• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ធ្វីផាប់ (Thuy Phap) - ក្បាច់គុនវៀតណាមសុទ្ធសាធ នៅលើទឹកដីបែលហ្ស៊ិក​

ផ្អែក​លើ​ភា​ព​​ទន់​ភ្លន់ រហ័ស ប៉ុន្តែ​ខ្លាំង​ក្លា​​របស់​​​ខ្សែទឹក​ធ្វើ​ជា​មូលដ្ឋាន​ គ្រូគុន​ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) បាន​បង្កើត​បក្សគុន​ធ្វី​ផាប់ ​(Thuy Phap) នៅ​ប្រទេស​បែលហ្ស៊ិក​ ហើយ​​តែងទាក់ទាញ​​សិស្សគណ​អន្តរជាតិ​ជាច្រើន​ មក​​តាម​សិក្សារៀន​សូត្រ​។​

ដោយសារ​មាន​រាង​កាយ​ទន់​ខ្សោយ​តាំង​ពីតូច​ កុមារ ​​ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) បាន​ស្វែងរក​រៀន​នូវ​ក្បាច់​គុន​ ដែល​​មាន​ភាព​ទន់ភ្លន់​​ ល្វាស​​ល្វន់​​ នៃ​ក្បាច់​គុន​បុរាណ​វៀតណាម​ ជាមួយ​នឹង​បំណង​ចង​កែ​សម្អ​ និង ​ហាត់​បំប៉ន​​សុខភាព​​​ បង្កើត​ភាព​មាំមួន​ជូន​រាងកាយ​។​ យល់​ឃើញ​ពី​ប្រសិទ្ធភាព ​​ដែល​ក្បាច់​គុននាំ​មក​ អ្នក​រៀន​គុន​​មាន​ដើម​កំណើត​នៅ​ខេត្ត​ប៊ិញ​យឿង​ (Binh​ Duong) បាន​សកម្ម​ប្រមូល​ផ្តុំ​ ក្រេប​យក​ចំណេះវិជ្ជា​ ពីគ្រូ​គុន​ជាច្រើន​​នៅ​គ្រប់ទីកន្លែង​ ចម្រាញ់​ ប្រមូល​បង្កើត​​ជា​ឯកសារ​ក្បួន​ខ្នាត​​។

ពេល​ឆ្លង​មក​ដល់​ប្រទេស​បែលហ្ស៊ិក​ធ្វើការ​នៅ​ឆ្នាំ​២០០០​ មិត្ត​ភក្តិ​ធ្វើការ​នៅ​ខាង​វិស័យ​សុខាភិបាល​នៅ​ទី​នេះ បាន​ពីគ្រោះ​នូវ​ក្បាច់​គុនរបស់​គ្រូគុន ​ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) ហើយ​យល់​ឃើញថា​​អាច​អនុវត្ត​​លើ​មធ្យោបាយ​ព្យាបាល​តាម​រូប​សាស្រ្ត​ បំប៉ន​សុខ​ភាព​ ទើប​លើកទឹក​ចិត្ត​លោក​បើក​ថ្នាក់​បង្រៀន​បន្ថែម​។​ ឆ្នាំ​២០០២​ គ្រូគុន​ ហ្វិញ​ចេវ​យឿង (Huynh Chieu Duong) បង្កើត​បក្សគុន​​ធ្វី​ផាប់ ​​(Thuy Phap) ជា​ផ្លូវ​ការ​ នៅ​រដ្ឋធានី​​ប្រទេស​បែល​ហ្ស៊ិក ចាប់​ផ្តើម​ទទួល​សិស្សគណ​មក​រៀន​។​

ក្បាច់​​គុន​​ធ្វី​ផាប់ ​​(Thuy Phap) បាន​ស្តែង​​ខាងក្រៅ​នូវ​ភាព​ទន់ភ្លន់​ ​ស្រាល​ រហ័ស​​ដូច​ទឹក​ហូរ​ ជួន​កាល​ប្រៀប​ដូច​គ្មាន​រូប ជួនកាល​ប្រៀប​ដូច​ពពក​រសាត់ យ៉ាង​នេះ​ក៏​បន្តរលូន​ពី​ស្នៀត​មួយ​ទៅ​ស្នៀត​មួយ​ផ្សេង​​។ ក្បាច់​គុន​នេះ សមស្រប​នឹង​មនុស្ស​វ័យ​ចំណាស់​​ហាត់ ហាត់​ដើម្បី​​ភាព​មាំ​មួន​ផង លើក​កម្ពស់សុខ​ភាពផង​។​

  

