសន្និ​សីទជាន់​ខ្ពស់ ACMECS 8 និងCLMV 9​ លោក Bui Thanh Son បានឲ្យដឹងថា នៅសន្និសី​ទជាន់ខ្ពស់ទាំងពីរនេះ ​បទថ្លែង​មតិនិង​សំណើរស្តីពី​ទិសដៅសហប្រតិបត្តិការ របស់នាយករដ្ឋមន្ត្រីវៀតណាម លោ​ក Nguyen Xuan Phuc សុ​ទ្ធតែទទួល​បានការ​វាយតម្លៃខ្ព​ស់ពីប្រទេសនានា ដោយបាន​ឆ្លុះបញ្ចាំងនូវ​តម្រូវការជាក់​ស្តែងនាំ​មក​ផល​ប្រយោជន៍​សម្រាប់​ប្រទេសទាំង​អស់​។
 
លោក Bui Thanh Son បានគូសបញ្ជាក់ថា រាល់ការ​រួមចំណែករបស់វៀតណាមនៅក្នុងសន្និសីទជាន់ខ្ព​ស់ ACMECS​ លើកទី៨និង CLMV លើកទី៩ ជាថ្មីម្ត​ងទៀតបានអះអាងនូវស្មារតី​ម្ចាស់​ការ មានការ​ទទួល​ខុសត្រូវ​របស់​វៀត​ណាម​ក្នុងដំណើរការចូលរួមក្នុ​ងក្របខ័ណ្ឌសហប្រតិបត្តិការ​តំបន់ រួមចំណែក​សកម្មទៅក្នុង​ការអភិវឌ្ឍ​ពេញលេញ​និងប្រកបដោយនិរន្តរភាព​អនុតំបន់ទន្លេ​មេគង្គ៕

 

តាម V​OV5 - វិទ្យុសំឡេង​វៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top