• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ធ្វើដំណើរតាមបណ្តោយផ្លូវក្បែរសមុទ្រដ៏ស្រស់ស្អាតបំផុត នៅប្រទេសវៀតណាម

ខេត្តនិញធ្វឹន (Ninh Thuan) ពោរពេញទៅដោយ​​ថ្ងៃក្តៅនិងខ្យល់បានទាក់ទាញភ្ញៀវទេសចរណ៍ ពីព្រោះវាល​​ឆ្នេរសមុទ្រដ៏វែងនិង​​ស្រស់ស្អាតចាប់ពីកាណា (Ca Na) ដល់នីញជឹ (Ninh Chu) វិញហ៊ី (Vinh Hy) ប៊ិញទៀន (Binh Tien) ជាពិសេស ខ្សែផ្លូវប្រវែង ៨០ គីឡូម៉ែត្រ ចាប់ពីសមុទ្រកាណា (Ca Na) ដល់ឧបទ្វីបប៊ិញឡឹប (Binh Lap) ស្ថិតក្នុងភូមិសាស្ត្រខេត្តនិញធ្វឹន (Ninh Thuan) ទេសភាព​​ធម្មជាតិបរិសុទ្ធនិងមិនទាន់ប៉ះពាល់ដោយសកម្មភាពទេសចរណ៍ទន្ទឹមនឹងនេះ បានចាត់ទុកដូចជា​​មួយក្នុងចំណោមបណ្តាខ្សែផ្លូវ​​ក្បែរឆ្នេរសមុទ្រស្រស់ល្អាតបំផុតនៅប្រទេសវៀតណាម

ពីទីក្រុងផានរ៉ាង (Phan Rang) ដល់ ឈូងសមុទ្រវិញហ៊ី (Vinh Hy)៖ ខ្សែផ្លូវឆ្លងកាត់តំបន់វាលខ្សាច់តូច

បើសិនជាធ្វើដំណើរតាមទិសខាងត្បូង ដល់ទិសខាងជើង ទីកន្លែងចាប់ផ្តើមគិតពីសមុទ្រកាណា (Ca Na) (ស្រុកធ្វឹនណាម (Thuan Nam) តាមបណ្តោយផ្លូវជាតិ ១ A  រហូតដល់ទីក្រុង ផានរ៉ាង (Phan Rang) ក្រោយនោះតភ្ជាប់នឹងខ្សែផ្លូវ ឆ្លងកាត់ឈូងសមុទ្រវិញហ៊ុ (Vinh Hy) (ស្រុកនីញហាយ) (Ninh Hai) ឆ្ពោះទៅកាន់ឧបទ្វីបប៊ិញឡឹប (Binh Lap) (តំបន់ជាប់នឹងភូមិសាស្ត្រខេត្តខាញហ័រ (Khanh Hoa))។

ប្រវែង ៣ គីឡូម៉ែត្រ  ខ្សែផ្លូវនេះចាប់ផ្តើមពីឆ្នេរសមុទ្រកាណា (Ca Na) ដែលមានរូបរាងកោងដូចជាកណ្ឌៀវ និងហ៊ុំព័ទ្ធខ្សែផ្លូវជាតិនេះ។ នេះគឺជាទីកន្លែងពិសេស នៅប្រទេសវៀតណាម ពីព្រោះមានទាំងខ្សែផ្លូវគោក និងទាំងខ្សែផ្លូវដែក ស្ថិតក្បែរសមុទ្របំផុត ថែមទាំងខ្សែផ្លូវបត់បែន ផងដែរ។ ម្ខាងគឺសមុទ្រ ម្ខាងទៀតគឺភ្នំរកេតរកូត។


ឆ្នេរសមុទ្រកាណា (Ca Na) - ទីកន្លែងពិសេស ពីព្រោះនៅទីនោះមានទាំងផ្លូវគោក និងទាំងផ្លូវដែក
ស្ថិតក្បែរសមុទ្របំផុត។