 បក្ស​ធ្វី​ផាប់ ​(Thuy Phap) ចំណុះ​ក្បាច់​គុន​បុរាណ​វៀតណាម​ គ្រូគុន​ ហ្វិញ ​ចេវ​យឿង (Huynh Chieu Duong)
​ជា​អ្នក​បង្កើត​នៅ​ឆ្នាំ​២០០២ លើ​ទឹក​ដី​បែល​ហ្ស៊ិក​។​



ដោយ​មាន​រូបរាង​តូច​ត្រមិច ទើប​គ្រូ​គុន​ ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) បាន​ស្វែង​រក​រៀន​គ្បាច់​គុន​
ដែល​មាន​លក្ខណៈ​​ទន់ភ្លន់ នៃ​ក្បាច់​គុន​បុរាណ​​​វៀតណាម​ ជាមួយ​នឹ​ងគោល​បំណង​កែ​លម្អ​ និង ​បំប៉ន​សុខភាព​។
ដោយ​មាន​រូបរាង​តូច​ត្រមិច ទើប​គ្រូ​គុន​ ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) បាន​ស្វែង​រក​រៀន​គ្បាច់​គុន​
ដែល​មាន​លក្ខណៈ​​ទន់ភ្លន់ នៃ​ក្បាច់​គុន​បុរាណ​​​វៀតណាម​ ជាមួយ​នឹ​ងគោល​បំណង​កែ​លម្អ​ និង ​បំប៉ន​សុខភាព​។



 គ្រូ​គុន​ ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) ណែនាំ​ក្បាច់​​ប្រើប្រាស់​ដាវ​សម្រាប់​​សិស្សគណ​។​


 
គ្រូ​គុន ​ហ្វិញ ​ចេវ​យឿង​ (Huynh Chieu Duong)  កែ​ស្នៀត​​មួយ​ចំនួន​ជូន​សិស្ស​គណ​។​


 សិស្ស​គណ​ Brugidou Jérémie ជនជាតិ​បែល​ហ្ស៊ិក​ សម្តែង​ស្នៀត​​គុន​មូលដ្ឋាន​​របស់​បក្ស​។​


 បក្សគុន ​ធ្វី​ផាប់ (Thuy Phap) ​តែង​សិក្សា​បន្ថែម​ក្បាច់​គុន​ ដែល​មាន​លក្ខណៈ​​តទល់​នឹ​ងដៃ​គូ​​​ ខ្លាំង​ក្លា​
តែ​ពឹង​ផ្អែកទៅ​​លើ​​​លក្ខណៈ​ខ្លាំង​ក្លា ផ្ទុះ​ហូរ​មិន​ដាច់នៃ​ធាតុ​ទឹក​​។​



 ក្បាច់​គុន​តទល់​របស់​ធ្វី​ផាប់ (Thuy Phap)​ ផ្អែក​លើ​កម្លាំង​ទឹក​ ដែល​រុញ​ច្រាន​គ្នា​
ផ្អែក​លើ​កម្លាំង​ដៃគូ​រឹតកៀក​​​ទាញ​​ឱ្យ​ស្អិត​ ធ្វើ​ឱ្យ​ដៃគូ​មិន​អាច​វាយ​ប្រហារ​មកលើ​បាន​។



 សិស្សគណ​ Brugidou Jérémie និង Marcandella Boris (ស្តាំ) សម្តែង​ក្បាច់​គុន​ដៃ​​​។​


 ស្នៀតវាយ​ប្រហារ​ក្នុង​ក្បាច់​គុន​តទល់​ មាន​ប្រសិទ្ធភាព​​របស់​ក្បាច់​គុន​ធ្វី​ផាប់ ​(Thuy Phap)​។


ស្នៀត​ខ្ទាស់​ដៃ​ល្អ​របស់​បក្ស​គុន​។


 សិស្សគណ​ស្រី​ទាំង​ពីរ​នាក់ Luciana Angela (ខាង​ឆ្វេង​) និង Sens Véronique
សម្តែង​ក្បាច់​គុន​​តទល់ រវាង​​​ស្រី និង​ ស្រី​។



 សិស្ស​គណ​ Brugidou Jérémie មានរយៈ​ពេល​​១៥ឆ្នាំ​ តាម​សិក្សារៀន​អំពី​ក្បាច់​គុន​ធ្វី​ផាប់ ​(Thuy Phap)​ ​
ជាមួយ​នឹង​គ្រូ​គុន ​ហ្វិញ​ ចេវ​យឿង ​(Huynh Chieu Duong) ។



 
បក្ស​គុន​ធ្វី​ផាប់ ​(Thuy Phap)​ នៅ​រក្សា​បាន​អាវុធ​​ច្រើន ដែលជា​​​អាវុធ​ ពិសេសដាច់​ដោយ​ឡែក​
របស់​ប្រជាជនវៀតណាម​ដូចជា​៖ ដំបង​ ដាវ កាំបិតធំ​ ផ្លិត​ជាដើម​។​



