• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ

ចាប់​​តាំងពី​ថ្ងៃ​បាន​រំដោះ​ ឆ្លងកាត់​៤៥​ឆ្នាំ​កន្លង​ ស្រទាប់​កម្មាភិបាល​ យុទ្ធជន ​និង​ប្រជាជន​ស្រុក​កោះ​ទ្រឿង​សា (Truong Sa)  (ខេត្ត​ខាញ​ហ្វ័រ ​- ​Khanh Hoa​) តែងតែ​ឆ្មាំ​ច្បាមជាប់​កោះ​សមុទ្រជានិច្ច។ ជាមួយនឹង​ការ​ពលី​ជីវិត​និង​ការ​ខិតខំ​ប្រឹង​ប្រែង​​នៃ​កង​ទ័ពនិង​​​ប្រជាជន​ ទ្រឿង​សា​ (Truong Sa) សព្វ​ថ្ងៃ​មាន​រូបរាង​ថ្មី​ទាំង​ស្រុង​ កម្លាំង​ថ្មី​កំពុង​តែ​មាន​វត្តមាន​នៅគ្រប់ទិស​​ទី​​។​
 

​ទ្រឿង​សា (Truong Sa) នៅកណ្តាល​លំហសមុទ្រធំធេង​​ ​ជីវិត​​នៃ​កង​ទាហាន​​និង​ប្រជាជន​​នៅលើ​ឃុំកោះ ចំណុច​កោះ​ ចំណុះ​ប្រជុំកោះ​ទ្រឿង​​​សា​ (Truong Sa) ​បាន​ប្រព្រឹត្តិទៅ​យ៉ាង​សាមញ្ញ​ និង​ពោរពេញទៅ​ដោយ​សំណើច​សប្បាយ​ គំរូ​ដូចជា៖ ការ​ផ្លាស់​ប្តូរ​រូប​រាង​នៅឃុំ​​​ស៊ុង​ទឺតី​ (Song Tu Tay)​។ បោះ​ជំហាន​ឈាន​លើដី​​កោះ​ ទេសភាព​​ស្ងប់ស្ងាត់​ជាមួយនឹង ​ដំបូល​ផ្ទះ​ក្រហមស្រស់​នៅ​​ចម្លោះ​ក្រោម​ដើម​រុក្ខជាតិ​ តាម​ដង​ផ្លូវ​តូច ដែល​សាង​ដោយ​បេតុង​​ស្អាត​​​​។ល។ ជា​ពិសេស​ កោះ​នៅមាន​ស្តូប​មេទ័ព ​ត្រឹន ក្វឹក​តឹន​ (Tran Quoc Tuan) វត្ត​ស៊ុង​ទឺតី (Song Tu Tay) ​ស្ថិត​នៅ​ទាប​មាត់សមុទ្រ​។ ធ្វើ​ដំណើរ​តាមភូមិ​កោះ​​​ ឮសំឡេង​កុមារ​ទន្ទេញ​មេរៀន​ រួមនឹង​សំឡេង​ជួង​រំពោង ​នាពេល​រសៀល​ មានអារម្មណ៍​ស្ងប់​ប្លែក​។​

ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ ឃុំ​កោះស៊ុង​ទឺតី​ (Song Tu Tay) នៅ​ក្លាយ​ជា​ទីពឹង​នៃ​នេសាទករ ​ដែលនេសាទ​ត្រី​នៅទី​ឆ្ងាយ​​ពី​ឆ្នេរ​​សមុទ្រ​។ ក្រុម​សេវាកម្ម​ភស្តុភារ​របរ​នេសាទ​​ ប្រព័ន្ធបិទបើកទឹក ​នៃ​កោះ​ស៊ុង​ទឺតី​ (Song Tu Tay) ផ្គត់ផ្គង់​ទឹក​សាប​ សេវាកម្ម​​សុខាភិបាល​ ជុល​ជូល​នាវា ​ជូន​បងប្អូន​នេសាទករ​។ នេសាទករ​​ចង់​ប្រើប្រាស់​ប្រេង​ស៊ាំង​ ស្បៀង​ចាំបាច់​ ក៏បាន​ផ្តល់ដោយ​តម្លៃ​ដូចជា​នៅ​លើ​ដី​គោកដែរ​។​

