• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម

ចុង​ឆ្នាំ២០១៨ វៀតណាម​​បង្កើត​ធនាគារ​ជាលិកា​​ដំបូង​បង្អស់​ តាម​ស្តង់ដារ​អន្តរជាតិ។ នេះ​ជា​សញ្ញា​ឱ្យ​ដឹង​ថា​ ខឿន​សុខាភិបាល​វៀតណាម​ បាន​ចាប់​ផ្តើ​ម​មាន​ជំហាន​ដើម្បី​រួម​ចង្វាក់​នឹង​សក​រាជ​ថ្មី នៃ​សុខាភិបាល​​ពិភពលោក​។ នោះ​ជា​សករាជ​នៃ​សុខាភិបាល​​​បង្កើតឡើង​វិញ​​ និង ផ្តល់​​កំណើតថ្មី ទី​កន្លែង​​មនុស្ស​ ដែល​អាច​ម្ចាស់​ការ​ទាំង​ស្រុង​ លើ​​ការ​ព្យា​​បាល​​ជូន​អ្នក​ជំងឺ​។

ជើង​មេឃថ្មី​នៃ​សុខាភិបាល​វៀតណាម​​

ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ធនាគារ​ជាលិកា​ដំបូង​របស់​វៀតណាម​ បាន​បើក​ដំណើរការ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​វៀតណាម​​អាល្លីម៉ង។ ព្រឹត្តិការណ៍​នេះ បាន​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ និង ស្ថាប័ន​កាសែត​ក្នុង​ស្រុក​ ជម្រើស​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​លេច​ធ្លោ​បំផុត​ របស់​វៀតណាម​ នៅ​ឆ្នាំ​២០១៨។

ការ​បង្កើត​ធនាគារ​ជាលិកា​ បាន​វាយ​តម្លៃ​គឺ​​​មាន​អត្ថន័យ​ប្រវត្តិសាស្រ្ត​ខាង​វិស័យ​​សុខាភិបាល​វៀតណាម​ ហើយ​​សំខាន់​ជាង​នេះ​​ដូច​ជា​សម្តី​របស់ ​លោក​សាស្រ្តចារ្យ​ បណ្ឌិត​ ត្រឹន ​ប៊ិញ​យ៉ាង​ (Tran Binh Giang) ​នាយក​​មន្ទីរពេទ្យ​​មិត្ត​ភាព​វៀតណាម​អាល្លីម៉ង​៖​ “​គោល​ដៅ​ចុង​ក្រោយ​ នៃ​ការ​ជឿន​លឿន​សុខាភិបាល​​នោះគឺ​​ផ្តល់​មក​វិញ​​កាន់តែ​ច្រើន​នូវ​មុខ​ងារ​​ជូន​រាង​កាយ​ ហើយ​​ឱកាស​សង្គ្រោះ​ជីវិត​​មនុស្ស​ នឹង​ពី​មួយថ្ងៃ​​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ជាង​”។​

តាមនោះ​ ពិភពលោក​សព្វថ្ងៃ​នេះ បាន​និង​កំពុង​បោះ​ជំហាន​ទៅ​កាន់​សក​រាជ​​នៃ​សុខាភិបាល​​​បង្កើតឡើង​វិញ​​ និង ផ្តល់​កំណើត​​ថ្មី​​ ដោយ​មាន​ធនាគារ​ជាលិកា​​​ជាង​៣០០​ បាន​បង្កើត​នៅ​៤៦​ប្រទេស​​។ “ជាមួយ​ការ​បង្កើត​ធនាគារ​ជាលិកា​​ដំបូង​បង្អស់​នេះ ជើង​មេឃ​ថ្មី​មួ​យ​ទូលំទូលាយ នឹង​​បើកចេញ​ជូន​​វិ​ស័យ​សុខាភិបាល​​វៀតណាម​” លោក​​សាស្រ្តាចារ្យ ​យ៉ាង ​ (Giang) និយាយ​អំពី​អត្ថន័យ​បង្កើត​ធនាគារ​ជាលិកា​ដំបូង​បង្អស់​របស់​វៀតណាម​។​