Brugidou Jérémie បង្ហាញ​ពី​ក្បាច់​ដំប​ង​ដ៏​ពិសេស ​រួម​ប្រាស្រ័យ​ក្នុង​ពិធី​ក្បាច់​គុនបុរាណ​នៅ​​ទីក្រុង​ហូជីមិញ
នា​ខែ​កក្កដា ​ឆ្នាំ​២០១៨​។



 ក្បាច់​គុន​ធ្វី​ផាប់ ​(Thuy Phap)​ បាន​បង្ហាញ​ស្តែង​​​ខាងក្រៅ​នូវ​ភាពទន់ភ្លន់​ ស្រាល ​រហ័ស​។​


 
សិស្សគណ​ធ្វីផាប់​ (Thuy Phap)​ ​សម្តែង​ជុំគ្នា​នូវ​ក្បាច់​ដៃ​។



 
គ្រូ​គុន ​ហ្វិញ ​ចេវ​យឿង​ (Huynh Chieu Duong) អស់ពី​ចិត្ត​ផ្ទេរ​បទពិសោធន៍​របស់​ខ្លួន​​ទៅ​ដល់​សិស្ស​គណ​។



 ក្រុម​សិស្ស​គណ​ធ្វី​ផាប់ (Thuy Phap)​ ចូល​រួម​សម្តែង​​នៅ​មហោស្រព​អន្តរជាតិ​​ក្បាច់​គុន​បុរាណ​វៀតណាម ​
នៅទីក្រុង​ហូជីមិញ​ នា​ខែ​កក្កដា ​ឆ្នាំ​២០១៨ កន្លង​ហើយ ទទួលបាន​ចំណាត់ថ្នាក់ខ្ពស់​។



 ក្រុម​សិស្សគណ​ធ្វី​ផាប់​ (Thuy Phap)​ ថតរូប​រួម​គ្នា​ជាមួយនឹង​កីឡាករ​​បក្ស​គុន​ផ្សេង​ នៅ​មហោស្រព​អន្តរជាតិ​
ក្បាច់​គុន​បុរា​ណ​វៀតណាម​ នៅទីក្រុង​ហូជីមិញ​​ នា​ខែ​កក្កដា ឆ្នាំ​២០១៨ ។

 

ទន្ទឹម​នោះ​ ក្បាច់​គុន​ធ្វី​ផាប់ (Thuy Phap)​​ ក៏​សិក្សាបន្ថែម​ក្បាច់គុន ដែល​​​មាន​លក្ខណៈ​តទល់​ ពូកែ តែ​ផ្អែកទៅ​លើលក្ខណៈ​ខ្លាំង​ក្លា ផ្ទុះ​ហូរ​រហូត​ នៃ​ធាតុ​​ទឹក​​។ ក្បាច់​គុន​តទល់ពីរនាក់​របស់​ធ្វី​ផាប់​ (Thuy Phap) ក៏ផ្អែក​លើ​កម្លាំង​ទឹក​ ដែល​រុញ​ច្រាន​គ្នា​ ផ្អែក​លើកម្លាំង​ដៃគូ​រឹតកៀក​​ទាញ​ឱ្យ​ស្អិត​ ធ្វើ​ឱ្យ​ដៃគូ​មិន​អាច​វាយ​ប្រហារ​មកលើ​បាន​ ប៉ុន្តែ​ផ្សេង​នឹង​ក្បាច់គុន​ហេប​ឃី (Hiep Khi) ត្រង់​កន្លែង​មិន​នាំ​ដៃ​គូ​ទាបចុះ​ដី គឺ​គ្រាន់តែ​រុញ​ចេញ​ទៅ​ឆ្ងាយ​ ដើម្បី​រក្សា​បាន​ភាព​ជាម្ចាស់​។

សព្វថ្ងៃ ក្បាច់​គុន​ធ្វី​ផាប់​ (Thuy Phap) នៅ​ក្រុង​ Bruxelles ទាក់ទាញ​សិស្ស​គណ​​ប្រហែល​១០០​នាក់​ មក​​តាម​រៀន​ជាប្រចាំ​ ក្រៅពី​នោះ នៅ​​​មាន​សាលាគុន​មួយ​នៅ​បារាំង ទទួល​បន្ទុក​​ដោយ​សិស្ស​របស់​គ្រូ​យឿង​ (Duong)។ ពិសេស​ បក្សគុនធ្វី​ផាប់ (Thuy Phap) បាន​ដាក់​​​ចូល​ក្នុង​មេរៀនលំហាត់​​​​ជូន​សិស្ស​ និស្សិត​ នៅ​សាលាវិទ្យា​ល័យ​ និង មហា​វិទ្យាល័យ​​​មួយ​ចំនួន​ នៅ​ប្រទេស​បែល​ហ្ស៊ិក​ ក្នុង​​ពេល​​វេលា​ថ្មី​ៗ​នេះ​។​


