• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ធ្វើរស់ឡើងវិញនូវគំនូរប្រជាប្រិយ

គូរ​​​គំនូរ​​ប្រជាប្រិយ​ដោយ​បខ្មៅ​ដៃ ​ចាក់​ទឹក​ខ្មៅ​ដោយបច្ចេកទេស​លេខនាវិចិត្រសិល្បៈ ដែល​បាន​អនុវត្ត​ ដោយ វិចិត្រករ ង្វៀន​ស្វឹន​ឡាម (Nguyen Xuan Lam)  ​សហការ​ជាមួយក្រុមហ៊ុន TiredCity បានបោះពុម្ភ​គំនូរ​​ប្រជាប្រិយ​លើ​អាវ​យឺត ​កាបូប​ស្ពាយ ​និងបាន​រួម​ចំណែក​​ ក្នុង​ការ​ឃោសនា​​សិល្បៈ​ប្រជាប្រិយ ​របស់​ប្រជាជន​វៀតណាម​​ ដល់​ស្រទាប់​យុវវ័យ។

វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam)  បានបង្កើតនាឆ្នាំ១៩៩៣ ប៉ុន្តែលោកតែងតែនឹកអាល័យ ស្វែងយល់នូវប្រវត្តិសាស្ត្រ មើលឃើញសោភណ្ឌភាពនៃវិចិត្រកម្ម ដូច្នេះវិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ចាប់ផ្តើមគម្រោងអំពីការគូរគំនូរប្រជាប្រិយ តាំងពីខែមេសាឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៦ ក្នុងនោះមានគំនូរ ២០ ផ្ទាំង “មាន់និងផ្កាកុលាប” “ពិធីរៀបការកណ្តុរ” “ជ្រូកមួយហ្វូង”… ឬវិរៈបុរស ក្នុងប្រវត្តិសាស្ត្រ ដូចជា៖ “ភូដុងធៀនវឿង (Phu Dong Thien Vuong) ” “លោកយាយទ្រាវ (Ba Trieu) ជិះដំរី ” …ទន្ទឹមនឹងនោះ គំនូរមួយចំនួនយកគំនិតបំផុសពីគំនូរសក្ការៈបូជា នៅខេត្តងេអាន (Nghe An) និងគំនូរវិរៈបុរស នៅខេត្តវិញភុក (Vinh Phuc)។


វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បង្ហាញគំហើញថ្មីរបស់ខ្លួនចំពោះប្រភេទគំនូរប្រជាប្រិយ។

មួយក្នុងបណ្តាប្រធានបទត្រូវបានវិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ចូលចិត្តបំផុតក្នុងវិចិត្រសិល្បៈនោះគឺការគូរបណ្តារូបភាពសត្វដែលជិតស្និទ្ធនឹងជីវភាពរបស់ប្រជាជនវៀតណាម។


ការតាំងពិព័រណ៍គំនូរប្រជាប្រិយដែលគូរឡើងវិញ ដោយវិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam)
បានដាក់តាំង សំដៅឧទ្ទេសនាមដល់មហាជនក្នុងស្រុកនិងអន្តរជាតិ នាដើមឆ្នាំ២០១៧។


ការតាំងពិព័រណ៍គំនូរប្រជាប្រិយនេះរបស់វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បានទាក់ទាញ
ភ្ញៀវបរទេសនិងក្នុងស្រុកជាច្រើន វាយតំលៃខ្ពស់។


គំនូរប្រជាប្រិយរបស់វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បានបោះពុម្ភលើកាត សៀវភៅតូច

តាមរចនាបទគូររបស់វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) គាត់តែងតែយកចិត្តទុកដាក់លើផ្នែកលំអិត និងនិន្នាការការពិត។ ហេតុនេះ វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បានប្រើប្រាស់បច្ចេកទេសរំលីង សំដៅកកើតរូបភាព។ ជាពិសេស វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បានគូរដោយខ្មៅដៃ ដើម្បីធានាភាពសាមញ្ញ។ បន្ទាប់ពីផ្តិតចំលង លើកំព្យូរទ័រ វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ក៏ប្រើប្រាស់បច្ចេកទេសចាក់ពណ៌ ផងដែរ ដើម្បីបង្កើតផ្ទាំងពណ៌ជាធម្មជាតិ ប៉ុន្តែទំនើបក្នុងគំនូររបស់ខ្លួន។