លើ​​កោះ​ស៊ុង​ទឺតី ​(Song Tu Tay) នៅ​មាន​សើន​ស្អាតដំបូង បាន​កសាង​​​នៅលើ​កោះទ្រឿងសា (Truong Sa) ​(ខែតុលា​ ឆ្នាំ​១៩៩៣)។ នេះជា​សើន​កម្រិត​ទី​១ ចំណុះ​ប្រព័ន្ធ​ធានា​សុវត្ថិភាព​នាវាចរណ៍​អន្តរជាតិ​។ លើកោះ​នៅ​មាន​​ស្ថានីយ៍​​ឧតុនិយម​។​

 


 សើន​​លើ​កោះ ​ដាតីបេ (Da Tay B) មាន​មុខងារ​ជួយ​នាវា​សកម្មភាព​ ក្នុង​តំបន់​ប្រជុំកោះ​ទ្រឿងសា​ (Truong Sa) ​តម្រង់ទិស ​និង​កំណត់​ទីតាំង​របស់​ខ្លួន​។ រូបថត៖ ថុង​ហាយ​


 ថ្នាក់រៀន​នៅ​សាលា​បឋមសិក្សា​ឃុំកោះ​ស៊ីញ​តោន​ (Sinh Ton)។ ​រូបថត៖ ថុង​ហាយ​


 កងទាហាន​និង​ប្រជាជន​​នៅ​អាន​បាង​ (An Bang) ​ជូន​​ដំណើរ​ភ្ញៀវ​ពី​ដីគោក​អញ្ជើញ​មក​​សួរសុខទុក្ខ​កោះ​។ រូបថត៖ ភុង​ធូ


ក្រុម​សន្តិសុខ​​នៃ​ឃុំ​កោះ​ស៊ីញ​តោន​ (Sinh Ton)​។ ​រូបថត៖ ថុង​ហាយ


 កម្មាភិបាល​យុទ្ធជន​ដាំ​បន្លែ​លើ​កោះ​តៀន​នឺ (Tien Nu)។ រូបថត៖ ថុង​ហាយ​


ក្រុម​សំណង់​សាលារៀន​ ស្ថានីយ៍​សុខាភិបាល​ អគារ​វប្បធម៌​ ប្រព័ន្ធ​ថាមពល​ខ្យល់​ លើ​ឃុំកោះ​ស៊ីញ​តោន (Sinh Ton)​។ ​រូបថត៖ ថុង​ហាយ


ភ្ញៀវ​អញ្ជើញ​​ពី​ដីគោក​ ចេញទៅ​សួរសុខទុក្ខស្រុកកោះ ​និង​ទស្សនា​ទេសភាព​​វត្ត​ទ្រឿង​សាឡើន​ (Truong Sa Lon)​។ រូបថត៖ ថុង​ហាយ


 កង​ទាហាន​និង​ប្រជាជន នៅ​​កោះ​ស៊ីន​តោន (Sinh Ton) រៀបចំ​ប្រឡង​ទាញ​​ព្រ័ត្រ ​ដើម្បី​ហាត់​ប្រាណ​។​ រូបថត៖ ថុង​ហាយ


 តំបន់​លេង​សប្បាយ ​សម្រាប់​កុមារ​លើកោះ​ស៊ីន​តោន (Sinh Ton)​។​ រូបថត៖ ថុង​ហាយ


  លើ​កោះ ទ្រឿងសារ​ឡើន​ ​(Truong Sa Lon) ​ចិញ្ចឹម​សុនកយ៉ាង​ច្រើន​សម្រាប់​ចាំ​ផ្ទះ​ រក្សា​កោះ​ និង​ធ្វើមិត្ត​ជាមួយនឹង​ពួក​ក្មេង​។​ រូបថត៖ ភុង​ធូ