លើកំណាត់ផ្លូវឆ្លងកាត់ភូមិសើនហាយ (Son Hai) (ឃុំភឿកយីញ (Phuoc Dinh) ស្រុកធ្វឹនណាម (Thuan Nam))
យើងខ្ញុំងាយស្រួលមើលឃើញបឹងចិញ្ចឹមបង្កង ស្ថិតនៅកណ្តាលវាលខ្សាច់។


ទួលខ្សាច់ណាមគឿង (Nam Cuong) ទំហំប្រហែល ៧០០ ហិចតា - ទីកន្លែងមិនអាចបំភ្លេច ក្នុងដំណើរការស្វែងយល់ភូមិសាស្ត្រ នីញធ្វឹន (Ninh Thuan)។

រមណីយដ្ឋានហាងរ៉ាយ (Hang Rai) ឧទ្យានជាតិ ណុយជួ (Nui Chua) និញធ្វឹន (Ninh Thuan)  ទីកន្លែងមានទឹកឡើងនិងចុះតាមជំនោរ ដែលបង្កើតភាពស្រស់ស្អាតពីផ្កាថ្ម ក្រៅពីទឹកសមុទ្រថ្លា ខ្យល់បក់ត្រជាក់ ថែមទាំងមកទស្សនានៅទីនេះ ភ្ញៀវអាចស្ទូចត្រីសមុទ្រ ផងដែរ។

ដឹមណាយ (Dam Nai)  ស្រុកនិញហាយ (Ninh Hai) ខេត្តនិញធ្វឹន (Ninh Thuan)។

ផ្សារលក់ត្រី ឡាងណាយ (Lang Nai) ខេត្តនិញធ្វឹន (Ninh Thuan)។


ផ្កាដើមដំបងយក្ស រីកលើវាលខ្សាច់ ស្ថិតនៅក្បែរខ្សែផ្លូវនេះ។


កំណាត់ផ្លូវដែលចាប់ពីទីក្រុងផានរ៉ាង (Phan Rang) ដល់ ថាបចាម (Thap Cham) ឆ្ពោះទៅ កាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy) ដល់កោះប៊ិញឡឹប (Binh Lap) ត្រូវបានឆ្លងកាត់ភូមិដាំទំពាំងបាយជូរ ថាយអាន (Thai An)។ ចំការដាំទំពាំងបាយជូរនៅទីនេះមានផ្លែជាច្រើន នឹងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។


ឆ្លងកាត់តំបន់វាលខ្សាច់តូច ស្ថិតក្នុងភូមិសាស្ត្រមុយយីញ (Mui Dinh) (ស្រុកធួនណាម) (Thuan Nam) ពោរពេញទៅដោយខ្យល់និងថ្ងៃក្តៅ ទីកន្លែងមានហ្វូងចៀមកំពុងស៊ីស្មៅដែលបន្សល់នៅចិញ្ចើមផ្លូវ ក្រោមជើងភ្នំថ្ម។

បន្តធ្វើដំណើរលើផ្លូវពោរពេញទៅដោយខ្យល់បរិសុទ្ធមកពីសមុទ្រ នាំភ្ញៀវឆ្លងកាត់វាលខ្សាច់ ស្ថិតក្នុងតំបន់​មុយ​យីញ​ (Mũi Dinh) ស្រុកធ្វឹនណាម (Thuận Nam) នៅទីនោះមានភូមិនេសាទក្បែរសមុទ្រ។ នៅឆ្ងាយ ៗ បន្តិច ហ្វូង​ចៀមកំពុងស៊ីស្មៅដែលបន្សល់នៅចិញ្ចើមផ្លូវ ក្រោមជើងភ្នំថ្ម។
 