 


 លោក​សាស្រ្តាចារ្យ​ ត្រឹន ​ប៊ិញ​យ៉ាង​ (Tran Binh Giang) នាយក​មន្ទីរពេទ្យ​វៀតណាម​អាល្លីម៉ង់​ យល់ឃើញ​ថា ការបង្កើត​ធនាគារ​ជាលិកា​ នឹង​បើក​ចេញជើងមេឃ​ថ្មី​មួយ​ សម្រាប់​វិស័យ​សុខាភិបាល​វៀតណាម​។


សាច់​ញាតិ​អ្នក​ជំងឺ​​​បាន​គ្រួពេទ្យ​ នៃ​ធនាគារ​ជាលិកា​​ប្រឹក្សា​អំពីផល​ប្រយោជន៍​ និង បទដ្ឋាន​នៃ​ការ​រក្សាទុក​​ជាលិកា​នៅ​ធនាគារ​។.


 សំណាក​ជាលិកាគំរូ​ ​ បាន​រក្សាទុក​​នៅ​ធនាគារ​សុទ្ធតែប្រព្រឹត្ត​​ទៅ​តាម​បទដ្ឋាន​ស្តង់​ដា​​រ​​អន្តរជាតិ​​ ធានា​ព័ត៌មាន​ត្រឹមត្រូវ​ និង ហ្មឹង​ចត់​​។​
.

តាម​លោក​សាស្រ្តចារ្យ​ ត្រឹន ​ប៊ិញ​យ៉ាង​ (Tran Binh Giang) មន្ទីរពេទ្យ​​មិត្តភាព​វៀតណាម​អាល្លីម៉ង់​ ជា​មន្ទីរពេទ្យ​​​​ផ្នែក​​វះកាត់​​លំដាប់​​​ពិសេស នៃ​​​បង្អែក​​​ចុង​ក្រោយ ខាង​វិស័យ​ផ្អែក​វះកាត់​​​​នៅ​តំបន់​ភូមិភាគ​ខាង​ជើង​។ ពីព្រោះ​រៀង​រាល់​ឆ្នាំ​ មធ្យម​មន្ទីរ​ពេទ្យ​អនុវត្ត​ ចាប់ពី​៧៦ករណី​ដល់​ ៦៨.០០០​ករណី​វះកាត់​។​

ហេតុនេះ​ហើយ ប្រភព​ផ្តល់ជាលិកា​នៅមន្ទីរ​ពេទ្យ បាន​មកពី​ករណី​​ អ្នកខូចសរសៃ​​ខួរក្បាល​​ ចំណែក​ដៃ​ជើង​កាត់បាត់​ ​របស់​​អ្នក​បរិច្ចាគ​មាន​ច្រើន​​។​ ទន្ទឹមនោះ នៅ​មន្ទីរពេទ្យ​ រៀង​រាល់​ឆ្នាំ​ក៏មាន​​រាប់​លាន​ករណី​​អ្នក​ជំងឺ ​មាន​តម្រូវ​ការ​​ផ្សាំ​អវ​យវៈ​ ផ្សាំ​សន្ទះបិទបើក​បេះដូង​ សសៃ​ឈាម សសៃ​​ជាដើម ប៉ុន្តែ​ ដោយ​សារ​កាលពីមុន​ គ្មាន​ធនាគារ​រក្សាទុក​​ ទើប​ប្រភព​វត្ថុធាតុ​គ្មាន​ស្រាប់ ហើយ​ ចម្បង​នាំ​ចូល​មកពីបរទេស​ ម្លោះហើយ​ប្រាក់​ចំណាយ​ច្រើន​​។​