គ្រូ​គុន ​ហ្វិញ​ចេវ​យឿង​ (Huynh Chieu Duong) ចែក​រំលែក​៖ “ចំពោះ​កំហិត​ហាត់ប្រាណ​ បំប៉ន​សុខភាព​ និង​ ការពារ​ខ្លួន​ ធ្វី​ផាប់​ (Thuy Phap) ផ្តោត​ឆ្ពោះ​​ទៅកាន់​ក្បាច់​គុន​​ទន់ភ្លន់​​ដូច​ជា​​ខ្សែ​ទឹក​ ខ្ទាស់​ដៃគូ និង​ ច្រានកម្លាំង​​ទៅ​តាម​ដៃ​គូ​ គ្រាន់តែ​រុញ​ដៃ​គូ​ចេញ​ផុត​ពី​រង្វង់​​សុវត្ថិភាព​របស់​ខ្លួន ផ្អែក​លើ​ស្មារតី​មិន​បង្ក​របួស​លើ​ដៃគូ​ ហើយ​គ្រាន់តែ​ការពារ​ខ្លួន​ដោយ​ហ្មត់​ចត់​ ប្រុង​ប្រយ័ត្ន​ និង​ សន្តិភាព”។​

ក្រៅពី​នោះ ធ្វី​ផាប់​    នៅ​រក្សាបាន​អាវុធ​ជាច្រើន​ ជា​អាវុធ​ពិសេស​ដោយ​ឡែក​​​របស់​ប្រជាជន​វៀតណាម​ដូចជា​៖ ដំបង កាំបិត​ធំ​ ដាវ​ និង​ ផ្លិច​ជាដើម តាមរយៈ​​វិធី​ហាត់​ស្រាល​ៗ ល្វាស​​ល្វន់​ ជា​លក្ខណៈ​ពិសេស​​របស់​បក្ស​គុន​។​

បងស្រី​ ដាំងធី​ធូ​ក្វៀន​ (Dang Thi Thu Quyen) ​(អាយុ​​៣១ឆ្នាំ​ រស់​នៅ​ប្រទេស​បែល​ហ្ស៊ិក​ ឱ្យ​ដឹងថា៖ “ខ្ញុំ​រៀន​ក្បាច់​គុន​ធ្វី​ផាប់​ (Thuy Phap) ទើប​រៀន​បាន​កន្លះ​ឆ្នាំ ប៉ុន្តែ​​ប្តី​ខ្ញុំ​ គឺ​បង​  Crevecoeur Jean-Philippe បាន​តាម​រៀន​នឹង​គ្រូ​យឿង​ (Duong) បាន​១៥ឆ្នាំ​ហើយ​។ ខ្ញុំ​មាន​អារម្មណ៍​ក្បាច់​គុន​នេះ ដូចជា​ជួយឱ្យ​​យើង​ខ្ញុំ​មាន​សុខភាព​ល្អ​ ​ រាងកាយ​មាំមួន​ជាង​ ក៏​ដូចជាមាន​​បន្ថែម​​កម្លាំង​​ធន់ផង​ដែរ​​"​។​

ជា​សមាជិក​នៃ​សម្ពន្ធ​ក្រុម​ក្បាច់​គុន​បុរាណ​វៀតណាម​ ម្លោះ​ហើយ​សិស្សគណ​នៃ​ធ្វី​ផាប់ (Thuy Phap) តែង​បាន​អញ្ជើញ​មក​វៀតណាម​ ចូល​រួម​សកម្មភាព​ប្រឡង​សម្តែង​នៅ​ប្រភពដើមកំណើត​​នៃ​ក្បាច់​បុរាណ​។ ពិសេស​សិស្ស​គណ​​នៃ​ធ្វី​ផាប់​ (Thuy Phap) នៅ​បាន​ចូល​រួម​រាល់​លើក​រៀប​ចំ​ Festival ក្បាច់​​គុន​​បុរាណ​វៀតណាម​ នៅ​ខេត្ត​ប៊ិញ​ឌិញ​ (BinhDinh) និង​ បី​លើក​ចូល​រួម​មហោស្រព​​អន្តរជាតិ​ក្បាច់​គុន​បុរាណ​​វៀតណាម​ នៅទីក្រុង​ហូជីមិញ ហើយ​ទទួល​បាន​​ចំណាត់ថ្នាក់​ខ្ពស់​៕​


 

អត្ថបទ និង រូបថត៖ សើន​ងៀ​
 


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top