ពីខែសីហាដល់ខែតុលាគឺរដូវទំពាំងបាយជូរទុំ និងបណ្តាពិធីបុណ្យពិសេសរបស់ជនជាតិចាម បានរៀបចំ។ ជាពិសេស ខ្សែផ្លូវឆ្លងកាត់ភូមិសើនហាយ (Son Hai) ឃុំភឿកយីញ (Phuoc Dinh) ស្រុកធ្វឹនណាម (Thuan Nam) មើលឃើញបឹងចិញ្ចឹមបង្កងលើវាលខ្សាច់ដែលជាមុខរបរពិសេសសំរាប់ប្រជាជនរស់នៅតំបន់នេះ។ ពីខ្សែផ្លូវនេះ ភ្ញៀវអាចមកទស្សនា ទួលខ្សាច់ណាមកឿង (Nam Cuong) ទំហំ ៧០០ ហិចតា ដែលជាទីកន្លែងកប្បីមកនិងស្វែងយល់ ក្នុងដំណើរការទេសចរណ៍តំបន់ពោរពេញទៅដោយថ្ងៃក្តៅនិងខ្យល់ នៃខេត្តនិញធ្វឹន (Ninh Thuan)។

ខេត្តនិញធ្វឹន (Ninh Thuan) ស្ថិតនៅខាងត្បូងនៃភាគកណ្តាល មានឆ្នេរសមុទ្រធម្មជាតិនិងស្រស់ស្អាត។ ភ្ញៀវទេសចរណ៍អាចមកទស្សនា នៅពេលណាក៏បាន ប៉ុន្តែ ចាប់ពីខែមេសា ដល់ខែមីថុនា ពិតជាសមស្របនឹងវិស្សមកាលសប្បាយរីករាយ នៅតំបន់សមុទ្រ។ 


កំណាត់ផ្លូវដែលចាប់ពីទីក្រុងផានរ៉ាង (Phan Rang) ដល់ ថាបចាម (Thap Cham) ឆ្ពោះទៅ កាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy) ដល់កោះប៊ិញឡឹប (Binh Lap) បានឆ្លងកាត់ភូមិដាំទំពាំងបាយជូរ ថាយអាន (Thai An) (ឃុំវិញហាយ (Vinh Ha) ស្រុកនិញហាយ) (Vinh Hai Ninh Hai)។ នៅទីនោះមានកសិដ្ឋានដាំទំពាំងបាយជូរ ស្ថិតនៅកណ្តាលតំបន់រាំងស្ងួត។ មកទស្សនាចំការដាំទំពាំងបាយជូរ ពិសាផ្លែទំពាំងបាយជូរទុំនិងផ្អែម ពិសាស្រាក្រហមដែលធ្វើពីផ្លែប្រភេទនេះ ហើយមានអារម្មណ៍ជ្រះថ្លាមុនពេលបន្តដំណើរការ។



ឈូងសមុទ្រវិញហ៊ី (Vinh Hy) ៖ឈូងសមុទ្រហាឡុង (Ha Long) នៅភាគកណ្តាលវៀតណាម

កំណាត់ផ្លូវ ចាប់ពីទីក្រុងផានរ៉ាង (Phan Rang) ដល់ឈូងសមុទ្រវិញហ៊ី (Vinh Hy) គឺខ្សែផ្លូវមានរូបរាងដូចធ្នូរហ៊ុំព័ទ្ធឧទ្យានជាតិណុយជូ (Nui Chua) ទីកន្លែងដែលសមុទ្រវាតដីព្រៃ។ យើងចាត់ទុកថា កំណាត់ផ្លូវនេះគឺស្អាតនិងរហោស្ថាន។ ជាពិសេសទេសភាពហាងរ៉ាយ (Hang Rai)  រួមមានវាលផ្កាថ្មធំល្វឹងល្វើយ បង្កើតសោភណ្ឌភាពរហោស្ថាននិងទិដ្ឋភាពពិសេស ដែលធម្មជាតិបានអោយទីនេះ។

 

ឈូងសមុទ្រវិញហ៊ី (Vinh Hy) គឺមួយក្នុងចំណោមឈូងសមុទ្រស្អាតទាំងបួននៃប្រទេស​វៀតណាម ស្ថិតនៅទិស¬ឦសាននៃខេត្តនិញធ្វឹន (Ninh Thuan) ចំងាយពីទីក្រុងផានរ៉ាង (Phan Rang) ប្រហែល ៤០ គីឡូម៉ែត្រ ស្ថិតនៅលើតំបន់ឧទ្យានជាតិ​ណុយ​ជូ (Nui Chua)។ 

