• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ធ្វើឲ្យរស់ឡើងវិញបណ្តាជនជាតិមានទម្លាប់បន្លាស់ទីលំនៅ

 ៥ ឆ្នាំមុន ជនជាតិទាំងបី៖ ជនជាតិ​ឡាហ៊ូ (La Hu) ជនជាតិ​កុង (Cong) ជនជាតិ​ម៉ាង (Mang) ​រស់​ក្នុង​តំបន់ទន្លេ​ដា (Da)ខាង​លើ ស្ថិត​ក្នុងភូមិសាស្ត្រ​ស្រុក​មឿង​តែ (Muong Te) និង​ស្រុក​ណឹម​ញូន (Nam Nhun) នៃខេត្តឡាយចូវ (Lai Chau) នៅតែរក្សាជីវភាព​អន់​ថយ​និង​​ក្រីក្រ​ពេញ​​មួយ​ឆ្នាំ។ នា​បច្ចុប្បន្ននេះ ដោយ​គោលនយោបាយ​ជួយឧបត្ថម្ភ​របស់​រដ្ឋ​រួមនឹង​ការអនុវត្តន៍​​យ៉ាង​ឆាប់​រហ័ស​របស់​អាជ្ញាធរ​ខេត្តឡាយចូវ (Lai Chau) ​ក្រុម​ជនជាតិ​ទាំងនោះ​បាន​មាន​ជីវភាព​សុខដុមរមនា​និង​ធូរធា​ បើសិនប្រៀបនឹង​​សម័យមុននេះ។​

បំណង​ប្រាថ្នា​ឆ្លង​កាត់​ទន្ល​ដា (Da)

រហូតដល់​បច្ចុប្បន្ននេះ ក្នុង​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង​ចាំ​រឿង​រ៉ាវអំពីដំណើរបំពេញការងារនៅភូមិ​​របស់​ជនជាតិ​ឡា​ហ៊ូ (La Hu) នៅ​ស្រុក​មឿង​តែ (Muong Te) ខេត្តឡាយចូវ (Lai Chau) នា​រាប់​សិប​ឆ្នាំមុន។

ពីយូរលង់​ណាស់ទៅ​ហើយ បណ្តាជនជាតិ​​រស់​ក្នុង​តំបន់​ពាយ័ព្យ ដូច​ជា​ ៖ ក្រុម​ជនជាតិ​ឡាហ៊ូ (Hu) ក្រុម​ជនជាតិ​កុង (Cong) ក្រុមជនជាតិ​ម៉ាង (Mang) ដែល​ចាត់​ទុក​ដូចជា​“ជនជាតិស្លឹក​ពណ៌លឿង” ពីព្រោះបណ្តា​ជនជាតិ​នេះ​មាន​ជីវភាព​រស់​នៅ​ជិត​ស្និទ​នឹង​ធម្មជាតិ ជីវភាព​អន់​ថយ តែង​តែ​បន្លាស់ទីលំនៅ​និង​ទីកន្លែង​ដាំដុះ ពួក​គេ​មកទីណា យក​ស្លឹកឈើដើម្បីធ្វើ​ផ្ទះ រហូត​ដល់​ពេល​ណា​ ស្លឹក​ឈើនេះ​ក្លាយទៅ​ជា​​​​ពណ៌លឿង ពួក​គេ​នឹង​បន្ត​ផ្លាស់ប្តូរ​ទីលំនៅ​ទៀត ដូច្នេះ​ជីវភាពចលាចល​និង​លំបាក​លំបិនខ្លាំង​ណាស់។


នោះ​គឺ​នាពេល​រសៀល​មួយ នៅតំបន់​ជាប់​ព្រំដែន​ស្ងៀមស្ងាត់ បន្ទាប់ពីមួយ​ថ្ងៃ​នឿយហត់ ដោយ​ការ​ឆ្លង​កាត់​ភ្នំ​តូច​ជា​ច្រើន​ សំដៅចលនា​កូនសិស្ស​រស់​ក្នុងភូមិរបស់ជនជន​ឡាហ៊ូ (La Hu) ទៅ​រៀន​មិន​ប្រកបដោយ​ជោគជ័យ ​លោកនាយក​សាលាបឋម​ប៉ាអ៊ូ (Pa U)​ ង្វៀន​ហ៊ឹវ​ទ្រៀង (Nguyen Huu Truong) អង្គុយ​ក្នុង​ថ្នាក់រៀនមួយដែល​​ប្រក់​ស្លឹក​និង​ខ្វះ​ខាត​សម្ភារៈ​ជា​ច្រើន ហើយ​សម្លឹង​មើល​ទន្លេដា (Da) ​​ចែក​រំលែក​ថា ​“ការ​រៀនសូត្រ​របស់​​កូនចៅ​ជនជាតិ​ឡាហ៊ូ (La Hu) នៅទីនេះ​ពិត​ជា​ពិបាក​ណាស់ ! មិន​ដឹង​ដល់​ពេល​ណា កូនសិស្សជនជាតិ​ឡាហ៊ូ (La Hu)អាច​​​​ទៅ​តាម​ដង​ទន្លេ​ដា (Da) ​នេះ​​មកដល់រដ្ឋធានីហាណូយ​ (Ha Noi) ដើម្បី​ចូលរៀន​នៅ​មហាវិទ្យាល័យទេ?”
 