ហេតុនេះហើយ ធនាគារ​ជាលិកា​កើតឡើង​ បាន​​​ទាញ​យក​ប្រៀប​​ខ្លាំង​អាទិភាព​​ របស់​មន្ទីរពេទ្យ​ តាម​ការចែក​រំលែក​របស់​ លោក​សាស្រ្តចារ្យ​ យ៉ាង (Giang) “នេះ​ជា​ប្រៀប​ខ្លាំង​មួយ​​ក្នុង​ចំណោម​ប្រៀប​ខ្លាំង​ ដែល​តិចមាន​​មន្ទីរ​ពេទ្យ​ណា​ លើ​ពិភពលោក​ធ្វើ​បាន”។

លោក​សាស្រ្តា​ចារ្យ​​ យ៉ាង​ (Giang) យក​ឧទារហណ៍​ ​អំពី​ករណី​អ្នក​ជំងឺ​ត្រូវ​អនុវត្ត​ករណី​វះ​កាត់​ផ្សាំ​ផ្ទាំង​ឆ្អឹង​លលាដ៍​ក្បាល​។ ក្រុម​អាយុ​អ្នក​ជំងឺ ដែល​​ត្រូវ​បើ​ក​លលា​ដ៍​ក្បាល​បន្ធូរ​សម្ពាធ​​ ចម្បង​នៅ​ក្រុម​អាយុ​ចាប់ពី​៣៥ឆ្នាំ​​ដល់​៦០​ឆ្នាំ​ (​៤៥,៣%)​ និង​ ក្រុម​អាយុ​ ១៨ឆ្នាំ​ ដល់​៣៥ឆ្នាំ​ (៣២,៧%)។ ភាគច្រើន​អ្នក​ជំងឺ​ចូល​មន្ទីរ​​ពេទ្យ​ជាមួយ​ការ​រង​របួស​លលាដ៍​ក្បាល​ ដោយ​សារ​គ្រោះ​ថ្នាក់​ពលកម្ម គ្រោះ​ថ្នាក់​​ចរាចរណ៍​។ ពិសេស​ នេះជា​ក្រុម​អ្នកមាន​កម្រិត​អាយុ​ពលកម្ម​ និង​ជា​ប្រភព​ចំណូល​​ចម្បង​របស់​ក្រុម​គ្រួសារ​។ ហេតុ​នេះ​ហើយ តាម​លោក​សាស្រ្តាចារ្យ​ យ៉ាង​​ (Giang) តម្រូវការ​រក្សា​ទុក​ជាលិកា​​អវ​យវៈ​ ទុកសម្រាប់អនុវត្ត​ផ្សាំ​ ជូន​អ្នក​ជំងឺ​ ជា​ការ​ចាំបាច់បំផុត​​ មានអត្ថន័យ​ធំធេង​ ជាមួយ​នឹង​ទឹក​ដីមួយ​មាន​ប្រជាជន​ជិត​១០០​លាន​នា​ក់ ដែល​​កំពុង​ក្នុង​បទដ្ឋាន​​នគរូបនីយកម្ម​​ដូច​សព្វថ្ងៃ​។

តាម​លោក​សាស្រ្តា​ចារ្យ ​យ៉ាង​ (Giang) ធនាគារ​ជាលិកា​ ក្រៅពី​ការ​រក្សាទុក​ជាលិកា​ អនុវត្ត​បច្ចេកវិទ្យា​​ផ្សាំ​ជាលិកា ​ នៅ​ទាំង​អាច​រក្សាទុក​កោសិកា​ដើម ​ពី​ទង​ផ្ចិត​ ជា​មូលដ្ឋាន​សម្រាប់​ការ​កកើត ​ផ្នែក​ផលិត​កោសិកា​ដើម​​​ទៅ​អនាគត។​