 

ដោយ​ឡែក​​នៅទី​រួម​ស្រុក​ទ្រឿង​សា​ (Truong Sa) (កោះ​ទ្រឿងសាឡើន​​ - Truong Sa Lon) នៅ​មាន​គុម្ព​​ឬស្សី​ ជា​អំណោយ​របស់​ឪពុក​ ដែល​​​នាំ​យកពី​ដែន​ដី​គោក ចេញ​ទៅ​​កោះនា​​​ពេល​ធ្វើដំណើ​រទៅ​សួរសុខទុក្ខ​កូន​។ នោះជារូបភាព​ជិត​ដិត​ នឹក​រលឹក ​ចំពោះ​កង​ទាហាន​នៅ​គ្រប់តំបន់​ភូមិភាគខាង​ជើង​ ភូមិភាគ​កណ្តាល ​ធ្វើ​ឱ្យ​កោះ​នៅ​ឆ្ងាយ​ដូចជា​ស្រុក​កំណើត​ជាទីស្រឡាញ់​មួយ​ នៅ​កណ្តាល​​មហាសាគរ​ដ៏ធំធេង​។​

ទ្រឿង​សា​ (Truong Sa) បាន​ដាំដុះ​ និង​អភិវឌ្ឍន៍​ដំណាំ​ទឹក​ភ្លា​វ​ ថ្មី​នេះ​នៅមាន​ដាំ​ដំណាំ​ហូបផ្លែ​ បន្លែ ​មួយ​ចំនួន​ ដែល​កាលពីមុន​ធ្លាប់តែរស់នៅលើ​ដែនដីគោក។ ​ពី​ប្រជុំកោះមួយ ដែល​​​គ្មាន​លក្ខណៈ​ធម្មជាតិ​សមស្រប់ ​​​សម្រាប់​ការ​​រស់ ឥឡូវ​នេះ​រុក្ខជាតិ​​​នៅ​តាម​កោះ​លូត​លាស់​ល្អ​ និង​ពោរពេញ​ទៅ​ដោយ​កម្លាំង​​រស់ ​ក្រោម​កម្តៅថ្ងៃខ្យល់ ​នៃ​សមុទ្រខាងកើត​។​

លើ​កោះ​ហ្វូង​​គោ​ កំពុង​តែ​ដេក​សម្រាក​ក្រោម​ម្លប់​ឈើ​ ហ្វូង​ទា​ទឹក​ប្រៃ​រក​ចំណី​​ក្បែឆ្នេរសមុទ្រ​ ហ្វូង​សុនក​ចាប់ត្រី​រួមនឹង​យុទ្ធជន​ ចម្ការ​បន្លែ​ស្រស់ ហ្វូងមច្ឆា​ហែល​ប្រដេញ​គ្នា ​ក្រោម​ស្ពាន​ដូច​ជា​នៅ​ក្នុងស្រះ​ ដើម​ពពាល​សមុទ្រ​​ ព្រមទាំង​រូបភាព​ស្ងប់ស្ងាត់ទាំងនេះ មិន​ខុសអ្វី​ផ្ទាំង​គំនូរ​ស្រុក​ស្រែ​ជនបទ​ ដែល​ពោរពេញ​កម្លាំង​រស់​នៃ​ដីគោក​។​