សម្តី​របស់​លោកនាយកសាលា​រូបនេះដិតជាប់​​ក្នុង​អារម្មណ៍​របស់​យើង​ខ្ញុំជានិច្ច រហូតដល់សព្វ​ថ្ងៃនេះ យើង​ខ្ញុំ​មានឱកាសត្រឡប់​ទៅតំបន់​​ដាច់​ស្រយាលជាប់​​ខ្សែ​ព្រំដែន​នេះវិញ។ ​និយាយ​ដ៏ស្មោះត្រង់ មុន​ពេល​ចេញ​ដំណើរ យើង​ខ្ញុំ​នៅតែ​ខ្វាល់​ខ្វាយ​​​នូវ​​ស្ថាន​ភាព​រស់​នៅ​របស់​បណ្តា​ជនជាតិ​រស់​នៅ​ទីនេះ​ដែលបាន​ប្រែ​ប្រួល​យ៉ាង​ម៉េចហើយ? ប្រហែល​ជា​យល់​ដឹង​​​នូវ​​​ការ​គិត​គូរ​របស់​យើង​ខ្ញុំ ​អ្នក​រួម​ដំណើរ​ជាមួយ​យើង​ខ្ញុំ​​ជា​អ្នក​យក​ព័ត៌មានម្នាក់ ​​ធ្វើ​ការ​នៅ​ខេត្ត​ឡាយ​ចូវ (Lai Chau) បាន​លើកទឹកចិត្ត​ថា៖ ​“សូម​លោក​ស្ងប់​ចិត្ត​ នាបច្ចុប្បន្ននេះ ផ្លូវ​ទៅកាន់​​ស្រុក​មឿង​តែ (Muong Te) ស្អាត​ហើយ រថយន្ត​​អាច​​ទៅ​បាន មិន​ពិបាកដូច​ពេល​មុនទេ។”
 

​​អ្នក​រួម​ដំណើរ​និយាយ​ដូចខាងលើ ប៉ុន្តែ​រូបភាព​ផ្លូវ​ប្រវែង​ជាង ៣០០ គីឡូម៉ែត្របង្កប់​គ្រោះ​ថ្នាក់​ជា​ច្រើនដែល​យើង​ខ្ញុំ​បាន​ឆ្លងកាត់ពី​ដំណើរការ​​ប៉ុន្មានឆ្នាំមុន​ធ្វើ​យើង​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។

​​​ក្តីព្រួយបារម្ភរបស់​យើង​ខ្ញុំ​​​បាន​បំបាត់​ជា​បណ្តើរៗ។ រថយន្ត​ធ្វើ​ដំណើរ​​លើ​​ផ្លូវ​​ចាក់បេតុងដ៏បត់​បែកដោយ​ល្បឿន​លឿន​​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​តំបន់ទន្លេ​ដា (Da) ខាង​លើ។ តាម​ដង​​ផ្លូវ បណ្តាផ្ទះ​​ប្រក់​​ស្លឹក​ស៊ុបទ្រុប​នៅពេល​មុន ដែល​បានជំនួសដោយ​​​បណ្តា​ផ្ទះ​​ប្រក់ក្បឿង​ថ្មី​ ហើយ​​នៅឆ្ងាយៗបន្តិច​គឺ​បណ្តាសាលា​​ត្រូវបាន​កសាង​ដ៏​ស្អាត។

 

រថយន្ត​យើង​ខ្ញុំ​​បាន​ឆ្លង​ស្ពាន​បេតុង​ដ៏រឹងមាំ​​ដែល​​ឆ្លង​ទន្លេដា (Da) នៅពេល​មុន​​ នៅ​នេះគឺ​ស្ពានឫស្សី​​​​ចាស់​និង​បង្កប់គ្រោះ​ថ្នាក់​ បើសិនយើង​ចង់​មកដល់​ឃុំ​បុំតើ (Bum To) ។ មើល​ពី​ឆ្ងាយ​ៗ យើង​ខ្ញុំ​បាន​ឃើញ​​សាលាបីជាន់ដ៏​រឹងមាំ​និង​ស្អាតមួយ​ដែល​លេចចេញ​នៅ​​កណ្តាល​តំបន់​ព្រៃភ្នំ។ ឃុំ​បុំតើ (Bum To) បាន​ចាត់​ទុក​ដូចជា“​រដ្ឋធានី​”របស់​​ជនជាតិ​ឡា​ហ៊ូ (La Hu) ​​រួមមាន ៨ ភូមិ ​និង​​បរិមាណជនជាតិនេះមានចំនួន ៣.០០០ នាក់ ​ស្មើនឹង ១/៣ នៃ​បរិមាណជនជាត​ឡាហ៊ូ (La Hu) រស់​នៅ​ប្រទេស​វៀតណាម។


ទិដ្ឋភាពរួមនៃភូមិណឹមពុង(Nam Pung) ឃុំណឹមខាវ (Nam Khao) ជាទីកន្លែងរស់នៅរបស់
ជនជាតិកុង (Cong)។ ជនជាតិកុង(Cong) បានមកនិងបង្កើតភូមិថ្មីនៅទីនេះ នាឆ្នាំ២០១៤ តាមកម្មវិធី
រៀបចំទីលំនៅវារីអគ្គីសនីឡាយចូវ (Lai Chau) ឡើងវិញ។ រហូតដល់សព្វថ្ងៃនេះ ភូមិណឹមពុង (Nam Pung)
ក៏ដូចជា៨ ភូមិផ្សេងទៀត ស្ថិតក្នុងឃុំ ណឹមខាវ (Nam Khao) បានសម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ
រៀបចំការរានវាលស្រែទំហំ ២០០ ហិចតា ដើម្បីបងប្អូនកសិករធ្វើស្រែ។ រូបថត៖ ថុងធៀន