គំនូរ“សត្វខ្លាំប្រាំក្បាល” គឺជាគំនូរដំបូងដែលវិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បានគូរ តាមចំណូលចិត្តរបស់គាត់។ ក្នុងគំនូរនេះ វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) បានរក្សារបៀបសិប្បកម្ម សំ​ដៅ​កកើតរូបភាព ប៉ុន្តែវិចិត្រកររូបនេះក៏ប្រើប្រាស់បច្ចេកទេសលេខនាវិចិត្រសិល្បៈទំនើប៖ គូរបន្ថែមផ្នែកមួយចំនួន ដូចជា៖ ពពកហោះ កែវភ្នែកនៃសត្វខ្លា សំដៅបង្កើតលក្ខណៈសិល្បៈ នាសម័យកាលបច្ចុប្បន្ន។។

គឺជាយុវជនម្នាក់ដែលមានបំណង់ប្រាថ្នានូវប្រគល់វប្បធម៌ប្រពៃណីរបស់ប្រជាជាតិដល់ទស្សនិកជារស់ក្នុងសម័យ​​ទំនើប វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam)  ធ្លាប់រៀបចំការតាំងពិព័រណ៍នូវគម្រោងការរបស់ខ្លួន​ នាខែកុម្ភៈ ឆ្នាំ២០១៧។ គំនូរប្រជាប្រិយបីផ្ទាំង ក្នុងចំណោមគំនូរ ២០ ផ្ទាំងរបស់វិចិត្រករវិចិត្រករ ង្វៀន​ស្វឹន​​ឡាម (Nguyen Xuan Lam)  រួមមាន៖ “សត្វខ្លាំប្រាំក្បាល” “ថាញយ៉ង់ (Thanh Giong)” “សត្វក្រៀល” ដែល​ទទួល​ការអញ្ជើញសហការពីក្រុមហ៊ុន  TiredCity ដើម្បីបោះពុម្ភគំនូរទាំងខាងលើនេះលើអាវយឺត កាបូបស្ពាយ សៀវ​ភៅតូច។ ការងារនេះបានផ្តល់ទឹកមុខថ្មីនិងទំនើប សំរាប់ផ្តល់ឪកាសដើម្បីគំនូរប្រជាប្រិយបានជិត​ឈាន​ខិត​ដល់ស្រទាប់យុវវ័យ។

នាយកខាងវិចិត្រសិល្បៈនៃក្រុមហ៊ុន TiredCity លោកង្វៀនវៀតណាម (Nguyen Viet Nam) បាននិយាយឲ្យដឹងថា៖ រហូតដល់បច្ចុប្បន្ននេះអាវយឺតចំនួន ៥០ បានបោះពុម្ភគំនូរប្រជាប្រិយរបស់ក្រុមហ៊ុន TiredCity ដែលឧទ្ទេសនាមដល់មហាជន និងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ប្រការនេះផ្តើមឡើងស្នេហា និងចំណាប់អារម្មណ៍​ចំពោះប្រភេទគំនូរប្រជាប្រិយ ពីស្រទាប់យុវវ័យ នាបច្ចុប្បន្ននេះ./. 


គំនូរ “ហាងត្រុង (Hang Trong)  សត្វខ្លាប្រាំក្បាល” របស់វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ។

គំនូរ“ដុងហូ (Dong Ho) ថាញយ៉ង់ (Thanh Giong) ” របស់វិចិត្រករ ង្វៀនស្វឹនឡាម
(Nguyen Xuan Lam)។


គំនូរ ដុងហូ (Dong Ho) លោកយាយបាទ្រៀវ (Ba Trieu) ” របស់វិចិត្រករ
ង្វៀនស្វឹនឡាម (Nguyen Xuan Lam)។


គំនូរ “ហាងត្រុង (Hang Trong)  វិរៈបុរសមួយរូប ” របស់វិចិត្រករ ង្វៀនស្វឹនឡាម
(Nguyen Xuan Lam)។


គំនូរ“ដុងហូ (Dong Ho) ប្រទេសជាតិសុខសាន្ត” របស់វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ។

គំនូរ“​​​ដុង​ហូ​ (Dong Ho) មាន់​និង​ផ្កាកុលាប” របស់​វិចិត្រករ ង្វៀន​ស្វឹន​ឡាម (Nguyen Xuan Lam) ​។


គំនូរ“ដុងហូ (Dong Ho) ហ្វូងត្រី” របស់វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ។

គំនូរសក្ការៈបូជាវិរបុរសមួយរូប នៅខេត្តវិញភុក (Vinh Phuc)របស់វិចិត្រករ
ង្វៀនស្វឹនឡាម (Nguyen Xuan Lam) ។


គំនូរប្រជាប្រិយត្រូវបាន វិចិត្រករ ង្វៀនស្វឹនឡាម (Nguyen Xuan Lam) តែងតែ
គូរវត្ថុនិងឧបករណ៍ប្រចាំថ្ងៃ។
 

រូបថត៖ ង៉ឹនហា រូបថត៖ ខាញឡុង

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top