លោក​សាស្រ្តាចារ្យ​ យ៉ាង​ (Giang) ឱ្យ​ដឹងថា លើ​ពិភពលោក​​បច្ចេកវិទ្យា​នេះ បាន​ក្លាយ​ខឿន​ឧស្សាហកម្ម​​សុខាភិបាល​​​មួយយ៉ាង​អភិវឌ្ឍន៍ ​ បង្កើត​អនាគត​ថ្មីមួយ​ ស្តី​ពី​ការ​ម្ចាស់​ការ​ទាំង​ស្រុងលើ​​ការ​ព្យាបាល​ ជូន​អ្នក​ជំងឺ​ប្រកប​ដោយ​​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ ដោយ​ហេតុ​នេះ​ហើយ ធនាគារ​ជាលិកា​កកើត​ឡើង​ ​ជាមួយ​នឹង​ក្តី​បំណង​​សុខាភិបាល​វៀតណាម​ បាន​ត្រៀម​ជា​ស្រេច​ចូលកាន់​​​សករាជ​ថ្មី នៃ​សុខាភិបាល​​​ពិភពលោក​។

ផ្តើម​ក្តី​សង្ឃឹម​ថ្មី​

អញ្ជើញ​មក​ទស្សនា​ធនាគារ​ជាលិកា​ យើង​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​​ លោក​គ្រូពេទ្យ​ ត្រឹន ​ឌិញ​ង្វៀន (Tran Dinh Nguyen) កំពុង​អនុវត្ត​ដំណាក់កាល​​កាត់​បំបែក​​​សសៃ​ សាច់​ដុំ​ និង ឈាម​កក់​នៅ​លើ​​​ផ្ទាំង​លលាដ៍​ក្បាល​ នៃ​អ្នក​ជំងឺ​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់ មុនពេល​នាំ​យក​សំណាកគំរូ​​ឆ្អឹង​នេះ ទៅ​រក្សាទុក​ក្នុង​ទូ​ត្រជាក់​កម្រិត​ -​​៨០​​អង្សាសេ​​។​

លោក​គ្រួពេទ្យ​ ង្វៀន​ (Nguyen) ​ឱ្យ​ដឹងថា​ មុន​នេះ​ ពេល​មិនទាន់​មាន​បច្ចេកទេស​រក្សាទុក​ដោយ​ធាតុត្រជាក់​ ផ្ទាំង​​ឆ្អឹង​នេះតែង​បាន​បង្កប់​នៅ​ក្រោម​ស្បែក​ពោះ​របស់អ្នក​ជំងឺ​។ មូល​ហេតុ​ដោយសា​រ​ ជាលិកា​​ឆ្អឹង​លលាដ៍​ក្បាល​ យក​ចេញ​ពី​ករណី​វះកាត់​បន្ធូរ​សម្ពាធ​ មិនអាច​ដាច់​ចូល​មក​វិញ​បាន​ភ្លាម​ តែត្រូវ​រងចាំ​មួយ​រយៈ​ពេល ​រហូតដល់​ពេល​ស្ថាភាព​សុខភាព​របស់​អ្នក​ជំងឺ​អនុញ្ញាត​ ផ្ទាំង​ឆ្អឹង​លលាដ៍​ក្បាល ​នឹង​បាន​ដាច់​ចូល​ជូនអ្នក​ជំងឺវិញ​​ ដើម្បី​ជំនះ​ស្ថានភាព​កង្វះ​ឆ្អឹង​លាលដ៍​ក្បាល​។​

ប៉ុន្តែ​បច្ចេកទេសនេះ​ នាំ​មក​ភាព​ពិបាកយ៉ាង​​ច្រើន​ជូនអ្នក​ជំងឺ​ និង គ្រួពេទ្យ​ ដោយ​សារត្រូវ​អនុវត្ត​បន្ថែម​ករណី​វះកាត់​បន្ទាប់​បន្សំ​។ មួយ​ចំណែក​ផ្សេង ផ្ទាំង​ឆ្អឹង​ដេក​នៅ​ក្រោម​ស្បែក ​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ពិបាកទ្រាំ​ ស្នាម​វះកាត់​អាច​ក្លាយ​រោគ​ ផ្ទាំងឆ្អឹង​អាច​ត្រូវ​សំណឹក​។​