នៅឆ្នាំ ២០០៧ ថ្នាក់មតេយ្យសំរាប់កុមារ ជនជាតិម៉ាង ( Mang ) រស់នៅភូមិណឹមឡ ១ (Nam Lo)
(ឃុំណឹមបាន ស្រុកណឹមញូន) ( Nam Ban Nam Nhun)។ នៅពេលនោះ ប្រព័ន្ធសាលានៅឃុំណឹមបាន
(Nam Ban) សុទ្ធតែកសាងជាបណ្តោះអាសន្ននិងប្រក់ស្លឹក។ រូបថត៖ ថុងធៀន


ម៉ោងហូបបាយថ្ងៃត្រង់របស់កុមារជនជាតិកុង (Cong) នៅសាលាមតេយ្យឃុំ ណឹមខាវ (Nam Khao)
ត្រូវជួយឧបត្ថម្ភដោយគម្រោង “អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចនៅតំបន់រស់នៅរបស់ជនជាតិកុង
(Cong) ជនជាតិម៉ាង (Mang) ជនជាតិឡាហ៊ូ (La Hu) ជនជាតិកើឡាវ (Co Lao)
ក្នុងដំណាក់កាលពី ២០១១ ដល់ ២០២០” ។ រូបថត៖ វៀតគឿង


ម៉ោងហាត់ប្រាណរបស់កុមារជនជាតិកុង (Cong)  នៅសាលាមតេយ្យឃុំណឹមខាវ (Nam Khao) ។
រូបថត៖ ថុងធៀន


សាលាមតេយ្យឃុំណឹមខាវ (Nam Khao) ដែលត្រូវបានវិនិយោគដើមទុនចំនួន ៥ ពាន់លានដុង
ពីគម្រោងរៀចំទីលំនៅ  វារីអគ្គីសនីឡាយចូវ (Lai Chau) ឡើងវិញ ត្រូវបំពាក់ឧបករណ៍និសម្ភារៈ
បង្រៀនដ៏ទំនើបនិងទទួលស្តង់ដាជាតិ។ រូបថត៖ ថុងធៀន


មុនឆ្នាំ២០០៧ នៅពេលរៀនសូត្រនៅអនុវិទ្យាល័យ កូនសិស្សជនជាតិឡាហ៊ូ (La Hu) រស់នៅឃុំបុំតើ
(Bum To) ត្រូវឆ្លងកាត់កំណាត់ផ្លូវភ្នំប្រវែង ៣០ គីឡូម៉ែត្រទៅដល់កណ្តាលស្រុកមឿងតែ (Muong Te)
ដើម្បីចូលរៀន ដូច្នេះអត្រាកូនសិស្សមិនបានចូលរៀននៅអនុវទ្យាល័យកាន់តែខ្ពស់។
នាឆ្នាំ២០១៥ សាលាអនុវិទ្យាល័យបុំតើ (Bum To) ត្រូវបានកសាងនិងបំពាក់ឧបករណ៍និងសម្ភារៈបង្រៀនន
សម្ភារៈរៀនសូត្រជាច្រើន ហេតុនេះ អាត្រាកូនសិស្សបញ្ចប់អនុវិទ្យល័យនៅឃុំ(Bum To) ទទួលបាន ៩០ %។
រូបថត៖ វៀតគឿង


កូនសិស្សស្រី លីកក (Ly Co Co) ជនជាតិឡាហ៊ូ (La Hu) រៀននៅថ្នាក់ ៥ ឆ្នាំសិក្សា២០១៦ - ២០១៧
ទទួលលំដាប់លេខមួយ កូនសិស្សពូកែថ្នាក់ស្រុក មុខវិជ្ជាគណិត។ រូបថត៖ វៀតគឿង


ម៉ោងចេញពីរៀនរបស់កូនសិស្ស ជនជាតិឡាហូ (La Hu) នៅឃុំបុំតើ (Bum To) ។ នាឆ្នាំ២០០៧ ឃុំបុំតើ
(Bum To)មាន ៩០% នៃកុមារគ្រប់អាយុដើម្បីចូលរៀន ប៉ុន្តែគេមិនបោះបង់ការរៀនសូត្រ
ដោយការខិតខំប្រឹងប្រែងរបស់ផ្នែកអប់រំនិងអាជ្ញាធរ ឃុំនេះមានបរិមាណកុមារ បញ្ចប់ការរៀនសូត្រ
នៅមតេយ្យសិក្សាចំនួន ១០០% ។ រូបថត៖ វៀតគឿង

លោកស្រី ភុង​យ៉​ស្វោ (Phung Gio Xo) ​​​ មេភូមិ​ភូមិ​ភីខ (Phin Kho) អាយុ ២៤ ឆ្នាំ កំពុង​រៀបរាប់​អំពី​​ការរៀនសូត្រ​របស់​ជនជាតិ​​ឡាហូ (La Hu) ៖“​​នៅពេល​មុន ជនជាតិ​យើង​គ្មាននរណា​ទៅ​រៀនទេ តាំងពីរដ្ឋ​វិនិយោគ​កសាង​ផ្លូវ កសាង​សាលា ចលនា​ប្រជាជន​បង្កើត​ភូមិ ដាំ​ស្រូវ ចិញ្ចឹម​ពពែនិង​​គោ ដល់​ពេល​នេះ​ជនជាតិឡាហូ (La Hu) ​ឲ្យ​កូន​ទៅ​រៀន​ជា​ច្រើន​”!