ដោយខ្សែផ្លូវបត់បែន ទឹកសមុទ្រថ្លា ដូច្នេះឈូងសមុទ្រវិញហ៊ី (Vinh Hy) បានចាត់ទុកគឺមួយក្នុងចំណោមបណ្តាឈូងសមុទ្រស្អាតបំផុត នៅប្រទេសវៀតណាម ឬប្រៀបធៀបដូចជាឈូងសមុទ្រហាឡុង (Ha Long) នៃភាគកណ្តាល នៅប្រទេសវៀតណាម។ សោភណ្ឌភាពរហោស្ថាន ស្អាតពេញភ្នែក ដូច្នេះសម្ព័ន្ធក្រុមហ៊ុន បានវិនិយោគ resort លំដាប់ផ្កាយ ៦ ដំបូងបង្អស់ នៅប្រទេសវៀតណាម ដែលមានឈ្មោះ (ហៅថា Amanơi) រួមមានមណ្ឌលលំហែកាយចំនួន ៣៦ ទីកន្លែង ក្នុងនោះមាន pavilion ចំនួន ៣១ និង villa ចំនួន ៥ ទទួលស្តង់ដារអន្តរជាតិ ស្ថិតនៅជួរភ្នំណុយជូ។

នេះគឺជាមណ្ឌាល resort បានទស្សនាវដ្តី ជ្រើសតាំងគឺមួយក្នុងចំណោម ៣៣ សណ្ឋាគារថ្មីនិងល្អបំផុត លើពិភពលោក នាឆ្នាំ២០១៤។ គុណភាពរបស់មណ្ឌលលំហែកាយនេះឆ្លើយតបនឹងស្តង់ដារអន្តរជាតិ គូរប្លង់យ៉ាងស្អាត ថែមទាំងការទីតាំងល្អ ស្ថិតនៅកណ្តាលភូមិសាស្ត្រនិញធ្វឹន (Ninh Thuan)។


កំណាត់ផ្លូវបត់បែនឆ្ពោះទៅកាន់ឈូងសមុទ្រវិញហ៊ី (Vinh Hy)។

ឈូងសមុទ្រវិញហ៊ី (Vinh Hy) គឺមួយក្នុងចំណោមបណ្តាឈឈូងសមុទ្រស្អាតបំផុត
នៅប្រទេសវៀតណាម។


ទ្រុងចិញ្ចឹមគ្រឿងសមុទ្រ លើឈូងសមុទ្រវិញហ៊ី (Vinh Hy)។

គយគន់ផ្កាថ្មដោយការជិះនាវាដែលមានបាតធ្វើពីកញ្ចក់
នៅឈូងសមុទ្រវិញហ៊ី (Vinh Hy)។


ពីឈូងសមុទ្រវិញហ៊ី (Vinh Hy) សម្លឹងមើល រួមមានមណ្ឌលលំហែកាយចំនួន ៣៦ ទីកន្លែង ក្នុងនោះ pavilion ចំនួន ៣១ និង villa ចំនួន ៥ ទទួលស្តង់ដារអន្តរជាតិ ពេលខ្លះបាំងបាត់ ពេលខ្លះលេចចេញច្បាស់លើជួរភ្នំណុយជូ
(Nui Chua) ហ៊ុំព័ទ្ធដោយព្រៃភ្នំ ខាងមុខគឺសមុទ្ររហោស្ថាននៃឈូងសមុទ្រវិញហ៊ី (Vinh Hy)។