នោះគ្រាន់តែ​​ជា​ប្រយោជន៍​​មួយ ​ក្នុង​ចំណោម​ប្រ​យោជន៍​យ៉ាង​ច្រើន សម្រាប់​​អ្នក​ជំងឺ​​ពេល​​ជាលិកា​របស់​ពួកគាត់​​ បាន​រក្សាទុក​ក្នុង​ធនាគារ​​ជាលិកា។ ក៏តាម​លោក​គ្រូពេទ្យ ​ង្វៀន​ (Nguyen) ចូរ​ស្រមៃ​មើល​រាងកាយ​មនុស្ស​ ដូចជា​គ្រឿង​ម៉ាស៊ីន​ មាន​យន្តការ​សកម្មភាព​ស៊ីចង្វាក់​គ្នា​។ ពេល​ម៉ាស៊ីន​នោះត្រូវ​រអាក់​រអួរ នឹង​មាន​ពីរ​របៀបធ្វើ​ប្រព្រឹត្តិកម្ម​​។​

ទី​មួយ​ គឺយើងដំណើរការ​ជួសជុល​ចំណែក​នោះ។ ទី​ពីរ​ គឺយើង​ដំណើរការ​ផ្លាស់​ចំណែក​អវយវៈ​ថ្មី បើវា​ខូច​យ៉ាង​ទម្ងន់​ ដែល​មិនអាច​កែបាន​។ នោះ​ជា​ករណី​ធ្លាប់​មាន​ នៅ​លើ​អ្នក​ត្រូវ​បាត់ផ្នែក​​មួយ​ ឬផ្អែក​​មួយ​ចំនួននៃ​​អវិយវៈ​ណាមួយ​​ ដោយ​សារ​គ្រោះ​ថ្នាក់​។

 


ម៉ាស៊ីនត្រជាក់​រក្សា​​​ផលិតផល​ជីវសាស្រ្ត​​ ជា​ម៉ាស៊ីន​មួយ​ពាក់ព័ន្ធ​ដល់​ការ​រក្សាទុក​ជាលិកា​​រស់​ ជួយ​រក្សា​ទឹក​ក្នុង​សំណាក​ជាលិកាគំរូ​ ​ មិន​កក់​ដោយ​ការ​បញ្ចុះ​​សីតុណ្ហភាព​ចុះសន្សឹម​ៗ​។​


 សំណាក​ជាលិកាគំរូ ​​បាន​គ្រូ​ពេទ្យ​ធ្វើ​ប្រព្រឹត្តិការណ៍បំបែក​​ ​សសៃ​ សាច់​ដុំ​ និង ឈាម​កក់​ មុនពេល​នាំចូល​រក្សាទុក​ក្នុង​ទូត្រជាក់ ​មាន​សីតុណ្ហភាពកម្រិត​ -៨០​អង្សាសេ​។​


 បន្ទាប់ពី​ សំណាក​ជាលិកាគំរូ​ ​បាន​នាំចូល​ម៉ាស៊ីន​ត្រជាក់រក្សា​ផលិតផលជីវសាស្រ្ត​ មុនពេល​នាំយកទៅ​រក្សា​ទុក​។


 ម្សៅ​កក់​ត្រជាក់​ បាន​ដាក់​ចូល​ទៅ​ក្នុង​ថង់​រក្សាទុក​ជាលិកា​នៅ​​រស់​។


 ធនាគារ​ជាលិកា​ សុទ្ធតែ​បាន​បំពាក់​ឧបករណ៍​ទំនើប​តាម​ស្តង់ដា​ របស់​ធនាគារ​ជាលិកា​អន្តរជាតិ​មួ​យ​។​


 សំណាក​​ជាលិកា​គំរូ​នៅ​រស់ ​របស់​អ្នក​ជំងឺ​បាន​រក្សាទុក​ក្នុងទូ​ត្រជាក់​មាន​សីតុណ្ហភាព​​កម្រិត​ -​​៨០​អង្សាសេ​។​