នា​ខែឧសភា ឆ្នាំ២០១៧ រដ្ឋាភិបាល​បាន​​ប្រកាសឲ្យ​ប្រើ​សេចក្តី​សម្រេចចិត្ត ៥៧/២០១៧/NĐ-CP បានកំណត់​គោលនយោបាយអាទិភាព​​សំរាប់​ការជ្រើសសំរាំង​សិស្ស​និងជួយឧបត្ថម្ភ​ចំពោះ​កុមារ​រៀន​នៅ​មតេយ្យ​​សិក្សា កូនសិស្ស និស្សិត​ ដែលមាន ១៦ ជនជាតិភាគតិច (បរិមាណ​ប្រជាជន​ជិត ១០០០ នាក់ ជនជាតិ​កុង (Cong) ជន​ជាតិ​​​ម៉ាង (Mang) ជនជាតិ​ឡាហ៊ូ (La Hu) ជនជាំតិពូប៉ែវ (Pu Peo) ជនជាតិ​ស៊ីឡា (Si La) ជនជាតិ​កើឡាវ(Co Lao) ជនជាតិ​បូអ៊ី (Bo Y) ជនជាតិ​ឡាហា (La Ha) ជន​ជាតិ​ង៉ាយ (Ngai) ជនជាតិ​ជឹត (Chut) ជនជាតិ​អើឌូ (O Du) ជនជាតិ​បរៅ (Brau) ជនជាតិ​រើមាំ (Ro Mam) ជនជាតិ​ឡូឡូ (Lo Lo) ជនជាតិ​លឹ (Lu) ជនជាតិ​ប៉ាថែន (Pa Then))។

តាម​នោះ កុមាររៀន​នៅ​មតេយ្យ កូនសិស្សនិង​និសិត្ស​​ជនជាតិ​​ភាគ​តិចបាន​​អាទិភាព​ចូល​រៀន​នៅ​​គ្រឹះស្ថាន​អប់រំ​សមស្រប​នឹង​គោលបំណងរបស់គេ ​រួមផ្សំ​នឹង​បណ្តា​គោលនយោបាយ​ដ៏​ជាក់​ស្តែង​​​នូវការ​ជួយឧបត្ថម្ភ​ការ​រៀនសូត្រ​សំរាប់​​សិស្សនិស្សិត។ 


ប្រការ​ដែល​មេភូមិ​ លោក​ស្រីភុង​យ៉​ស្វោ (Phung Gio Xo) ​​​​បាន​និយាយ​និង​ការបញ្ជាក់​បន្ថែមរបស់​នាយិកាបឋមសិក្សាពាក់កណ្តាលអន្តេវាសិកជនជាតិលេខពីរបុំតើ (Bum To)​​ លោកស្រីឡធីងៀត (Lo Thi Nguyet)បាន​ដឹង​ថា៖ “​ដោយ​លោកគ្រូនិងអ្នក​គ្រូ​ព្យាយាម​ច្បាមជាប់នឹង​សាលា ច្បាមជាប់​នឹង​ឃុំបុំតើ (Bum To) នា​សព្វ​ថ្ងៃនេះ​ឃុំ​បាន​​អប់រំ​ជា​សកល​​មតេយ្យសិក្សា​និង​សាលាបឋម។ កូនសិស្ស​ជា​ច្រើន​នាក់​ នៅ​ភូមិ​បុំតើ (Bum To) បាន​រៀនសូត្រ​​ នៅ​អនុមហាវិទ្យាល័យ មហាវិទ្យាល័យ​និង​រួម​ចំណែក​ក្នុងការ​កសាង​ស្រុក​កំណើត”។
 

យើង​ខ្ញុំ​បន្ត​ធ្វើ​ដំណើរ​​​បញ្ច្រាស​ទន្លេ​ដា (Da) ទៅ​តាម​ទិសទន្លេដា ​(Da) ខាង​លើ និង​មកដល់​ឃុំ​ណឹម​ខាវ (Nam Khao) ទីនេះ​មាន​ជនជាតិ​កុង​រ (Cong) រស់​នៅ​ជាច្រើន ស្មើនឹង ៦៥ % នៃបរិមាណ​ប្រជាជន។ មិនអាច​ជឿជាក់​ថា នៅកណ្តាល​​តំបន់​ភ្នំ​ព្រៃ​ដាក់​ស្រយាល​នេះ​មាន​សាលា​មតេយ្យ​​មួយ​ដែល​បំពាក់​ឧបករណ៍​និង​សម្ភារៈ​ដ៏​គ្រប់​គ្រាន់​ដូចច្នេះ។ អ្នក​គ្រូ​នាយិកា ​សាលា​មតេយ្យ​​ណឹម​ខាវ (Nam Khao) និយាយឲ្យ​ដឹង​ថា សាលានេះ​ត្រូវបាន​កសាង​ នា​ឆ្នាំ២០១៤​ និង​មាន​ដើម​ទុន​វិនិយោគ​ជាង​ ៥ ពាន់​លាន​ដុង ពី​កម្មវិធី​រៀបចំ​ទីលំនៅវារីអគ្គីសនីឡើង​វិញ។ តាំង​ពី​​សាលាត្រូវបាន​កសាងដ៏ស្អាត ជន​ជាតិ​​កុង (Cong) ភ្ញាក់​រំលឹក​​នាំ​កូន​ទៅ​រៀន​។
 