កោះ​ជាច្រើន​ដូចជា​ ស៊ុង​ទឺតី (Song Tu Tay) ទ្រឿង​​សារ​ឡើន​ (Truong Sa Lon) ស៊ីញ​តោន (Sinh Ton) ជាដើម។ល។ មាន​សាលារៀន​ មាន​ប្រជាជន​បង្កបង្កើត​ភូមិរស់នៅ​ មាន​ទីស្តីការ​គណៈ​កម្មការ​ឃុំកោះ មាន​មន្ទីរ​ពេទ្យ​ មាន​ទាំងកង​ស្វ័យ​​ភាព​។ មកដល់សព្វថ្ងៃ​ មាន​វត្ត៥ខ្នង​ បានកសាង​នៅ​កោះ​ទ្រឿង​សាឡើន​ (Truong Sa Lon​) ស៊ុង​ទឺតី (Song Tu Tay) ណាម​អៀក​ (Nam Yet) សើន​កា (Son Ca) និង​ស៊ីញ​តោន​ (Sinh Ton)។

ជាមួយនឹង​ការ​យក​ចិត្តទុកដាក់​នៃ​បក្ស​ រដ្ឋ​ និង​ប្រជាជន​​ទូទាំងប្រទេស​​ដោយ​​ស្មារតី​ “ទូទាំង​ប្រទេស​ដើម្បី​ទ្រឿង​សា ទ្រឿង​សាដើម្បី​ប្រទេស​ទាំងមូល​” កោះឆ្ងាយ​មួយ​ថ្ងៃ​កាន់តែ​ផ្លាស់ប្តូរ​ ឆោង​ទៅ​កាន់ភាព​​ត្រចះត្រចង់​ និង​ចីរភាព​ជួរមុខ​​នៃ​រលក​ខ្យល់​សមុទ្រ​។​

ខែហើយ​ឆ្នាំ ភ្លៀង​ហើយ​ខ្យល់ មនុស្ស​​​គ្រប់​តំបន់​នៃប្រទេស​ជាតិ​ នៅតែ​បន្តគ្នា​​ធ្វើដំណើរអញ្ជើញ​​មកទីនេះ នៅ​មក​លើកោះ​ជួ​មុខ​ កាន់​កាំ​ភ្លើង​មាំ​នឹង​ដៃ​ការពារ​អធិបតេយ្យភាព​ពិសិដ្ឋមិនអាច​បំពាន​បាន​​ ​នៃ​មាតុប្រទេស​ ហើយ​​ដើម្បី​រួម​គ្នា​​ ញញឹមនិង​​មោទនភាព ​ពេល​សំឡេង​មើល​ដែនដី​មាតុភូមិ​។​

 ទ្រឿង​សា​ (Truong Sa) - ពាក្យ​​មាត់​ដ៏ពិសិដ្ឋ​​និង​មោទនភាព​។ នៅ​កោះ​ នៅ​នាវា​ នៅមនុស្ស​ នៅ​មាតុប្រទេស​, កោះ​ជាផ្ទះ​ សមុទ្រជា​ស្រុក​កំណើត​, កាន់កាំភ្លើង​មាំ​នឹង​ដៃ​ការពារ​កោះ​សមុទ្រ​ ជា​ភារកិច្ច​បាន​ប្រគល​ជូន​ គ្រប់យ៉ាង​ដើម្បី​ទ្រឿង​សា​ (Truong Sa) ​ជាទីស្រឡាញ់​។ល។ ពាក្យ​ស្លោក​ទាំងនេះ​ មិនត្រឹម​ជារបស់​​សកម្មាភិបាល​ យុទ្ធជន​ ប្រជាជន​នៅទីនេះ នៅ​ទាំងជា​ឆន្ទៈ​ ការ​ប្តេជ្ញា​ចិត្ត ​នៃ​ទូទាំងជន​ជាតិ ​​ពីព្រោះ​ទ្រឿង​សា​ (Truong Sa) ជា​ចំណែក​មួយ​ ​នៃសាច់​ឈាន​មិនអាចបម្លែក​​ខ្ញែក​​បាន​ឡើយ​៕

 


អត្ថបទ៖ កាសែតរូបភាពវៀតណាម​​​សរុប​
រូបថត៖​ ថុង​ហាយ និង​ភុង​ធូ​

 


Top