ទេសចរណ៍នៅឈូងសមុទ្ររហោស្ថាន និងទទួលអារម្មណ៍មិនអាចភ្លេចបានក្នុងដួងចិត្តភ្ញៀវ។

បន្ទាប់ពីគយគន់ផ្ទាំងផ្កាថ្មគ្រប់ពណ៌ មុជទឹកសមុទ្រ ភ្ញៀវនឹងមកទស្សនាទ្រុងចិញ្ចឹមគ្រឿងសមុទ្រ។ ក្រៅពីការលេងកម្សាន្តនិងស្ទួចត្រី ភ្ញៀវអាចពិសាគ្រឿងសមុទ្រដែលគេចូលចិត្ត នៅនឹងកន្លែងចិញ្ចឹម។ តំលៃគ្រឿងសមុទ្រប្រហែលពី ១៥ ម៉ឺន ដល់ ៤០ ម៉ឺនដុង តាមប្រភេទ។ តំលៃជួលនាវា ១៥ ម៉ឺនសំរាប់ម្នាក់ ឬ ពីរលានដុងសំរាប់ក្រុមភ្ញៀវចំនួន ២០ នាក់ សំរាប់ជើងនាវាមួយ។
 

Amanoi Resort (គេហៅថា Amanơi) នៅឈូងសមុទ្រវិញហ៊ី (Vinh Hy) (ឃុំវិញហាយ (Vinh Hai) ស្រុកនិញហាយ (Ninh Hai) ខេត្តនិញធ្វឹន (Ninh Thuan)) បានវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុន Amanresort លំដាប់ផ្កាយប្រាំមួយ ដំបូងនៅប្រទេសវៀតណាម និងគឺមួយក្នុងចំណោម ៣៣ សណ្ឋាគារល្អបំផុត នាឆ្នាំ២០១៤ ដែលបានទស្សនវដ្តី Condé Nast Traveler ជ្រើសតាំង។ 

ត្រើយម្ខាងនៃចំណោតវិញហ៊ី (Vinh Hy) គឺទិដ្ឋភាពរួមនៃកោះប៊ិញហ៊ឹង (Binh Hung) នៅកណ្តាលសមុទ្រ។ ចំណោតនេះគឺជាទីកន្លែងឈប់សំរាកសំរាប់ភ្ញៀវ ដើម្បីគយគន់ទេសភាព សម្លឹងមើលដាច់កន្ទុយភ្នែកបណ្តាកោះនៅឆ្ងាយៗ ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកនេសាទ។


បញ្ចប់ដំណើរការលើខ្សែផ្លូវក្បែរសមុទ្រនិញធ្វឹន (Ninh Thuan) គឺវាលស្មៅធំល្វឹងល្វើយ នៅសមុទ្រប៊ិញទៀន (Binh Tien) ដែលខ្សែបន្ទាត់ព្រំដែនរវាងភូមិសាស្ត្រខេត្តនិញធ្វឹន (Ninh Thuan) និងខេត្ត​ខាញ​ហ័រ​ (Khanh Hoa) ។ នៅទីនេះគឺទីកន្លែងរហោស្ថាននិងភ្ញៀវទេសចរណ៍មកទស្សនានិងស្វែងយល់ ក្នុងដំណើរការរបស់ខ្លួន។ នៅទីនោះ ហ្វូងចៀមដើរលើចង្កេះភ្នំដ៏រាំងស្ងួងនិងពោរពេញទៅដោយថ្ងៃក្តៅនិងធូលី ភ្ញៀវនឹងទទួលអារម្មណ៍ពិសេសរបស់អ្នក​​ផ្លាស់ប្តូរ​ទីលំនៅ​ជា​រឿយៗ ថែមទាំង វង្វែងផ្លូវចូលក្នុងវាលស្មៅធំល្វឹងល្វើយនិងទួលខ្សាច់ពណ៌ស ផងដែរ។

ធ្វើដំណើរការលើខ្សែផ្លូវក្បែរសមុទ្រស្រស់ស្អាតរួមនឹងការរំជួលចិត្ត ដោយលក្ខខ័ណ្ឌពិសេសនៃតំបន់និញធ្វឹន (Ninh Thuan) ដែលគឺដំណើរការចាប់ចិត្តនិងមិនអាចភ្លេចបានទេ!


 
អត្ថបទ៖ សើនងា រូបថត៖ ត្រុងជីញ ង្វៀនឡឹន

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top