ក្រៅពី​សាលា​ត្រូវបាន​កសាង​ស្អាត កូនសិស្ស​​ ជន​ជាតិ​​កុង (Cong) បាន​រៀន​នៅសាលា​ពាក់​កណ្តាល​​អន្តេវាសិក​ នា​បច្ចុប្បន្ននេះ​ក៏​បាន​ទទួល​ជំនួយ​របស់រដ្ឋាភិបាលផង​ដែរ។ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​ កុមារម្នាក់​រៀន​នៅ​មតេយ្យ​ដែលបាន​ជួយឧបត្ថម្ភ​ ២៦ ម៉ឺន ៣ ពាន់​ដុង ​ហេតុនេះ​​​​ កុមារ​មិន​បារម្ភ​ឃ្លាន​បាយ ឪពុក​និង​ម្តាយរបស់គេ​បាន​​ស្ងប់​ចិត្ត​ នៅ​ពេល​ធ្វើ​ស្រែ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច។
 

កម្មវិធី​ជួយឧបត្ថម្ភ​​កុមារ​មាន​ស្ថានភាព​រស់​នៅ​ពិបាក​ នៅ​ស្រុក​មឿង​តែ (Muong Te) មាន​ការ​ចូលរួម​របស់​សហគមន៍​និង​សហគ្រាស។ គំរូ​គឺ​សម្ព័ន្ធ​ក្រុមហ៊ុន ​ Vingroup បាន​ជួយ​ឧបត្ថម្ភការកសាង​​អគារ​​អន្តេវាសិកដ្ឋាន​ដ៏​ស្អាត និង​ទំនើបមួយ​សំរាប់​កូនសិស្ស ជនជាតិ​ម៉ាង​ (Mang)ស្ថិតនៅ​ឃុំ​ជុង​ត្រាយ (Chung Trai) ស្រុក​ណឹម​ញូន (Nam Nhun) ។

​ក្នុង​ដំណើរ​​បំពេញការងារលើកនេះ យើងខ្ញុំ​​បាន​ជួប​លោក​គ្រូ ង្វៀន​ហ៊ឹវ​ទ្រឿង (Nguyen Huu Truong) ​គឺគ្រូ​ម្នាក់​ដែល​រដ្ឋ​ចាត់​ទៅរៀន​ នៅ​មហាវិទ្យល័យ​​មួយ​ ស្ថិត​ក្នុង​ខេត្ត​ថាយ​ង្វៀន (Thai Nguyen)។ ប្រហែល​ជា​ដូច្នេះ ​បំណង​ប្រាថ្នា​កូនសិស្ស​ជនជាតិ​ឡាហ៊ូ (La Hu) ជនជាតិ​កុង (Cong) ជនជាតិ​ម៉ាង (Mang) នឹងឆ្លង​ទន្លេដា (Da) និងរៀនមហាវិទ្យល័យ ​នៅ​វាលទំនាប​​​ ដែល​គ្រូរូបនេះ​គិតគូរ​នៅ​ពេល​មុន​ រហូតដល់​​សព្វ​ថ្ងៃនេះ​បាន​​ក្លាយទៅ​ការពិតហើយ។


កម្លាំង​រស់​នៅ​តំបន់​ជាប់​ខ្សែព្រំដែន

ថ្ងៃដែល​យើង​ខ្ញុំ​​​មកទស្សនា​ឃុំណឹម​ខាវ (Nam Khao) ​ស្រុក​មឿង​តែ (Muong Te) និង​ជួប​​មេភូមិ លោក​ខ័ង​វ៉ាន់​ឡាន​ (Khoang Van Lan) ជាចៃដន្យ និង​អញ្ជើញ​យើងចូលរួម​ក្នុង​ពិធី​បួង​សួង​​ភូមិ។ គ្រូសែន​ថ្វាយ ឡ​វ៉ាន់​ចើ (Lo Van Cho) បាន​និយាយឲ្យ​ដឹង​ថា ឆ្នាំនេះ​ ជីវភាព​រស់​នៅ​របស់ជនជាតិ​កុង (Cong) បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ហើយ ដូច្នេះ​​ក្នុងពិធីបូងសួង​​នេះ គ្រូសែន​ថ្វាយ​ត្រូវ​បន្ថែម​ក្តីបួងសួង​ថ្មីៗ។ ឧទាហរណ៍ ​ការ​ចិញ្ចឹម​សត្វ​គោ ពពែ គប្បី​បួង​សួង​អាទិទេព​​បណ្តេញ​មេរោគ ដាំ​ស្រូវ​​គប្បី​ព្យាយាម​​កាត់​ស្មៅ លើកភ្លឺស្រែ… “ ​នៅពេល​​ជនជាតិ​កុង (Cong) តែងតែ​ផ្លាស់​ប្តូរ​ទីលំនៅ បណ្តា​ប្រការ​នេះ​គ្មានទេ ប៉ុន្តែឥឡូវនេះ​នៅ​ពេល​​បូងសួង​យើង​ត្រូវបាន​បន្ថែម​​ !” គ្រូសែន​ថ្វាយ ឡ​វ៉ាន់​ចើ (Lo Van Cho) បាន​និយាយ