 តួលេខ​នៅ​លើ​ទូរក្សា​ទុក​ជាលិកា​នៅ​​រស់ ​តែង​បាន​ពិនិត្យ​ និង កត់ត្រា​ហ្មត់​ចត់។​


 សំណាក​ជាលិកា​គំរូ បាន​គ្រូពេទ្យ​ធ្វើ​ប្រព្រឹត្តិកម្ម​បំបែក​​សសៃ សាច់​ដុំ​ និង ឈាម​កក់​ មុន​ពេល​នាំ​ទៅ​រក្សាទុក​ ក្នុង​ទូត្រជាក់​មាន​សីតុណ្ហភាពកម្រិត​  -​​៨០​អង្សាសេ​។​

 

 ចំពោះ​អ្នក​ជំងឺ​ត្រូវ​គ្រោះថ្នាក់​ ត្រូវ​កាត់​បាត់​អវ​យវៈ​ដៃ​ជើង​ ឬ​ចំពោះ​អ្នក​ជំងឺ​ត្រូវ​មហារីក​ឆ្អឹង​ខ្នង​ ដៃជើង​ជា​ដើម​​។ បើ​មិន​មាន​ផ្ទាំង​ឆ្អឹង​ផ្សាំ​ជំនួស​ អ្នកនោះ​នឹង​ពិការអស់​មួយ​ជីវិត​។ “នោះ​នឹង​មិនត្រឹមតែ​ជា​ភាព​អភព្វ​ចំពោះ​​ខ្លួន​​​អ្នក​នោះ​ផ្ទាល់ទេ​ នៅទាំង​ក្លាយ​ជា​​អម្រែក​ទម្ងន់​​​ជូន​ក្រុម​គ្រូសារ​ និង សង្គម​” គ្រូពេទ្យ​ង្វៀន​ (Nguyen) ឱ្យ​ដឹង​។

ប៉ុន្តែ​ បើ​មាន​​ធនាគារ​ជាលិកា​ ផ្នែក​នៃ​រាងកាយ​​អ្នក​បរិចាគ្គ​ នឹង​បាន​រក្សាទុក​។ ផ្នែក​អវយវៈ​នេះ នឹង​បាន​ផ្សាំ​ជូន​​អ្នក​ជំងឺ​ ជួយ​ពួកគាត់​ត្រឡប់​មាន​រាងកាយ​មាំមួន​ ដូច​មនុស្ស​ធម្មតា​។​

ហេតុ​នេះ​ហើយ​ លោកគ្រួពេទ្យ​ ង្វៀន​ (Nguyen) ឱ្យ​ដឹង​ថា​ ច្បាប់​បរិច្ចាគ​​អវយវៈ​​​របស់​ប្រទេស​អង់​គ្លេស​ មាន​លក្ខណៈ​ពិសេស​យ៉ាង​ច្រើន​។ ចំពោះ​ទារកទើប​តែ​សម្រាល​មក​ សំណុំ​រឿង​របស់​ទារក​នោះ​ បាន​ចុះឈ្មោះ​ជា​ស្វ័យ​ប្រវត្តិ​ គឺ​បរិច្ចាគ​អវយវៈ​។  លើក​លែងតែ​គ្រួសារ​ មាន​លិខិត​​ស្នើ​មិនព្រម​បរិច្ចាគ​។

ច្បាប់​បរិច្ចាគ​រាង​កាយ​នេះ របស់​ប្រទេស​អង់គ្លេស ​បាន​កើត​ឡើង​ផ្អែក​លើ​គោលការណ៍​​ជីវសាស្រ្ត​ ភារកិច្ច​ចំពោះ​មនុស្ស​ដូច​គ្នា ក្នុង​ការ​រក្សាបន្តពូជ​។ ចំពោះ​ពួកគាត់​ នេះជា​ភារកិច្ច​រួម ​របស់​ពលរដ្ឋម្នាក់ៗ​ ពេល​បាន​ផ្តល់​កំណើត។​

