ផ្ទាំងគំនូរ ហាងត្រុង (Hang Trong) បានគេស្គាល់ជាយូរមក ហើយថាជាផ្ទាំងគំនូរប្រជាប្រិយដ៏ល្បីល្បាញមួយនៅអតីតរាជធានីថាំងឡុង – ហាណូយ។ (Thang Long – Ha Noi) ។ ទោះយ៉ាងណាក៏ដោយ ក្នុងជីវិតសម័យទំនើប ផ្ទាំងគំនូរប្រជាប្រិយនេះ បានបំភ្លេចចោលបន្តិចម្តងៗនៅក្នុងបរិស្ថានទីក្រុង។ ដោយមានបំណងចង់នាំយកផ្ទាំងគំនូរ ហាងត្រុង (Hang Trong) ត្រឡប់ទៅសិល្បៈសហសម័យវិញ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាមមានគម្រោង “ពីប្រពៃណីដល់ប្រពៃណី” ដោយការធ្វើឱ្យគំនូរប្រជាប្រិយនេះកាន់តែស្រស់ស្រាយពីវត្ថុធាតុដើមប្រពៃណី សូត្រ និងម្រ័ក្សណ៍ខ្មុកនៃវិចិត្រសិល្បៈវៀតណាម។
ប្រជាជនហាណូយមានចំណូលចិត្តព្យួរផ្ទាំងគំនូរ ហាងត្រុង (Hang Trong) នៅផ្ទះរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីឆ្នាំ ១៩៥៤ គំនូរ ហាងត្រុង (Hang Trong) បានបំភ្លេចចោលបន្តិចម្តង ៗ ។ រហូតមកដល់ពេលនេះ មានតែវិចិត្រករ ឡេឌីញងៀម (Le Dinh Nghiem) ប៉ុណ្ណោះដែលខិតខំប្រឹងប្រែងថែរក្សានិងអភិរក្សគំនូរ ហាងត្រុង (Hang Trong) ។ វិចិត្រករ ង្វៀន ថេសើន (Nguyen The Son) និងវិចិត្រករ ទ្រាវខាកទៀត (Trieu Khac Tien) និងនិស្សិតមួយចំនួនបានចាប់ផ្តើមគម្រោង “ពីប្រពៃណីដល់ប្រពៃណី” ចាប់ពីខែកញ្ញា ឆ្នាំ ២០២០ ដោយមានការគាំទ្រ និងណែនាំពីវិចិត្រករ ឡេឌីញងៀម (Le Dinh Nghiem)។
គម្រោង "ពីប្រពៃណីដល់ប្រពៃណី" បានរៀបចំការតាំងពិពណ៌បង្ហាញស្នាដៃរបស់និស្សិតចំនួន ៣០ នាក់ដែលគូរនៅលើសូត្រ និងម្រ័ក្សណ៍ខ្មុក ជាលើកដំបូង នៅចុងឆ្នាំ ២០២០ ហើយទទួលបានភាពជោគជ័យដែលមិននឹកស្មានដល់ ដោយមានអ្នកទស្សនាចំនួន ២០០០ នាក់។ បន្ទាប់ពីជោគជ័យនៃការតាំងពិព័រណ៍លើកមុន គម្រោង “ពីប្រពៃណីដល់ប្រពៃណី” បន្តរៀបចំការតាំងពិព័រណ៍នៅអារាម (Nam) រដ្ឋធានីហាណូយ (Ha Noi) រហូតដល់ចុងខែមីនា ឆ្នាំ២០២១។ ស្នាដៃទាំងអស់សុទ្ធតែមានការបំផុសគំនិតមកពីគំនូរ ហាងត្រុង (Hang Trong) របស់វិចិត្រករវ័យក្មេង ។