បាន​ឲ្យ​ដឹង​ថា នា​ឆ្នាំ២០១៣ នៅពេល​ជនជាតិ​កុង (Cong)  ចាប់​ផ្តើម​ស្នាក់​នៅ​ភូមិដែល​ត្រូវ​បាន​រៀបចំ​ទីលំនៅ​ឡើងវិញ អាជ្ញាធរ​ស្រុក​មឿង​តែ (Muong Te) បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​​ដឹក​នាំ​ដោយ​ លោក​អនុប្រធាន​គណៈកម្មាការ​ប្រជាជន​ស្រុក ត្រឹន​ឌឹក​ហៀន (Tran Duc Hien) ។ ក្រុមការងារនេះ​បានហូប ស្នាក់នៅ​និងធ្វើការ​ជាមួយ​​បងប្អូនជាជាតិ ដើម្បី​ណែនាំ​ប្រជាជន​របៀប​ដាំ​ស្រូវទឹក ចិញ្ចឹមសត្វ។

​លោកហៀន (Hien) បាន​​រំលឹក​ឡើងវិញ នាពេល​នោះ ក្រុមការងារ​បាន​រួមជាមួយ​បងប្អូន​ប្រជាជនរាន​ដី​ លើកភ្លឺ​ស្រែ និង​បង្កើត​វាល​ស្រែ​កាំជណ្តើរ ដាំ​ស្រូវ ​ចូល​ក្នុង​ព្រៃ​និង​បង្រៀន​របៀប​ចិញ្ចឹមពពែ គោ​និង​ដាំដំណាំ​កៅស៊ូ។ នាពេល​យប់​ ​យុវជនក្នុងភូមិ​ប្រមូលគ្ន​​ច្រៀង​​ ហាត់​រាំ​បណ្តា​របាំ​ប្រពៃណីរបស់​ជនជាតិ​គេ។ ​​បន្ទាប់ពី ៤ ឆ្នាំតែប៉ុណ្ណោះ ឃុំណឹម​ខាវ (Nam Khao) បាន​មាន​វាល​ស្រែ​ដាំ​ស្រូវ​ទឹក​ទំហំ ២០០ ហិចតា វាល​ដី​ដាំដំណាំ​កៅស៊ូទំហំ ១១០ ហិច​តា។ ពី​ស្ថានភាព​ក្រីក្រ​ពេញ​មួយ​ឆ្នាំ រហូតដល់​បច្ចុប្បន្ននេះ ជនជាតិ​កុង (Cong) បាន​មាន​ស្បៀង​អាហារ​គ្រប់គ្រាន់​និង​មិន​បារម្ភ​ឃ្លាន​បាយ​ទៀតផង។


ភូមិរៀបចំទីលំនៅឡើងវិញ ស្ថតិនៅកណ្តាលទីរួមស្រុកមឿងតែ (Muong Te)។ ក្នុងភូមិនេះ អាជ្ញាធរស្រុក
បានរៀបចំគ្រួសារជនជាតិឡាហ៊ូ (La Hu) រស់ជាមួយជនជាតិថៃ (Thai) ដើម្បីបងប្អូនជនជាតិអាច
ផ្លាស់ប្តូរបទពិសោធន៍ផលិតកសិកម្មជាមួយគ្នា។ រូបថត៖ វៀតគឿង


ជ្រុងមួយនៃភូមិរៀបចំទីលំនៅឡើងវិញមានប្រព័ន្ធអគ្គីសនីនិងថ្នល់ផ្លូវស្អាត ស្ថិតនៅកណ្តាលទីរួម
ស្រុកមឿងតែ (Muong Te)។ រូបថត៖ វៀតគឿង


ហ្វូងពពែចំនួន ១០០ ក្បាលរបស់លោកចាងអាសេះ (Chang A Xe) ជនជាតិកុង (Cong) រស់នៅឃុំណឹមខាវ 
(Nam Khao)។ លោកសេះ (Xe) និយាយឲ្យដឹងថា តាំងពីឆ្នាំ២០១៤ រដ្ឋបានណែនាំបច្ចេកទេស ផ្គត់ផ្គង់
ដើមទុន ដើម្បីវិនិយោគចិញ្ចឹមពពែ គោ ដូច្នេះគ្រួសារលោកសេះ ទទួលបាន ១០០ លានដុង ក្នុងមួយឆ្នាំ។
រូបថត៖ ថុងធៀន


កងទ័ពការពារព្រំដែនភូមិបុំតើ (Bum To) ជួយបងប្អូនជនជាតិឡាហ៊ូ (La Hu) ច្រូតស្រូវ។
រូបថត៖ វៀតគឿង