ក៏តាម​លោក​គ្រួពេទ្យ ​ង្វៀន (Nguyen) នោះ​គឺ​ជា​ចក្ខុវិស័យ​​​ទូទៅ​ នៃ​ភារកិច្ច​រួម​ រីឯ​ការ​សំឡឹង​​​ជិត​បន្តិច​ គឺ​ការ​បរិច្ចាគ​​អវ​យវៈ​ សាមញ្ញ​ជា​សកម្មភាព​សង្គ្រោះ​ខ្លួន​ឯង​ និង សាច់​ញាតិ​ជុំ​វិញ​នៅ​​ខ្លួន​។​

តាម​ការ​គិត​ស្ថិតិ​ប្រូបាប៊ីលីតេ​ អត្រា​អ្នក​បរិច្ចាគ​អវយវៈ​​កាន់តែ​ច្រើន ប្រូបាប៊ីលីតេ​​ខ្លួន​ឯង​ និង សាច់​ញាតិ​​ខ្លួន​ ដែល​កំពុង​មាន​ជំងឺ​នឹង​បាន​សង្រ្គោះ​រស់​កាន់តែ​ខ្ពស់​។ ដោយសារ​អត្រា​សមស្រប​ជាលិកា​អវយវៈ​​នឹង​កើន​ឡើង​ បើ​មាន​ប្រភព​បរិច្ចាគ​ច្រើន​។​

“ដឹង​អ្វី​បាន​ បងប្អូនខ្លួន​ឯង​ ​បែរ​ជា​កំពុង​ត្រូវ​ការ​ប្រភព​ជាលិកា​នោះរបស់ខ្លួន​ ឬ មនុស្ស​បរិច្ចាគ​ផ្សេង​ៗ​។ ​​​ហេតុ​នោះ ​ឱកាស​សង្រ្គោះ​សាច់ញាតិ​ខ្លួន​រស់ឡើងវិញ​​​ មាន​កម្រិត​​ខ្ពស់​ បើ​មនុស្ស​កាន់តែច្រើន​ស្ម័គ្រ​ចិត្ត​​បរិច្ចាគ​អវ​យវៈ​ ឬរក្សា​ទុក​អវ​យវៈរបស់​ខ្លួន ​នៅ​ធនាគារ​ជាលិកា​”។ លោក​គ្រូពេទ្យ ​ង្វៀន​ (Nguyen) ចែករំលែក​អំពី​វដ្ត​នៃ​ជីវសាស្រ្ត​ ​ក្នុង​បញ្ហា​បរិច្ចាគ​អវ​យវៈ​។​

ធនាគារ​ជាលិកា​ដំបូង​បង្អស់​របស់​វៀតណាម​ មាន​បំណង​ក្លាយទៅជាមជ្ឈមណ្ឌល​ស្រាវជ្រាវ​ បណ្តុះបណ្តាល​អនុវត្ត​​លំដាប់ថ្នាក់​ អំពី​ការ​រក្សាទុក​ជាលិកា​ បច្ចេកវិទ្យា​ជាលិកា​ផ្សាំ​ និង កោសិកា​ដើម​។ ទន្ទឹមនោះ ធនាគារ​នៅ​មន្ទីរពេទ្យ​​មិត្តភាព​វៀតណាម​អាល្លីម៉ង នឹង​ជា​ដុំ​ថ្ម​គ្រឹះ​​សំខាន់​​សម្រាប់​ការ​បង្វែ​ផ្តល់​បច្ចេកវិទ្យា​ ជាមួយនឹង​ធនាគារ​​ជាលិកា​ផ្សេងៗ នឹង​បាន​បង្កើត​ទៅ​អនាគត​ រួម​ចំណែក​ជួយ​ខឿន​សុខាភិបាល​វៀតណាម​​ឈាន​រហ័ស​ និង ខិត​​ជិតដល់​សករាជ​ថ្មី ​នៃ​សុខាភិបាល​សកល​​លោក​៕​

 

អត្ថបទ​៖ ថាវវី​ រូបថត៖ វៀតគឿង​
 


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top