មិន​ត្រឹម​តែ​ជនជាតិ​កុង (Cong) តែប៉ុណ្ណោះទេ ជនជាតិ​ឡាហ៊ូ (La Hu)  រស់​ក្នុង​ឃុំបុំ​តើ (Bum To) បាន​មាន​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ ដើម្បី​ចេញ​ផុត​ពី​ស្ថាន​ភាព​ក្រីក្រ។ នាពេល​ដែល​យើង​ខ្ញុំ​ទៅ​តាម​កម្មាភិបាល​សុខាភិបាល​ ឡេក្វាង​ហៀន (Le Quang Hien) ចុះពិនិត្យសុខភាព​តាម​កាល​កំណត់​សំរាប់លោកយាយ ភុង​ភីមឹ (Phung Phi Mu) (អាយុ ៩៦ ឆ្នាំ) រស់​នៅ​ភូមិ​ភីន​ខ (Phin Kho) យើង​ខ្ញុំ​បាន​ស្តាប់រឿង​រ៉ាវ់​អំពី​ការ​ផ្លាស់ប្តូរ​ជីវភាព​របស់​ជនជាតិ​​ឡាហ៊ូ (La Hu)   ដែល​លោកយាយ​រូប​នេះ​បាន​មើលឃើញ​ដោយ​ផ្ទាល់​ភ្នែក។

​ក្នុង​គំនិត​របស់​លោក​យាយមឹ (Mu) យាយ​មិន​ចង់​ចាំ​​ខ្លួន​បាន​ឆ្លងកាត់​​​ប៉ុន្មាន​រយៈពេល​ឃ្លានបាយ​​​ទេ តាំងពី​ពេលជនជាតិ​ឡាហ៊ូ (La Hu) មានទម្លាប់​បន្លាស់​ទីលំនៅ​លើបណ្តា​ភ្នំ​​ជាប់​ខ្សែ​ព្រំដែន។ ​ប៉ុន្តែ​នៅ​ពេល​មាន​ស្បៀងអាហារ​គ្រប់​គ្រាន់ យាយរូបនេះ​ចង់​ចាំ​ជានិច្ច។ យាយបាន​និយាយថា “ក្នុង​ក្តី​សុបិន ខ្ញុំ​​មិន​ជឿជាក់​​ថា​ មាន​ថ្ងៃ​ខ្ញុំ​មាន​ផ្ទះ​ឈើ​រឹងមាំ បាន​ហូបបាយ​​រហូតដល់​ឆ្អែត​និង​មើលឃើញ​កូនចៅ​ខ្ញុំ​អាច​អាន​អក្សរដូចឥឡូវនេះ”!

ក៏​ក្នុងឃុំ​បុំតើ (Bung To) នេះ ដោយ​ការជួយឧបត្ថម្ភ​​ដើម​ទុន ពូជ​និង​ជី របស់ធនាគារ​ពិភពលោក ជនជាតិ​ឡាហ៊ូ (La Hu) ក៏​បាន​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយការ​ដើម​ចេកទេស។

រហូតដល់​សព្វថ្ងៃនេះ ទាំងឃុំ​នេះ​មាន​ទំហំដាំ​​ដើម​ចេកទេសចំនួន ១០ ហិចតា ក្នុ​ងមួយ​ឆ្នាំ​ អាច​ប្រមូលផល​មួយ​រដូវ។ ​ចំពោះ​គ្រួសារ​មេភូមិភីខ (Phin Kho) លោកស្រី ភុង​យ៉​សោ (Phung Gio Xo) បាន​ដំ​ដើ​ម​ចេកទេស​​ទំហំ ១ ហិចតា មួយ​ឆ្នាំ​គ្រួសារ​លោកស្រី​រូបនេះ​ទទួល​បាន​ជិត ២០ លានដុង បូក​នឹង​ប្រាក់ចំណូលពី​ការ​លក់​ពពែ ដំឡូងមី​​ចំនួន ៣០ លាន​ដុង​ទៀត ​ដូច្នេះ​ក្នុង​មួយ​ឆ្នាំ គ្រួសារ​មេភូមិ​ស្វោ (Xo) អាច​រកស៊ី​បានប្រហែល ៥០ លាន​ដុង។

​បន្តដំណើរតាម​ដង​ទន្លេដា (Da) ដល់​ ​ពាមបីទន្លេ កន្លែង​ទន្លេដា (Da) ហូរចូល​ទន្លេ​ណឹម​ណា (Nam Na) និង​បាន​មើលឃើញ​ការផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង​នូវ​ជីភាពរស់​នៅ របស់​ជនជាតិ​ម៉ាង (Mang) រស់នៅ​ឃុំ​ជុង​ចាយ (Trung Chai) ស្រុក​ណឹម​ញូន (Nam Nhun)។

ជនជាតិ​ម៉ាង (Mang)  ត្រូវបាន​ចាត់ទុក​​មាន​ដើម​កំណើត​ នៅ​តំបន់​ពាយ័ព្យ។ ដោយ​ការ​រស់នៅ​​ញែកចេញ​ពីគ្នា ដូច្នេះ​មុនឆ្នាំ២០១១ ជនជាតិម៉ាង (Mang) ត្រូវប្រឈមមុខនឹង​គ្រោះថ្នាក់អន់​ថយ​ពូជសាសន៍ ថែមទាំង មូលហេតុ​រៀបការ​រវាងសាច់​ញាត្តិ តែងតែ​ផ្លាស់ប្តូរ​ទីលំនៅ​និង​បណ្តាទំនៀម​ទំលាប់ចាស់ហួសសម័យផង​ដែរ។
 
បន្ទាប់ពី ៥ ឆ្នាំ​អនុវត្តន៍​គម្រោង​ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​ក្នុង​តំបន់​បណ្តា​ជនជាតិ ៖ ម៉ាង (Mang) ឡាហូ (La Hu) កុង (Cong) កើឡាវ (Co Lao) ២០១១ - ២០២០”របស់​រដ្ឋាភិបាល អាជ្ញាធរ​ខេត្តឡាយ​ចូវ (Lai Chau) ដែលបាន​ផ្តល់​បរិយាកាស​ថ្មី​សំរាប់​បណ្តាភូមិ​​របស់​ជនជាតិ​ម៉ាង​ (Mang) នៅ​ជុងង​ចាយ (Trung Chai) និយាយដោយឡែក​និង​នៅ​ខេត្ត​ឡាយចូវ (Lai Chau) ​និយាយរួម។


ស្ត្រីជនជាតិកុង (Cong) រស់នៅឃុំណឹមខាវ (Nam Khao) ពាក់សម្លៀកបំពាក់ប្រពៃណី។
រូបថត៖ វៀតគឿង


កម្មាភិបាលសុខាភិបាល ឡេក្វាងហៀន  (Le Quang Hien) ចុះពិនិត្យសុខាភាព តាមកាលកំណត់
សំរាប់លោកយាយ ភុងភីមឹ (Phung Phi Mu) (អាយុ ៩៦ ឆ្នាំ) ជនជាតិឡាហ៊ូ (La Hu) រស់នៅភូមិភីនខ
(Phin Kho) ឃុំបុំតើ (Bum To) ។ រូបថត៖ វៀតគឿង


ជនជាតិកុង (Cong) រស់ក្នុងឃុំណឹមខាវ (Nam Khao) ទិញអាហារ នៅផ្សាទំនើបតូចមួយដែលបានបើកនៅកណ្តាលឃុំ។ រូបថត៖ វៀតគឿង

រហូតដល់បច្ចុប្បន្ននេះ ១០០%នៃភូមិសាស្ត្ររស់នៅរបស់ជនជាតិម៉ាង (Mang) ឡាហូ (La Hu) កុង (Cong)
បានគ្របដណ្តប់សេវាកម្មទូរសព្ទចល័ត សេវាកម្មទូរទស្សរ៍ ដើម្បីឆ្លើយតបតំរូវការទាក់ទងនិងលើកកម្ពស់
ជីវភាពវប្បធម៌របស់បងប្អូនជនជាតិ។ រូបថត៖ វៀតគឿង


ក្រុមស្តែងសិល្បៈជនជាតិឡាហ៊ូ (La Hu) នៅឃុំបុំតើ (Bum To) ហាត់រាំស្គររបស់ជនជាតិគេ។
រូបថត៖ វៀតគឿង

នៅ​ពេល​និយាយ​អំពី​ឃុំទ្រុង​ចាយ (Trung Chai)ជន​រួមជាតិ​រស់​ក្នុង​ខេត្ត​ឡាយចូវ (Lai Chau) បាន​ចាត់​ទុក​ទីនេះ​គឺ​“ព្រះរាជាណាចក្រ​”ចិញ្ចឹម​។ គំរូ​គឺ​គ្រួសារ​លោក​ តាវ​អាតោយ (Tao A Toi) ​រស់​នៅភូមិ​ណឹម​ណោ១ (Nam No) ចិញ្ចឹម​​សត្វគោចំនួន ១០០ ក្បាល​ និងមានគ្រួសារ​ផ្សេងជាច្រើន​បាន​ចិញ្ចឹម​គោ​ចំនួន​ជិត​រាប់សិបក្បាល​។
 
បញ្ចប់​ដំណើរ​ការ​និង​ស្វែងយល់​អំពី​ជនជាតិ​ទាំង​បី​ដែល​​ធ្លាប់មាន​ស្ថានភាពរស់​នៅ​លំបាក​បំផុត​ នៅ​ខេត្ត​ឡាយចូវ (Lai Chau) ​ក្នុង​ដួងចិត្ត​ខ្ញុំ​ស្រាប់តែ​​បង្កើត​ចំណាប់អារម្មណ៍​មិន​អាច​ពិពណ៌នា​អំពី​ជីវភាព​ថ្មី​ដែល​កំពុង​រីកចំរើន​នៅ​​តំបន់​ទន្លេដា (Da) ខាង​លើ។ សព្វថ្ងៃនេះ  ជនជាតិកុង (Cong) ជនជាតិ​ម៉ាង (Mang) ជនជាតិឡាហ៊ូ (La Hu) រស់​នៅ​ភូមិសាស្ត្រខេត្ត​ឡាយ​ចូវ (Lai Chau) បាន​ចេញ​ផុត​ពី​ជីវភាព​ “ស្លឹក​ពណ៌លឿង” ដើម្បី​បោះ​ជំហាន​ជា​បណ្តើរៗ​ក្នុង​ការកសាង​ជីវភាព​សុខដុមរមនា​និង​សុខសាន្ត​ នៅ​តំបន់​ជាប់ខ្សែព្រំដែន​​នៃមាតុភូមិ​./.



នៅ​ខេត្ត​ឡាយចូវ (Lai Chau) បរិមាណ​ជនជាតិឡាហ៊ូ (La Hu) មាន​ប្រហែល​ ១០.០០០ នាក់ ជនជាតិ​ម៉ាង (Mang) ប្រហែល​ជាង ៣.៦០០ នាក់ ជនជាតិកុង (Cong) ១.១០០ នាក់។

អត្ថបទ៖ ថុង​ធៀន រូបថត៖ វៀតគៀង -ថុង​ធៀន


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top